ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​.​ង​«​សន្ទុះ​រាជ​សី​បារមី​ចង្ហាន់​ហុយ​»​កំពុង​ជួសជុល​ដោយ​ក្រុម​កីឡាករ​ស្ម័គ្រចិត្ត​មិន​ចំណាយ​​ថវិកា

10 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទូកង​សន្ទុះ​រាជសីហ៍​បារមី​ចង្ហាន់​ហុយ គឺជា​ទូក​មួយ​ដែល​បាន​កសាង​ឡើង​នៅ​ឆ្នាំ​២០០៣ និង​ធ្លាប់​បាន​ចូលរួម​ប្រកួត​យកជ័យ​ជំនះ​ផែន​លេខ​១ ចំនួន​៤​លើក និង​ផែន​លេខ​២ ចំនួន​២ លើក ។…

ខេត្តកំពង់ឆ្នាំង ៖ ទូកង​សន្ទុះ​រាជសីហ៍​បារមី​ចង្ហាន់​ហុយ គឺជា​ទូក​មួយ​ដែល​បាន​កសាង​ឡើង​នៅ​ឆ្នាំ​២០០៣ និង​ធ្លាប់​បាន​ចូលរួម​ប្រកួត​យកជ័យ​ជំនះ​ផែន​លេខ​១ ចំនួន​៤​លើក និង​ផែន​លេខ​២ ចំនួន​២ លើក ។ ទូក​នេះ ស្ថិត​នៅ​ក្នុង​វត្ត​ទួល​ព្រះ​វិហារ ភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល់​គិរី ។

លោក ស៊ុ ស៊​ត ជា​មេជាង​ដែល​កំពុង​ជួសជុល​ទូក​.​ង​ខាងលើ​បាន​មាន​ប្រសាសន៍​ថា ទូក​នេះ​បាន​កសាង​នៅ​អំឡុង​ឆ្នាំ​២០០៣ ហើយ​បាន​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អកអំបុក​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ បាន​ទទួល​ចំណាត់ថ្នាក់​ផែន​លេខ​១ ចំនួន​៤​លើក ។

ក្រោយមក ដោយសារ​ទូក​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​នៅ​ឆ្នាំ​២០២០ ព្រះ​គ្រូ​ចៅអធិការ​វត្ត ព្រះ​នាម ពៅ ចាន់​ណា​រិ​ទ្ឋិ ក៏​បាន​ផ្ដួចផ្ដើម កសាង​ទូក​ថ្មី​មួយទៀត ដែល​មានឈ្មោះ​ដូច​គ្នា គឺ​សន្ទុះ​រាជសីហ៍​បារមី​ចង្ហាន់​ហុយ ហើយ​បាន​ចូលរួម​ប្រកួត​ចំនួន ២​លើក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​ទាំង​២​លើក ។ បញ្ហា​ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ ២ គឺ​មិនមែន​មក​ពី​បញ្ហា​ទូក​កសាង​ថ្មី​ទេ​គឺ​ដោយសារ​ទូក​គេ មាន​ល្បឿន​លឿន​ជាង​។

ទូក​ថ្មី​នេះ​មាន​ប្រវែង​២៩​ម៉ែត្រ​កន្លះ មាន​ចំណុះ​ជើង​ចៅ​៤៦​នាក់ ។ សរុប​ទាំង​កីឡាករ​បម្រុង ទាំង​អ្នក​ដាំបាយ​និង​អ្នក​បាចទឹក​មាន​ចំនួន ៧០ នាក់ ដែល​គ្រោង ចំណាយ​មួយ​លើក​ៗ អស់​ថវិកា​១២​លាន​រៀល​។

ព្រះ​ភិក្ខុ កែវ សា​រុន គ្រូសូត្រស្ដាំ ទូក ង ដែល​កំពុង​ជួសជុល ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រះរាជ ពិធីបុណ្យ​អុំទូក​អកអំបុក​និង​សំពះ​ព្រះ​ខែ​នា​ពេល​ខាង​មុខ គឺ​មានការ​បរិ​ច្ចាក​នូវ​ថវិកា​ផ្ទាល់ខ្លួន​របស់​ក្រុម​កីឡាករ​និង​គណៈកម្មាធិការ​ទូក រួម​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ទើបបាន​ចេញ​រូបរាង ហើយ​បាន​ចូលរួម​ប្រកួត​២​ឆ្នាំ​ជាប់​គ្នា​កន្លង​ទៅ ។

ថ្ងៃនេះ​ក្នុង​នាម​ព្រះសង្ឃ​គ​ង្គ​ក្នុង​វត្ត ទួល​ព្រះ​វិហារ​ក្នុង ក៏​ដូច​ជា​គណៈកម្មាធិការ​ទូក ង សូម​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ ឯកឧត្តម លោក​ជំទាវ សូម មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ទូក ង ឈ្មោះ​សន្ទុះ​រាជ​សី​បារមី​ចង្ហាន់​ហ៊ុយ​នេះ​ផង​។

គួរ​បញ្ជាក់​ដែរ ថា​នៅ​ព្រឹក​ថ្ងៃ​ទី ២៤​ខែតុលា នេះ​ដែរ លោក ដូ​វ គឹ​ម​ស៊ី​ង អភិបាលស្រុក​ជល់​គី​រី​បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​មក​ពិនិត្យ​ទូក ង ឈ្មោះ សន្ទុះ​រាជ​សី បារមី​ចង្ហាន់​ហុយ ដល់​ក្នុង​វត្ត និង​បាន មាន​ប្រសាសន៍​ថា ថ្ងៃនេះ​លោក​បាន​ចុះ​ត្រួតពិនិត្យ​ទូកង​ទាំង​៩ ក្នុង​ចំណោម​ទូក ទាំង​១២
(​អវត្តមាន ៣​មិន​បាន​ចូលរួម​ប្រកួត​) ដែល​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពិធី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អំបុក​សំពះ​ប្រាក់ខែ ក្នុង​ពេល​ខាង​មុខថា តើ​ពួក​គាត់​ខ្វះខាត​អី​ខ្លះ លោក​នឹង​បំពេញបន្ថែម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ