ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារហ្វេសប៊ុកសម្ដេច ស ខេង និងឯកឧត្តម ស សុខា បានដោះស្រាយ និងឆ្លើយតបម្ចាស់គណនី២៧៤គណនី

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៤​មកនេះ​ក្រុមការងារ​តាមដាន​អំពី​ការ​ដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ក្រឡា ហោម ស ខេ​ង ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៤​មកនេះ​ក្រុមការងារ​តាមដាន​អំពី​ការ​ដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ក្រឡា ហោម ស ខេ​ង ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក្នុង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​ដោះស្រាយ និង​ឆ្លើយ​តប​ទៅ​ម្ចាស់​គណនី​ចំនួន​២៧៤​គណនី និង​១២៤​គណនី​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដោះស្រាយ ។

តាម​រយៈ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​២១ ខែតុលា​នេះ អភិ​សន្តិ​បណ្ឌិត ស សុខា បាន​បញ្ជាក់​ថា​«​ក្នុង​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២៤​នេះ ក្រុមការងារ​តាមដាន​អំពី​ការ​ដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​ទទួល​សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ​ចំនួន​៥៨២​គណនី ដែល​ក្នុង​នោះ​មតិយោបល់​របស់​ប្រជាពលរដ្ឋ ចំនួន​១៨៤​គណនី​បាន​លើក​ឡើងជា​ធាតុ​ចូល​ជូន​ថ្នាក់ដឹកនាំ និង​អង្គភាព​ជំនាញ​ផ្សេង​ៗ ដើម្បី​ជ្រាប​ក៏​ដូច​ជា ការ​កែ​លំអរ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ក្នុង​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមការងារ ក៏​បាន​ទទួល​បានការ​ដោះស្រាយ និង​បាន​ឆ្លើយ​តប​ទៅ​ម្ចាស់​គណនី​ចំនួន​២៧៤​គណនី និង​១២៤​គណនី​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដោះស្រាយ​» ។

ឆ្លៀត​ក្នុង​ឱកាស​នេះ អភិ​សន្តិ​បណ្ឌិត​ឧបនាយករដ្ឋមន្ដ្រី បាន​លើកទឹកចិត្ត និង​សូម​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ក្រុមការងារ​តាមដាន​អំពី​ការ​ដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ខិតខំ​ប្រឹងប្រែង និង​ការ​សហការ​គ្នា​បំពេញភារកិច្ច​ជូន​ប្រជាពលរដ្ឋ និង​ឧត្តម​ប្រយោជន៍​ជាតិ ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើ ។

ជាមួយ​គ្នា​នេះ លោក​អភិ​សន្តិ​បណ្ឌិត ក៏​សុំ​ការ​យល់យោគ​អធ្យាស្រ័យ​ពី​បងប្អូន​ជនរួមជាតិ ចំពោះ​ករណី​មួយ​ចំនួន​ទៀត​ដែល​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់ ដោយសារ​តែ​ករណី​ខ្លះ​មាន​ភាព​ស្មុគស្មាញ​ត្រូវ​ទាមទារ​ពេលវេលា​ក្នុង​ការ​ដោះស្រាយ ។

ឯកឧត្តម ស សុខា ក៏​បាន​ថ្លែងអំណរគុណ​ជនរួមជាតិ ដែល​បាន​លើក​ជា​មតិយោបល់ និង​សំណូមពរ​នានា​មក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច​ក្រឡាហោម ស ខេ​ង ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ជា​ផ្នែក​ដ៏​សំខាន់​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​បងប្អូន និង​រួម​គ្នា​អភិវឌ្ឍន៍​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ