ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​ជប៉ុន​អាច​ឈ្នះ​ឆ្នោ​ត​អាណ​ត្តិ​ថ្មី​,គ្រាន់​តែ​មិន​គ្រប់50+1

14 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ គណ​បក្ស​កាន់​អំណាច​នៅ​ជប៉ុន​កំពុង​តែ​បារម្ភ​ខ្លាច​មិន​ទទួល​បាន​សំឡេង​ច្រើន​គ្រប់​គ្រាន់​​ដើម្បី​បង្កើត​រដ្ឋា​ភិ​បាល​​ម្នាក់​ឯង​ជា​មួយ​នឹង​គណ​បក្ស​សម្ព័ន្ធ​ភាព​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​​អាណត្តិ​ថ្មី​​។ ការ​បោះ​ឆ្នោត​លើក​នេះ​មើល​ស្រាល​មិន​បាន​ទេ​។ ជា​ការ​ពិត​ គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​នៅ​តែ​មាន​សំឡេង​នាំ​មុខ​គេ​ពិត​មែន​ហើយ​។ ក៏​ប៉ុន្តែ​អាច​នឹង​មិន​គ្រប់​គ្រាន់​ដើម្បី​បង្កើត​រដ្ឋា​ភិបាល​ម្នាក់​​ឯង​ព្រោះ​​ប្រជា​រាស្ត្រ​ជប៉ុន​កំពុង​​ខឹងសម្បារ​នឹង​រឿង​អាស្រូវ​ចាត់​ចែង​ថវិកា​មិន​បាន​ល្អ​នៅ​ក្នុង​គណ​បក្ស​ និង​ម៉្យាង​ទៀត​ ពួក​គេ​ក៏​មាន​អារម្មណ៍​ខឹង​សម្បារ​ផង​ដែរ​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ធ្លាក់​​ចុះ​។ បើ​ដូច្នេះ​​មែន​ លទ្ធ​ផល​ឆ្នោត​ដែល​​អាច​នឹង​ដឹង​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​​អាច​នឹង​ធ្វើ​ឱ្យ​លោក​​នាយក​រដ្ឋ​មន្ត្រី​​អ៊ីស៊ីបា​​ដែល​មក​ពី​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​បើ​ទុក​ជា​បន្ត​កាន់​តំណែង​នេះ​នៅ​អាណត្តិ​ថ្មី​ក៏​​លោក​មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន​ឡើយ​​ដោយ​សារ​អំណាច​មិន​អាច​មូល​នៅ​ក្នុង​ដៃ​របស់​លោក​តែ​ម្នាក់​ឯង​​។…

ទី​ក្រុង​តូក្យូ៖ គណ​បក្ស​កាន់​អំណាច​នៅ​ជប៉ុន​កំពុង​តែ​បារម្ភ​ខ្លាច​មិន​ទទួល​បាន​សំឡេង​ច្រើន​គ្រប់​គ្រាន់​​ដើម្បី​បង្កើត​រដ្ឋា​ភិ​បាល​​ម្នាក់​ឯង​ជា​មួយ​នឹង​គណ​បក្ស​សម្ព័ន្ធ​ភាព​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​​អាណត្តិ​ថ្មី​​។ ការ​បោះ​ឆ្នោត​លើក​នេះ​មើល​ស្រាល​មិន​បាន​ទេ​។ ជា​ការ​ពិត​ គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​នៅ​តែ​មាន​សំឡេង​នាំ​មុខ​គេ​ពិត​មែន​ហើយ​។ ក៏​ប៉ុន្តែ​អាច​នឹង​មិន​គ្រប់​គ្រាន់​ដើម្បី​បង្កើត​រដ្ឋា​ភិបាល​ម្នាក់​​ឯង​ព្រោះ​​ប្រជា​រាស្ត្រ​ជប៉ុន​កំពុង​​ខឹងសម្បារ​នឹង​រឿង​អាស្រូវ​ចាត់​ចែង​ថវិកា​មិន​បាន​ល្អ​នៅ​ក្នុង​គណ​បក្ស​ និង​ម៉្យាង​ទៀត​ ពួក​គេ​ក៏​មាន​អារម្មណ៍​ខឹង​សម្បារ​ផង​ដែរ​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ធ្លាក់​​ចុះ​។

បើ​ដូច្នេះ​​មែន​ លទ្ធ​ផល​ឆ្នោត​ដែល​​អាច​នឹង​ដឹង​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​​អាច​នឹង​ធ្វើ​ឱ្យ​លោក​​នាយក​រដ្ឋ​មន្ត្រី​​អ៊ីស៊ីបា​​ដែល​មក​ពី​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​បើ​ទុក​ជា​បន្ត​កាន់​តំណែង​នេះ​នៅ​អាណត្តិ​ថ្មី​ក៏​​លោក​មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន​ឡើយ​​ដោយ​សារ​អំណាច​មិន​អាច​មូល​នៅ​ក្នុង​ដៃ​របស់​លោក​តែ​ម្នាក់​ឯង​​។ គេ​បារម្ភ​ថា​​ប្រទេស​ជាតិ​អាច​នឹង​ជួប​ប្រទះ​នឹង​ភាព​មិន​ច្បាស់​លាស់​ផ្នែក​នយោបាយ​ (ឬ​​គ្មាន​​លំនឹង​នយោ​បាយ​)។ គ្រាន់​តែ​ថា​សភាព​ការណ៍​មិន​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​នោះ​ទេ​។

​លោក​​អ៊ីស៊ីបា​ឡើង​​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា​ជំនួស​លោក​គីស៊ីដា​ដែល​លា​លែង​ពីតំណែង​ទាំង​កណ្ដាល​ទី​។ ​លោក​គីស៊ីដា​​មិន​អាច​ធ្វើ​ឱ្យ​ប្រជា​រាស្ត្រ​ស្ងប់​ចិត្ត​បាន​ឡើយ​ចំពោះ​​រឿង​អាស្រូវ​បាត់​បង់​ថវិកា​របស់​​គណ​បក្ស​​​​​ (ប្រជា​ធិបតេយ្យ​សេរី​)។ ក្រោយ​ពេល​លោក​អ៊ីស៊ីបា​ឡើង​កាន់​អំណាច​មិន​បាន​ប៉ុន្មាន​ផង លោក​បញ្ជា​ឱ្យ​​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​ដូច​ដែល​យើង​ឃើញ​នៅ​ថ្ងៃ​នេះ​។ លោ​កធ្វើ​ដូច្នេះ​ដោយ​​​ក្ដី​សង្ឃឹម​ថា​អាច​នឹង​មាន​គេ​បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​របស់​លោក​ច្រើន​ព្រោះ​លោក​ប្រើ​ប្រាស់ភាសា​និយាយ​ដោយ​ឥត​សំចៃ​មាត់​ និង​សន្យា​ធ្វើ​កំណែ​ទម្រង់​។​

តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ គេ​ឃើញ​ប្រជា​រាស្ត្រ​ជប៉ុន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​។ បេក្ខ​ជន​សរុប​១៣៤៤​នាក់​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​។ មណ្ឌល​បោះ​ឆ្នោត​នឹង​បិទ​ទ្វារ​លែង​ទទួល​​សន្លឹក​ឆ្នោត​នៅ​ម៉ោង​៨​យប់​នេះ​ ហើយ​លទ្ធ​ផល​ឆ្នោត​អាច​នឹង​ប្រកាស​ជា​បណ្ដើរ​ៗ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​។​​

លោក​អ៊ីស៊ីបា​ដាក់​ផែន​ការ​ធ្វើ​យ៉ាង​ណា​​គណ​បក្ស​​ទាំង​២​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​គ្នា​ត្រូវ​​ដណ្ដើ​ម​ឱ្យ​បាន​២៣៣​អាសនៈ​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​៤៦៥​​។ ក្នុង​នោះ​មាន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​របស់​លោក​អ៊ីស៊ីបា​ និង​គណ​បក្ស​ព្រះ​ពុទ្ធ​សាសនា​និយម​ឈ្មោះ​កូមេ​អ៊ី​តុ (Komeito)។ បើ​ទទួ​លបាន​ប៉ុណ្ណឹង​អាសនៈ​មែន​ មាន​ន័យ​ថា​​អាច​​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ដោយ​មិន​ចាំ​បាច់​រត់​ទៅ​ពឹង​គណ​បក្ស​ដទៃ​ទៀត​ទេ​​។

​នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​បង្ហើយ​កាល​ពី​ម្សិល​មិញ លោក​អ៊ីស៊ីបាន​ថ្លែង​សុន្ទរ​កថា​​​​នៅ​ទី​ក្រុង​តូក្យូ​។ លោក​​​សូម​ការ​យោគ​យល់​អធ្យា​ស្រ័យ​​ពី​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចំពោះ​កំហុស​ឆ្គង​ដែល​គណ​បក្ស​របស់​លោក​ចាត់​ចែង​ថវិកា​មិន​បាន​ល្អ​​។ លោក​​សន្យា​​ថា​នឹង​​ខិត​ខំ​ស្ដារ​មុខ​មាត់​គណ​​បក្ស​ឡើង​វិញ​ដើម្បី​ឱ្យ​មាន​សមភាព និង​សុច​រិត​ភាព​។​​ ទន្ទឹម​នឹង​ការ​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ​ៗ​ លោក​អ៊ីស៊ីបា​យល់​ថា​មាន​តែ​សម្ព័ន្ធ​ភាព​គណ​បក្ស​នយោបាយ​របស់​លោក​នេះ​ហើយ​ដែល​អាច​ដឹក​នាំ​ប្រទេស​ជប៉ុន​បាន​ល្អ​ព្រោះ​មាន​បទ​ពិសោធច្រើន​គ្រប់​គ្រាន់​ និង​មាន​កម្ម​វិធី​នយោ​បាយ​ដែលផ្ដល់​​ក្ដី​សង្ឃឹម​សម្រាប់​ម្ចាស់​ឆ្នោត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ