ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​​កូនស្រី​លោក​ចៅសង្កាត់​សំរោង​ក្រោម បាន​១​ថ្ងៃ ត្រូវនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគ​បាល​ប៉ុស្តិ៍​កា​កាប​ទី​២ ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​កូនស្រី​ចៅសង្កាត់​សំរោង​ក្រោម បាន​តែ​មួយ​ថ្ងៃ ដោយ​ក្នុង​កាបូប​នោះ​មាន​សម្ភារៈ ដូច​ជា ៖…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគ​បាល​ប៉ុស្តិ៍​កា​កាប​ទី​២ ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​កូនស្រី​ចៅសង្កាត់​សំរោង​ក្រោម បាន​តែ​មួយ​ថ្ងៃ ដោយ​ក្នុង​កាបូប​នោះ​មាន​សម្ភារៈ ដូច​ជា ៖ កំ​ព្យូ​ទ័​រ អាយ​ផេ​ត និង​ទូរ​សព្ទ ព្រមទាំង​ប្រាក់​មួយ​ចំនួន ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា​នេះ ហើយ​ឈាន​ទៅ​ឆែកឆេរ លំនៅ​ឋាន​របស់​ជនសង្ស័យ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្រពាំង​មៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​រូប​នោះ សមត្ថកិច្ច​ពុំ​ទាន់​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​ស្គាល់​នៅឡើយ​ទេ ។

បើ​តាម​មន្ត្រី​នគរបាល ឲ្យ​ដឹង​ថា កាលពី​វេលា​ថ្ងៃត្រង់​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក មួយ​គ្រឿង ពណ៌​ខ្មៅ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប របស់​កូនស្រី​ចៅសង្កាត់​សំរោង​ក្រោម នៅ​ចំណុច​ផ្លូវ​បេតុង តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី ២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នៅ​ក្នុង​សកម្មភាព​នោះ គឺ​ជនសង្ស័យ​បាន​កាច់​សោ​ម៉ូតូ​របស់​ក្មេង​ស្រី​រង​គ្រោះ រួច​យក​កា​បូក​ដែល​មាន​ឡេ​ប​ថប អាយ​ផេ​ត ទូរ​សព្ទ និង​លុយ រួច​គេចខ្លួន​បាត់​ស្រមោល ។

តាម​នគរបាល​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ កា​កាប​ទី​២ ធ្វើការ​ស្រាវជ្រាវ​ឆែកឆេរ​តាម​កាមេរ៉ា​សុវត្ថិភាព​ដល់​លំនៅ​ឋាន​។ បន្ទាប់​មក ដោយ​ដឹងខ្លួន​មុន ជនសង្ស័យ​ម្នាក់ ក៏​បាន​ជិះ​រថយន្ត​ម៉ាក​គា មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2BK-1206 គេចខ្លួន ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញ​ចាប់ខ្លួន​បាន​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ លេខ​១៩៦២ ខាងលិច ចំការ​ព្រីង ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់ ឆែកឆេរ​លំនៅ​ឋាន នៅ​ក្នុងភូមិ​ត្រពាំង​មៀន សង្កាត់​ក្រាំងធ្នង់ តែ​បក្ខពួក​ជនសង្ស័យ គេចខ្លួន​បាត់​អស់ ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ម៉ាក​ឃ្លី​ក មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1KI-8229 ដែល​សមត្ថកិច្ច​អះអាង​ថា ជា​ម៉ូតូ​របស់​ជនសង្ស័យ ដែល​ជិះ​ធ្វើ​សកម្មភាព​ឆក់ ព្រមទាំង​ដកហូត​បាន​កាបូប​ជា​ច្រើន ដែល​សង្ស័យ​ថា ជា​របស់​ជន​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ឆក់​នា​ពេល​កន្លង​មក ។

ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​ស្រាវជ្រាវ​ស្វែងរក​ចាប់​បក្ខពួក ដែល​កំពុង​រត់គេច​ខ្លួន ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ