ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​ទើប​ចេញពី​ពន្ធនាគារ​បាន​៦​ខែ មិន​រាងចាល បន្តសកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់ខ្លួន

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភ្លើងស្តុប​ច្បារ​អំពៅ ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ​ដៃ ។

ជនសង្ស័យ​ឈ្មោះ លឹ​ម គឹ​ម​សេន ភេទ ប្រុស ជនជាតិ​ខ្មែរ (​ទើ​វ​ចេញពី​ពន្ធនាគារ​បាន​៦​ខែ​) មិន​រាងចាល បាន​បន្ត​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​ទូរ​សព្ទ​ដៃ នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ប្រជុំ​វង្ស​បឹង​ឈូក ភូមិ​តា​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

វត្ថុ​តាង​ចាប់​យក រួម​មាន​៖ ម៉ូតូ ចំនួន​០១​គ្រឿង ម៉ាក​ហុងដា PCX ពណ៌​ខៀវ ពាក់​ផ្លា​ក លេខ ភ្នំពេញ 1HH-9613, ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ១៣ Pro Max ពណ៌​ខៀវ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នី​តី​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ