ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ ៥ ​ជួយ​ឱ្យ​កូន​ចេះ​គោរព និង​ស្រឡាញ់​គ្នា !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ថ្វី​ត្បិត​តែ​ជម្លោះ​បងប្អូន​បង្កើត​មិន​អាច​ជៀស​រួច ក្នុង​នាម​ជា​ឪពុក​ម្តាយ​អ្នក​ត្រូវ​តែ​រៀបចំ​កូន​ៗ​ឱ្យ​រួច​ផុត​ពី​ស្ថានភាព​អាក្រក់​ដែល​អាច​កើត​មាន​រហូត​ដល់​ពេល​ខ្លះ​អ្នក​ត្រូវ​ចេញ​មក​ការពារ​កូន ហើយ​និយាយ​ថា យើង​ជា​គ្រួសារ យើង​មិន​ត្រូវ​និយាយ​អ្វី​ដែល​ធ្វើ​ឱ្យ​សមាជិកគ្រួសារ​យើង​ឈឺចាប់​នោះ​ទេ ។ យើង​នឹង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។…

រាជធានី​ភ្នំពេញ ៖ ថ្វី​ត្បិត​តែ​ជម្លោះ​បងប្អូន​បង្កើត​មិន​អាច​ជៀស​រួច ក្នុង​នាម​ជា​ឪពុក​ម្តាយ​អ្នក​ត្រូវ​តែ​រៀបចំ​កូន​ៗ​ឱ្យ​រួច​ផុត​ពី​ស្ថានភាព​អាក្រក់​ដែល​អាច​កើត​មាន​រហូត​ដល់​ពេល​ខ្លះ​អ្នក​ត្រូវ​ចេញ​មក​ការពារ​កូន ហើយ​និយាយ​ថា យើង​ជា​គ្រួសារ យើង​មិន​ត្រូវ​និយាយ​អ្វី​ដែល​ធ្វើ​ឱ្យ​សមាជិកគ្រួសារ​យើង​ឈឺចាប់​នោះ​ទេ ។ យើង​នឹង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ សូម​ប្រើ​គន្លឹះ​ទាំងនេះ​សម្រាប់​ការ​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ចេះ​គោរព និង​ស្រឡាញ់​គ្នា​នៅ​ក្នុងផ្ទះ ៖

១. បង្រៀន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ៖ កុំ​បណ្តោយ​ឱ្យ​កូន​របស់​អ្នក​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពាក្យ​សម្តី​ដែល​ពួក​គេ​និយាយ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ហើយ​ការ​បញ្ចេញមតិ​មិន​សមរម្យ​អាច​បំផ្លាញ​កូន​យ៉ាង​ខ្លាំង ។ បើ​ចង់​និយាយ​ចំណុច​អវិជ្ជមាន​មួយ​អ្នក​ត្រូវ​បង្រៀន​ពួក​គេ​និយាយ​ពាក្យ​វិជ្ជមាន​យ៉ាងតិច​ចំនួន​ប្រាំ​សិន ។ ចូរ​បង្រៀន​កូន​របស់​អ្នក​ឱ្យ​មានចិត្ត​ល្អ និង​ឱ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ។

២. កុំ​ប្រៀបធៀប ៖ សូម​ចង​ចាំ​ថា កុមារ​ទាំងអស់​ត្រូវ​បាន​បង្កើត​ឡើង​ស្មើគ្នា ហើយ​ក៏​មិនមែន​កុមារ​ទាំងអស់​សុទ្ធតែ​ដូច​គ្នា​នោះ​ដែរ ។ ចូរ​ទទួលស្គាល់ និង​សរសើរ​ពី​ជំនាញ ភាព​ខ្លាំង និង​សមិទ្ធិ​ផល​ផ្ទាល់ខ្លួន​របស់​កុមារ​ម្នាក់​ៗ ដោយ​មិន​លម្អៀង​ថា កូន​ណា​ម្នាក់​គឺ​ល្អ​ជាង​កូន​ណា​ម្នាក់​ឡើយ ។

៣. បង្រៀន​ការ​គ្រប់គ្រង​ជម្លោះ ៖ កុំ​បដិសេធ​ពី​អារម្មណ៍​របស់​កូន​អ្នក ប៉ុន្តែ​ជួយ​គាត់​ឱ្យ​រៀន​បញ្ចេញ​អារម្មណ៍​តាម​របៀប​សមរម្យ ។ ប្រសិនបើ​អ្នក​ឃើញ​កូន​របស់​អ្នក​បង្ហាញ​ភាព​ច្រណែន ចូរ​លើកទឹកចិត្ត​គាត់​ឱ្យ​ស្គាល់​អារម្មណ៍​របស់​ពួក​គេ​ដោយ​និយាយ​ថា ប៉ាយ​ល់​ថា កូន​មាន​អារម្មណ៍មិនល្អ​ដោយសារ​តែ​… ឬ ប៉ា​ដឹង​ថា កូន​ឈឺចាប់​ដោយសារ​តែ​…​។ ចូរ​បង្រៀន​កុមារ​ឱ្យ​ស្វែង​យល់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​សកម្មភាព ឬ​មាន​អារម្មណ៍ ហើយ​រៀន​ពី​របៀប​ដោះស្រាយ​បញ្ហា ។

៤. កុំ​ព្រងើយកន្តើយ​នឹង​អាកប្បកិរិយា​ល្អ ៖ កត់សម្គាល់​កូន​របស់​អ្នក​ពេល​ពួក​គេ​លេង​ជាមួយ​គ្នា​យ៉ាង​សប្បាយចិត្ត រីករាយ និង​ស្រឡាញ់​គ្នា ហើយ​ផ្តល់​រង្វាន់​ដល់​ពួក​គេ​ដោយ​ការ​សរសើរ ។ ត្រូវ​ប្រាកដ​ថា កុមារ​ម្នាក់​ៗ​ទទួល​បាន​ចំណាប់អារម្មណ៍​ពី​ឪពុក​ម្តាយ​គ្រប់គ្រាន់ និង​ពេលវេលា​ប្រកបដោយ​គុណភាព​ដូច​គ្នា ។

៥. បង្ហាញ​ការ​ដឹងគុណ ចំពោះ​បុគ្គលិកលក្ខណៈ​កូន ៖ នៅ​ពេល​ដែល​ក្មេង​មាន​អារម្មណ៍​ថា​មាន​តម្លៃ​សម្រាប់​តែ​ការ​សម្តែង ឬ​សកម្មភាព​របស់​ពួក​គេ នោះ​ពួក​គេ​នឹង​មាន​អារម្មណ៍​ថា ត្រូវការ​មាន​សកម្មភាព ដើម្បី​បញ្ជាក់​ពី​តម្លៃ​របស់​គេ ។ ផ្ទុយ​ទៅ​វិញ​ចូរ​សរសើរ​កូន​របស់​អ្នក​ចំពោះ​បុគ្គលិកលក្ខណៈ​ដែល​ពួក​គេ​មាន ដូច​ជា​សន្តាន​ចិត្តល្អ ភាព​ក្លាហាន ឬ​ទំនុកចិត្ត​លើ​ខ្លួនឯង​ជាដើម ដូច្នេះ​កុមារ​អាច​រៀន​គោរព​ខ្លួនឯង និង​អ្នក​ដទៃ ។

ឪពុក​ម្តាយ​ភាគច្រើន​យល់​ថា កូន​យកតម្រាប់​តាម​អ្វី​ដែល​ពួក​គេ​ឃើញ ដូច្នេះ​សូម​ធ្វើ​ជា​គំរូ​ដ៏​ល្អ ។ តើ​អ្នក​ឧ​ហ្សា​ហ៍​ឈ្លោះ​គ្នា​នឹង​បងប្អូន​របស់​អ្នក​ទេ ? ឬ​តើ​អ្នក​បង្ហាញ​សន្តាន​ចិត្តល្អ​ចំពោះ​បងប្អូន​ប្រុស​ស្រី​របស់​អ្នកជា​និច្ច​ទេ ? តាម​រយៈ​ការ​ត្រួតពិនិត្យ​សកម្មភាព​របស់​អ្នក អ្នក​អាច​ត្រៀមខ្លួន​បាន​ប្រសើរ​ជាង​មុន ដើម្បី​បង្ហាញ​កូន​របស់​អ្នក​ពី​របៀប​ដើម្បី​ក្លាយជា​មិត្ត​ល្អ​បំផុត បន្ទាប់​ពី​ការ​ឈ្លោះ​គ្នា​ជាមួយ​បងប្អូន ៕ ប្រភព ៖ focusonthefamily

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕