ក្តៅស្លឹកត្រចៀកតែម្តង! អ្នកកំប្លែងស្រី លន់ ដាណេ ចេញមុខមកបដិសេធភ្លាមៗ ក្រោយមានជនខិលខូចបានយកអ្នកនាង រួចដាក់អក្សរជាមួយបុគ្គលផ្សេងទៀតថាជា« ជនរួមគំនិតបោកជាមួយចាន់ស្រីណុច» ។
តើរឿងមួយនេះការពិតបែបណាទៅវិញ? ខណៈសាម៉ីខ្លួនបានលើកឡើងបែបនេះ និងសូមច្រានចោលនូវការចោទប្រកាន់ មួចបង្កាច់ ដោយខ្លួនអ្នកនាងមិនដែលស្គាល់ជននោះ ឬជំពាក់លុយនរណាសោះឡើយ ។
ជាការពិត កាលពីកន្លងទៅអ្នកនាង លន់ ដាណេ ក៏ធ្លាប់ជួបរឿងហួសចិត្តស្រដៀងគ្នានេះដែរ គឺមានជនអនាមិកលួចយកហ្វេកប៊ុកដែលអ្នកនាងលេង រួចយកទៅឆាតខ្ចីលុយអ្នកសិល្បៈដូចគ្នា បងប្អូនអ្នកនាង ជាពិសេសជនមិនស្គាល់អត្តសញ្ញាណរូបនោះបានឆាតមគំរា.មទារលុយ៥០០ដុល្លារថែមទៀតផង ប្រសិនបើតារាកំប្លែងរូបនេះចង់បានអាខោនហ្វេកប៊ុកទៅវិញ ។ ត្រង់ចំណុចនេះតារារូបនេះ ពិតជាហួសចិត្តជាខ្លាំង ព្រោះវាជារឿងដែលមិនស្មានដល់សម្រាប់រូបនេះអ្នកនាង ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព អ្នកនាង លន់ ដាណេ ដែលជាតារាកំប្លែងស្រី ដែលធ្វើអោយពុកម៉ែបងប្អូនបានសើចលេងកម្សន្តនោះ អ្នកនាងថា សុំច្រានចោល ចំពោះការសរសេរអក្សរលើរូបភាពភ្ជាប់ជាមួយរូបថតអ្នកនាងថា ជនរួមគំនិតបោក ។
អ្នកនាង លន់ ដាណេ បន្តទៀត នៅសុខៗ មានគណនីមួយឈ្មោះ ដាលីនជាភាសាអង់គ្លេសបានផ្ញើរូបភាពមកអ្នកនាង ដោយបានដាក់ថា អ្នកនាងបោក ខណៈមកដល់ពេលនេះ អ្នកនាងមិនដែលទៅបោកនរណា ១កាក់ ១សេន ពោលរស់នៅដោយសមាជីវរ មានប៉ុន្មានហូបប៉ុននោះ រស់នឹងការចេញសម្តែងថត ដោយឥតមានទៅបោកនរណាឡើយ ។ ដូចនេះព័ត៌មានមួយនេះ អ្នកសូមប្រាប់ទៅកាន់មហាជនអោយបានជ្រាប ខ្លាចមហាជនមានការភាន់ច្រឡំ ឬគិតថា អ្នកនាងបោកគេ ដូចដែលមានការចោទប្រកាន់នោះ ។
អ្នកនាង លន់ ដាណេបន្តថា កាលពីកន្លងទៅរឿងបញ្ហាហ្វេកប៊ុក គឺរូបនាងបានដាក់ពាក្យបណ្តឹងទៅខាងអ្នកជំនាញ តែពេលនេះអ្នកនាងមិនបានដាក់បណ្តឹងឬអ្វីនោះឡើយ គ្រាន់តែបកស្រាយអោយមហាជនបានដឹងប៉ុណ្ណោះ ។
ជាចុងក្រោយ តារាកំប្លែងសាច់សខ្ចីរូបនេះ សុំសូមណូមពរដល់មហាជន សូមកុំចាញ់បោកជនអនាមិកដែលបានលួចហ្វេកប៊ុករបស់អ្នកនាង កាលពីកន្លងទៅ និងជនដែលយកអ្នកនាងទៅបង្ហោះផ្សេងៗ ឬផ្ញើមកសាមីខ្លួនថា ជាជនបោកគេជាដើមនោះ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ