ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាម​បិទ​ព្រលាន​យន្ត​ហោះ​គ្រ​ប់​កន្លែង​ដើម្បី​ទប់​ទល់​នឹង​ព្យុះ​ត្រាមី

8 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ អាជ្ញាធរ​វៀតណាម​​បាន​ចេញ​បញ្ជា​​ឱ្យ​ផ្អាក​ការ​ហោះ​ហើរ​ចេញ​ចូល​អាកាស​យាន​ដ្ឋាន​យ៉ាង​តិច​​ចំនួន​បួន​កន្លែង​នៅ​បណ្ដា​ខេត្ត​ភាគ​កណ្ដាល​ដើម្បី​​ទុក​ជា​ផ្នែក​១​នៃ​ការ​ត្រៀម​ទប់​ទល់​នឹង​ខ្យល់​ព្យុះ​ដ៏​ធំ​១​ឈ្មោះ​ត្រាមី​ដែល​ទើប​តែ​វាយ​ប្រហារ​ប្រទេស​ហ្វ៊ីលីពីន​យ៉ាង​ចាស់​ដៃ​ស្លាប់​មិន​មែន​តិច​នាក់​ទេ​ និ​ងបាត់​ខ្លួន​ជា​ច្រើន​នាក់​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ផង​។ ដូច្នេះ វៀត​ណាម​មិន​ចង់​មើល​​ស្រាល​ខ្យល់​ព្យុះ​​ត្រាមី​នេះ​ទេ​ព្រោះ​ខ្លាច​មាន​ជោគ​វាសនា​ដូច​ករណី​ខ្យល់​ព្យុះ​​ឈ្មោះ​យ៉ាជី​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​វៀតណាម​។ ​​ក្រសួង​ឧតុ​និយម​ព្យាករ​ថា​ខ្យល់​ព្យុះ​ត្រាមី​នឹង​​បោក​បក់​ទៅ​លើ​ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី​២៦-​​២៨​ ខែ​តុលា​ និង​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ និង​គ្រោះ​ទឹក​ជំនន់​យ៉ាង​ល្ហ​ល្ហាច​។ ​សព្វ​ថ្ងៃ​នេះ…

ទី​ក្រុង​ហាណូយ៖ អាជ្ញាធរ​វៀតណាម​​បាន​ចេញ​បញ្ជា​​ឱ្យ​ផ្អាក​ការ​ហោះ​ហើរ​ចេញ​ចូល​អាកាស​យាន​ដ្ឋាន​យ៉ាង​តិច​​ចំនួន​បួន​កន្លែង​នៅ​បណ្ដា​ខេត្ត​ភាគ​កណ្ដាល​ដើម្បី​​ទុក​ជា​ផ្នែក​១​នៃ​ការ​ត្រៀម​ទប់​ទល់​នឹង​ខ្យល់​ព្យុះ​ដ៏​ធំ​១​ឈ្មោះ​ត្រាមី​ដែល​ទើប​តែ​វាយ​ប្រហារ​ប្រទេស​ហ្វ៊ីលីពីន​យ៉ាង​ចាស់​ដៃ​ស្លាប់​មិន​មែន​តិច​នាក់​ទេ​ និ​ងបាត់​ខ្លួន​ជា​ច្រើន​នាក់​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ផង​។

ដូច្នេះ វៀត​ណាម​មិន​ចង់​មើល​​ស្រាល​ខ្យល់​ព្យុះ​​ត្រាមី​នេះ​ទេ​ព្រោះ​ខ្លាច​មាន​ជោគ​វាសនា​ដូច​ករណី​ខ្យល់​ព្យុះ​​ឈ្មោះ​យ៉ាជី​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​វៀតណាម​។ ​​ក្រសួង​ឧតុ​និយម​ព្យាករ​ថា​ខ្យល់​ព្យុះ​ត្រាមី​នឹង​​បោក​បក់​ទៅ​លើ​ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី​២៦-​​២៨​ ខែ​តុលា​ និង​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ និង​គ្រោះ​ទឹក​ជំនន់​យ៉ាង​ល្ហ​ល្ហាច​។

​សព្វ​ថ្ងៃ​នេះ នៅ​ពេល​​មាន​ខ្យល់​ព្យុះ​ត្រូវ​តែ​​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ការ​បាក់​ដី​ និង​គ្រោះ​ទឹក​ជំនន់អម​មក​ជា​មួយ​ផង​។ មូល​ហេតុ​​ដោយ​សារ​ពិភព​លោក​ទទួល​រង​ឥទ្ធិ​ពល​អាក្រក់​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​ហក់​ឡើង​កាន់​តែ​ខ្ពស់​ទៅ​ៗ​​នៃ​​ទឹក​សមុទ្រ​ (ឬ​នីវ៉ូ​ទឹក​សមុទ្រ​)។ ម៉្លោះ​ហើយ​ធ្វើ​ឱ្យ​តំបន់​ជា​ច្រើន​ដែល​ធ្លាប់​តែ​នៅ​ពី​លើ​ទឹក​សមុទ្រ​បែរ​ជា​នៅ​ក្រោម​ទឹក​សមុទ្រ​វិញ​ម្ដង​។ យូរ​ៗ​ទៅ​​ប្រទេស​នានា​អាច​នឹង​មាន​ជោគ​វាសនាដូច​​​ហូឡង់​ទេ​ដែល​ត្រូវ​លើក​ទំនប់​ព័ទ្ធ​ជុំ​វិញ​ប្រទេស​ដើម្បី​​ទប់​ទឹក​សមុទ្រ​។​

​សម្រាប់​ករណី​ខ្យល់​ព្យុះ​ត្រាមី​ដែល​វាយ​ប្រហារ​ប្រទេស​វៀតណាម​លើក​នេះ​ អាជ្ញា​ធរ​យល់​ថា​សភាព​ការណ៍​មាន​ភាព​ច្របូក​ច្របល់ និង​ស្មុគ​ស្មាញ​ពិបាក​ប៉ាន់​ស្មាន​។ គ្រាន់​តែ​គេ​ដឹង​ថា​ទី​តាំង​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​គឺ​ព្រលាន​យន្ត​ហោះ​។ នេះ​ជា​អ្វី​ដែល​អាកាស​ចរ​ស៊ីវិល​វៀតណាម​បាន​ប្រកាស​ឱ្យ​ដឹង​។ ក្នុង​នោះ អាកាស​យាន​ដ្ឋាន​ហ្វ៊ូបាយ (Phu Bai) ត្រូវ​តែ​បិទ​ដំណើរ​ការ​ទាំង​ស្រុង​ចាប់​ពី​ព្រឹក​ថ្ងៃ​​​អាទិត្យ​នេះ (២៧ តុលា) រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​ ឬ​រហូត​ដល់​ថ្ងៃ​ចន្ទ​ទើប​អាច​បើក​ទ្វារ​ឡើង​វិញ​។​

បណ្ដា​ខេត្ត​ភាគ​កណ្ដាល​ដូច​ជា​ក្វាង​ប៊ិញ (Quang Binh), ក្វាង​ង៉ាយ (Quang Ngai) និង​ហាទិញ (Ha Tinh) នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទាំង​យប់​ទាំង​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៦-២៨ ខែ​តុលា​។ ដូច្នេះ អាជ្ញា​ធរ​សូមអំពាវ​នាវ​ឱ្យ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ហេតុ​ការណ៍​បាក់​ដី​។ ​វៀតណាម​ឆ្នាំ​នេះ​​រង​គ្រោះ​យ៉ាង​ដំណំ​​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​​ផ្ទួន​​ៗ​គឺ​ខ្យល់​ព្យុះ ភ្លៀង​ធ្លាក់​ខ្លាំង ​បាក់​ដី និង​ទឹក​ជំនន់​។

គ្រាន់​តែ​ខ្យល់​ព្យុះ​យ៉ាជី​វាយ​ប្រហារ​១​​ប្រាវ​​កាល​ពី​វគ្គ​មុន​ធ្វើ​ឱ្យ​វៀតណាម​ខាត​បង់​ទ្រព្យ​សម្បត្តិ​គិត​ជា​ទឹក​ប្រាក់​៣៣០០​លាន​ដុល្លារ​​។ ​ក្រៅ​ពី​នេះ ​មនុស្ស​​ស្លាប់​​​២៩១​នាក់​ និង​បាត់​ខ្លួន​រាប់​សិប​នាក់​ទៀត​​។​ រហូត​មក​ដល់​ពេល​​នេះ វៀតណាម​មិន​ទាន់​ស្ដារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឱ្យ​បាន​ល្អ​ដូច​ដើម​នៅ​ឡើយ​ទេ​ព្រោះ​ខ្យល់​ព្យុះ​យ៉ា​ជី​ទើប​តែ​កន្លង​ផុត​ទៅ​បាន​ជាង​១​ខែ​ប៉ុណ្ណោះ​។​

ងាក​ទៅ​ចាប់​អារម្មណ៍​ស្ថាន​ការណ៍​នៅ​ហ្វ៊ីលីពីនវិញ​ម្ដង​​​ពាក់​ព័ន្ធ​នឹង​ខ្យល់​ព្យុះ​ត្រាមី​។ ថ្វី​ដ្បិត​​ខ្យល់​ព្យុះ​​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ហ្វ៊ីលីពីន​មិន​ទាន់​រួច​ខ្លួន​នៅ​ឡើយ​ទេ​​។​​ ​អាជ្ញា​ធរ​ព្យាករ​ថា​​ខ្យល់​ព្យុះ​​​​នឹង​បក់​វិល​ជុំ​ទៅ​ប្រទេស​ហ្វ៊ីលីពីន​សា​ជា​ថ្មី​នៅ​សប្ដាហ៍​ក្រោយ​ ហើយ​នឹង​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​ គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​ដូច​មុន​ទៀត​​។ សាក​សព​ជន​រង​គ្រោះ​ត្រូវ​គេ​រក​ឃើញ​ជា​បន្ត​បន្ទាប់​ ហើយ​​ធ្វើ​ឱ្យ​​ចំនួន​អ្នក​ស្លាប់​សរុប​​​កើន​ឡើង​ដល់​​១២៦​នាក់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ