ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ​ក្រុង​ច្បារមន​ឃាត់​ក្រុម​ជន សង្ស័យ​ ពាក់ព័ន្ធ​គ្រឿ.ង.ញៀ.ន.

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ធ្វើការ​ឃាត់ខ្លួន​បាន រួម​ជាមួយ​វត្ថុ​តាង​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​គ្រឿងញៀន​ចំនួន​១៤​កញ្ចប់ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ចរាចរណ៍​គ្រឿងញៀន​។ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់…

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ធ្វើការ​ឃាត់ខ្លួន​បាន រួម​ជាមួយ​វត្ថុ​តាង​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​គ្រឿងញៀន​ចំនួន​១៤​កញ្ចប់ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ចរាចរណ៍​គ្រឿងញៀន​។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ កាលពីវេលា​ម៉ោង ១០​និង​០៥​នាទី ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ​ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ ​និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់ ដែល​ពាក់ព័ន្ធ​ករណី​ដឹក​ជញ្ជូនចែកចាយ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

មន្ត្រី​ដដែល​បាន​បន្ត​ថា​ក្រុម​ជនសង្ស័យ​មាន​ចំនួន​៥​នាក់​ ដែល​ឃាត់ខ្លួន​បាន ទី​១-ឈ្មោះ គង់ ចាន់​រតនៈ​វង្ស ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ លាង​ម៉ូតូ រស់នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន​។ ទី​២-​ឈ្មោះ ហួរ គី​ម​ម៉េ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រំលោង សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន​។

ទី​៣-ឈ្មោះ នុយ ភា​រះ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លាង​ម៉ូតូ រស់នៅ​ភូមិ​បុរី​កម្មករ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ទី​៤-​ឈ្មោះ ឆុ​ម គុណ​វឌ្ឍន៍ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លាង​ម៉ូតូ រស់នៅ​ភូមិ​ត្រពាំង​លើក សង្កាត់ រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​ទី​៥-​ឈ្មោះ កែវ ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លាង​ម៉ូតូ រស់នៅ​ភូមិ​ពេជ្រ​មុន្នី ឃុំ​ពេជ្រ​មុន្នី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

មន្ត្រី​ដដែល​បាន​បន្ថែម​ទៀត​ថា​ក្រោយ​ឃាត់ខ្លួន​បាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដកហូត​វត្ថុ​តាង​រួម​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង និង​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៤​កញ្ចប់ (​តូច ១១​កញ្ចប់​,​ធំ​៣​កញ្ចប់​)​។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ រួម​ជាមួយ​និង​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​១៤​កញ្ចប់​និង​សម្ភារៈ ត្រូវ​បាន​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ