ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទេរ​ទណ្ឌិត​ជិត​២០០​នាក់ ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ទៅ​ខេត្តពោធិ៍សាត់ ដើម្បី​បន្ធូរ​ភាព​ចង្អៀត​ណែន

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​គ្នា​ជាមួយនឹង​អាជ្ញាធរ​ខេត្ត ស្នងការដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​របស់​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​គ្នា​ជាមួយនឹង​អាជ្ញាធរ​ខេត្ត ស្នងការដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​របស់​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ បាន​ធ្វើការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ ចំនួន​១៩៩​នាក់ ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ដែល​មាន​ភាព​ចង្អៀត​ណែន ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ក្រោម​ការ​ចុះ​អនុវត្តន៍​បញ្ជា​ផ្ទាល់​ដោយ​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ ប្រកបដោយ​សុវត្ថិភាព ។

ការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ ទាំង​១៩៩​នាក់ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ