ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលសន្និដ្ឋានបឋមថា ឆេះរោងចក្រក្រដាសកាតុងយប់មិញ មកពីឆ្លងចរន្តអគ្គិសនី​ជាន់ឡៅ​តឿ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍បឋមរបស់នគរបាលបានបញ្ជាក់ថា អគ្គិភ័យដែកឆាប​ឆេះរោងចក្រផលិតក្រដាស់កាតុងនិងរោងចក្រកាត់ដេរនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍​សែនជ័យនោះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីនៅបន្ទប់ជាន់ឡៅតឿ ។ ប៉ុន្តែមិនបានបញ្ជាក់ថាឡៅតឿរោងចក្រមួយណានោះទេ បណ្ដាលឲ្យអគាររោងចក្រផលិតក្រដាសកាតុងយីហោជិនយូ ហ្វេង…

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍បឋមរបស់នគរបាលបានបញ្ជាក់ថា អគ្គិភ័យដែកឆាប​ឆេះរោងចក្រផលិតក្រដាស់កាតុងនិងរោងចក្រកាត់ដេរនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍​សែនជ័យនោះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីនៅបន្ទប់ជាន់ឡៅតឿ ។ ប៉ុន្តែមិនបានបញ្ជាក់ថាឡៅតឿរោងចក្រមួយណានោះទេ បណ្ដាលឲ្យអគាររោងចក្រផលិតក្រដាសកាតុងយីហោជិនយូ ហ្វេង ភែកឃីង ខាថិន ,ឯកទំហំ៤០ម៉ែត្រX៨៦ម៉ែត្រ សាងសង់ដែកប្រក់សង្ក័សី រួមទាំងក្រដាស់កាតុងត្រូវភ្លើងឆេះទាំងស្រុង១០០ភាគរយ ។ និងបានឆេះឆ្លងដល់អាគាររោងចក្រកាត់ដេរមួយទៀតយីហោ ស៊ីន ជិន យូ ហ្គាម៉ិន ឯ.ក ទំហំ៤០ម៉ែត្រ×៨៦ម៉ែត្រ រងការខូចខាត៤០ភាគ រយ និងខូចខាតសម្ភារៈ​ខូច​អស់៧០ភាគរយ ។ គួររំលឹកថា ឆេះ​រោងចក្រ​កា​តុង​ស្ទើរ​ទាំងស្រុង និង​រាលដាល​ដល់​រោងចក្រ​កាត់ដេរ​១​កន្លែង​ទៀត ផ្អើល​សង្កាត់​ចោម​ចៅ​ទី​២

របាយការណ៍ដដែលបានឲ្យដឹងបន្តទៀតថា នៅក្នុងប្រតិបត្តិការពន្លត់ភ្លើងនោះអាជ្ញាធរនិងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន២៨គ្រឿង ចំណាយទឹកអស់២០៦សុីទែនស្មើនឹង៨២៨ម៉ែត្គូប ។ ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ករ សង្រ្គោះនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៨០ស៊ីទែនស្មើនឹង៧២០ម៉ែត្រគូប ។ រថយន្តកងពលតូចង៧០ចំនួន០៦គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២៤ស៊ីទែន ស្មើនឹង៩៦ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ស៊ីទែនស្មើនឹង១២ម៉ែត្រគូប ។

ដោយឡែកក្រុមការងារក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង មន្រ្តីសាលារាជធានីភ្នំពេញ មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារពន្លត់អគ្គិភ័យ ព្រមទាំងអាជ្ញាធរសង្កាត់ចោមចៅទី២ ក៏បានចុះទៅកាន់កន្លែងកើតហេតុ ជួបជាមួយតំណាងរោងចក្រទាំង២ដើម្បីរកដំណោះស្រាយជូនដល់កម្មករនិយោជិតផងដែរ ។ ក្នុងពេលនោះលោកទុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើសុំឱ្យ ៖ ១. ពិនិត្យគ្រប់ជ្រុងជ្រោយលើបញ្ហាអគ្គិភ័យនេះដើម្បីបង្ការមានគ្រោះថ្នាក់ដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ។ ២. សូមឱ្យក្រុមហ៊ុនពិនិត្យគ្រប់លទ្ធភាព តើរោងចក្រទាំង២មានលទ្ធភាពស្តារ ឬ ដំណើរការឡើងវិញបាន ឬយ៉ាងណា ។

៣. សំនូមពរឱ្យក្រុមហ៊ុនទាំង២ ធ្វើការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិត ឱ្យ ទាន់ពេលវេលា ។ ៤. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រៀមលក្ខណៈដោះស្រាយជនបងប្អូនកម្មករនិយោជិតដូចជា ជួយក្នុងការស្វែងរកការងារធ្វើ និងបណ្តុះបណ្តាលជំនាញថ្មីជូនបងប្អូនកម្មករនិយោជិតដែលគ្មានការងារធ្វើ ។ ៥. ស្នើសុំឱ្យអាជ្ញាធរដែនដីជួយសហការ សម្របសម្រួលជាមួយម្ចាស់ដី និងឃ្លាំង និងថៅកែរោងចក្រ ធ្វើយ៉ាងណាឱ្យគាត់ចេញមុខដោះស្រាយឱ្យទាន់ពេលវេលាតាមសំណូមពររបស់បងប្អូនកម្មករនិងយោជិត ។ ៦. សូមឱ្យបងប្អូនកម្មករនិយោជិត រក្សាភាពស្ងៀមស្ងាត់ ជឿជាក់លើការដោះស្រាយរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ច ។

បើតាមថៅកែក្រុមហ៊ុនកាត់ដេរ ស៊ីន ជិន យូ ហ្គាម៉ិន ឯ.ក (កាត់ដេរ)បានថ្លែងថា ១. ក្នុងនាមតំណាងក្រុមហ៊ុន លោក មានការសោកស្តាយដែលអគ្គិភ័យនេះកើតឡើងទៅលើក្រុមហ៊ុនរបស់លោក ជាមួយគ្នានេះក្រុនហ៊ុនត្រៀមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើការស៊ើបអង្កេតរក ដើមចម ដែលបណ្តាលឱ្យកើតមានអគ្គិភ័យនេះ។ ២. ក្រុមហ៊ុន ស៊ីន ជិន យូ ហ្គាម៉ិន ឯ.ក មានកម្មករនិយោជិតសរុបចំនួន ៣៩០នាក់ បរទេស ៦នាក់ ក្នុងចំណោមកម្មករនិយោជិត ៣៩០នាក់នេះ មានកម្មករដេរសុីថ្ងៃចំនួន២០០នាក់ ។ ៣. ក្រុមហ៊ុនរបស់លោកនៅរក្សាដំណើរការជាធម្មតា ។ ក្នុងអំឡុងពេលនេះក្រុមហ៊ុននឹងស្វែងរកជួលអគារថ្មី ធ្វើជាបណ្តោះអាសន្ត នៅពេលជួសជុលរួច ក្រុមហ៊ុននឹងត្រលប់មកធ្វើការនៅកន្លែងដើមវិញ។ ៤. ចំពោះប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំរបស់កម្មករ គឺក្រុមហ៊ុនធានាដោះស្រាយជូនបងប្អូនកម្មករនិយោជិត តាមច្បាប់ស្តីពីការងារ។ ៥. រោងចក្ររបស់លោកនេះខូចខាតអគារចំនួន ៤០% និងសម្ភារៈផលិតផលសម្រេចចំនួន ៧០% ហើយក្រុមហ៊ុននេះមិនមានក្រុមហ៊ុនធានារ៉ាប់រងនោះទេ។

ដោយឡែកថៅកែរោងចក្រ ជិន យូ ហ្វេង កែកយើង ខាឋិន ឯ.ក (ផលិតក្រដាស់កាតុង)បាននិយាយថា ៖ ១. ក្នុងនាមតំណាងក្រុមហ៊ុន លោកមានការសោកស្តាយដែលអគ្គិភ័យនេះកើតឡើងទៅលើក្រុមហ៊ុនរបស់លោក ជាមួយគ្នានេះលោក ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើការស៊ើបអង្កេតរកដើមចម ដែលបណ្តាលឱ្យកើតមានអគ្គិភ័យនេះ។ ២. ក្រុមហ៊ុន ជិន យូ ហ្វេង តែកឃីង ខាឋិន ឯ.ក មានកម្មករនិយោជិតសរុបចំនួន៨៦នាក់ ក្នុងនោះជនបរទេស ៥នាក់ហើយ ក្នុងចំណោមកម្មករនិយោជិតចំនួន៨៦នាក់នេះ មានកម្មករស៊ីថ្ងៃចំនួន១៣នាក់ ។

៣.ចំពោះការដំណើរការក្រុមហ៊ុនឡើងវិញនៅមិនទាន់ច្បាស់លាស់ទេ ដោយរង់ចាំការពិភាក្សា ជាមួយម្ចាស់ភាគហ៊ុនសិន។ ក្រុមហ៊ុនសន្យាថានឹងទូទាត់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំខែចុងក្រោយជូន កម្មករទាំងអស់។ កម្មរកទាំងអស់ប្រើកិច្ចសន្យាការងារមានថិរវេលាកំណត់ចន្លោះពី៣-៦ខែ។ ៤. រោងចក្រនេះបានបើកដំណើរការថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ៥. ចំពោះកម្មករដែលបានបញ្ចប់កិច្ចសន្យាមួយលើកៗ គឺក្រុមហ៊ុនបានទូទាត់ប្រាប់បំណាច់បញ្ចប់កិច្ចសន្យា ការងារ (៥%) រួចរាល់ហើយ ពោលគឺក្រុមហ៊ុននៅជំពាក់តែកម្មករដែលនៅកិច្ចសន្យាចុងក្រោយរហូតដល់ ថ្ងៃអគ្គិភ័យ។

៦. ចំពោះប្រាក់ឈ្នួលចុងក្រោយក្រុមហ៊ុនមានលទ្ធភាពបើកជូនកម្មករ ដោយឡែកប្រាក់បំណាច់បញ្ចប់កិច្ច សន្យា ៥% ក្រុមហ៊ុននឹងពិភាក្សាជាមួយកម្មករផ្ទាល់។ ៧. រោងចក្រនេះខូចខាតអគារចំនួន ១០០% ទាំងអគារ និងសម្ភារៈ ហើយក្រុមហ៊ុននេះមិនមានធានារ៉ាប់រងនោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ