ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភក្តិប្រាប់មូលហេតុ ក្រោយនារីម្នាក់បើក​ឡានមកបញ្ច.ប់គ្រប់យ៉ាងលើស្ពានជ្រោយចង្វា​

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បាន​បើក​រថយន្តមួយគ្រឿងឡើងទៅលើស្ពានជ្រោយចង្វារ ​រួចឈប់រថយន្ត ហើយនាង​លោតចុះទៅក្នុងទន្លេលិចបាត់រកសពពុំទាន់​ឃើញនៅឡើយ ។ ​ហេតុការណ៍ខាងលើ​នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ឈានចូលព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ…

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បាន​បើក​រថយន្តមួយគ្រឿងឡើងទៅលើស្ពានជ្រោយចង្វារ ​រួចឈប់រថយន្ត ហើយនាង​លោតចុះទៅក្នុងទន្លេលិចបាត់រកសពពុំទាន់​ឃើញនៅឡើយ ។

​ហេតុការណ៍ខាងលើ​នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ឈានចូលព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នារីរងគ្រោះ​រូបនោះពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ ជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CA-4950 ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ​រូបនោះបាន​បើកថយន្តមួយគ្រឿងខាងលើធ្វើដំណើរឡើងស្ពានជ្រោយចង្វារនៅក្នុងទិសដៅពីលិចទៅកើត នៅពេលធ្វើដំណើរហួសកណ្តាលស្ពានបន្តិចក៏បានឈប់រថយន្ត ហើយបើកទ្វាររថយន្ត រួច​លោតចុះទៅក្នុងទន្លេតែម្ដង ។ ភ្លាមៗនោះគេឃើញស្ត្រីម្នាក់ដែលជាមិត្តភក្កិបានជិះរថយន្តតាមពីក្រោយមកស្រែកហៅឲ្យអ្នកធ្វើដំណើរជួយតែនាងបានលោតចុះទៅក្នុងទន្លេបាត់ទៅហើយ។

តាមសាក្សីបានឲ្យដឹងទៀតថា បន្ទាប់ពីនារីរងគ្រោះ​លោតទៅក្នុងទន្លេ គេឃើញនារីរូបនោះក៏បានហែលនិងអណ្តែតតាមទឹក ក្រោយមកក៏លិចបាត់។

តាមនគរបាលអង្គភាពការពារគោលដីទី៣ ការពារស្ពានបានឲ្យដឹងថា បន្ទាប់ពីមាន​នារីម្នាក់លោតទឹកនោះសមត្ថកិច្ចក៏បានទាក់ទងទូកនេសាទចេញជួយស្វែងរកតែរកពុំឃើញ។

តាមព័ត៌មានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនារីរងគ្រោះ​រូបនោះ រួមទាំងមិត្តភក្កិព្រមទាំងសង្សារបាននាំគ្នាផឹកស៊ីនៅក្នុងហាងមួយកន្លែង​ រួចក៏មានទំនាស់គ្នាជាមួយសង្សារក៏បាន​បើករថយន្តធ្វើដំណើរមកលោតទឹកតែម្ដង ។ ដោយមានស្ត្រីជា​មិត្តភក្តិ​ម្នាក់​បើក​រថយន្តតាមពីក្រោយឃាត់ដែរ តែមិនអាចជួយទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ