ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រសិទ្ធភាព​នៃ​របៀប​ដាក់​វិន័យ​លើ​កុមារ និង​ក្មេង​ជំទង់ !

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កុមារ​មិន​បាន​កើតមក​ដោយ​ភាព​ចាស់ទុំ​ខាង​ផ្លូវ​អារម្មណ៍ ឬ​ការ​គ្រប់គ្រង​ដែល​ល្អ​ប្រសើរ​នោះ​ទេ ។ គេ​ត្រូវការ​បទ​ពិសោធន៍ និង​ពេលវេលា ដើម្បី​ទៅ​ដល់ទី​នោះ ។ ជា​ការ​ពិត​ផ្នែក​នៃ​ខួរក្បាល​ដែល​ជួយ​មនុស្ស​ម្នាក់​ធ្វើការ​សម្រេច​ចិត្តបាន​ល្អ…

រាជធានី​ភ្នំពេញ ៖ កុមារ​មិន​បាន​កើតមក​ដោយ​ភាព​ចាស់ទុំ​ខាង​ផ្លូវ​អារម្មណ៍ ឬ​ការ​គ្រប់គ្រង​ដែល​ល្អ​ប្រសើរ​នោះ​ទេ ។ គេ​ត្រូវការ​បទ​ពិសោធន៍ និង​ពេលវេលា ដើម្បី​ទៅ​ដល់ទី​នោះ ។ ជា​ការ​ពិត​ផ្នែក​នៃ​ខួរក្បាល​ដែល​ជួយ​មនុស្ស​ម្នាក់​ធ្វើការ​សម្រេច​ចិត្តបាន​ល្អ មិន​ត្រូវ​បាន​អភិវឌ្ឍ​ពេញលេញ​រហូត​ដល់​អាយុ ២៥ ឆ្នាំ ឬ​ច្រើន​ជាង​នេះ ។ ដូច្នេះ​អំឡុង​ពេល​នេះ​ពួក​គេ​នឹង​សាកល្បង​រឿងរ៉ាវ​ជា​ច្រើន ហើយ​ក៏​នឹង​អាច​ធ្វើការ​សម្រេចចិត្ត​មិនល្អ​មួយ​ចំនួន​ផង​ដែរ ។ មិន​ងាយស្រួល​ទេ​ក្នុង​ការ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ នៅ​ពេល​កូន​ធ្វើ​ខុស រករឿង ឬ​មិន​ស្តាប់បង្គាប់​ជាដើម ។ ប៉ុន្តែ​ជា​ទូទៅ​ឪពុក​ម្តាយ​គួរតែ​ជៀសវាង​កំហុស​ក្នុង​ការ​ដាក់​វិន័យ​ទាំងនេះ ៖

១. កុំ​ស្រែក កុំ​ជេរ​កូន ៖ ការ​បាត់បង់​អារម្មណ៍​ស្ងប់​មិនល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ឡើយ ។ វា​ធ្វើ​ជា​គំរូ​មិនល្អ​សម្រាប់​របៀប​ដែល​កូន​របស់​អ្នក​គួរ​ដោះស្រាយ​ជម្លោះ ហើយ​តើ​អ្នក​ធ្លាប់​កត់សំគាល់​ទេ​ថា អ្នក​នឿយហត់​ប៉ុនណា​ទេ ?

២. វា.យដំ​កូន ៖ ការ​វា.យដំ​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​យូរអង្វែង ។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ក្មេង​ដែល​ត្រូវ​គេ​វាយ​ទំនងជា​ឆាប់​ឆេវឆាវ​ក្នុង​ជីវិត​នៅ​ពេល​ពួក​គេ​ធំ​ឡើង ។

៣. ការ​ដាក់​ទណ្ឌកម្ម​ជ្រុល​ពេក ៖ ត្រូវ​ប្រាកដ​ថា អ្នក​មិន​បាន​ធ្វើបាប​កូន ឬ​ដាក់​ទណ្ឌកម្ម​ជ្រុល​ហួសហេតុ​ពេក​នោះ​ទេ ។ ប្រសិនបើ​អ្នក​ធ្វើ​កំហុស​មួយ​ក្នុង​ចំណោម​កំហុស​ទាំងនេះ ចូរ​ទទួលស្គាល់​កំហុស​ទាំងនេះ ។ ឧទាហរណ៍ អ្នក​អាច​និយាយ​ថា ប៉ា​មាន​អារម្មណ៍មិនល្អ ហើយ​ប៉ា​មិន​គួរ​ស្រែក​ដាក់​កូន​ទេ ។ ប៉ា​សុំ​ទោស​ចំពោះ​រឿង​នោះ ។

វិធីសាស្ត្រ​ប្រៀនប្រដៅ​កូន​ប្រកបដោយ​ប្រសិទ្ធភាព ៖
ក​. ទុក​ឱ្យ​ផលវិបាក​ធ្វើការ ៖ កុមារ​រៀន​ពី​ផលវិបាក​ធម្មជាតិ ប្រសិនបើ​ពួក​គេ​មិន​ខំ​សិក្សា ពួក​គេ​នឹង​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ធ្វើតេស្ត និង​ផលវិបាក​ដែល​អនុវត្ត​ដោយ​ឪពុក​ម្តាយ ។ ប្រសិនបើ​កូន​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ ពួក​គេ​មិន​អាច​ចេញ​ក្រៅ​លេង​ជាមួយ​មិត្តភក្តិ​បាន​ទេ ។

ខ​. ផ្តល់​ផលវិបាក​ដោយ​ស្ងប់ស្ងាត់ មេត្តាធម៌ និង​ភ្លាម​ៗ ៖ អ្នក​អាច​តឹងរ៉ឹង​ជាមួយនឹង​ការ​ដាក់​ផលវិបាក​ចំពោះ​កូន ហើយ​នៅ​តែ​អាច​បង្ហាញ​ការ​យល់ចិត្ត និង​សន្តាន​ចិត្តល្អ ។

គ​. កុំ​ខ្លាច​ក្នុង​ការ​កំណត់ ៖ តើ​កូន​របស់​អ្នក​មិន​ធ្វើ​កិច្ចការ​ផ្ទះ​មែន​ទេ ? ដូច្នេះ​កុំឱ្យ​ពួក​គេ​លេង​ទូរ​សព្ទ ឬ​មើល​ទូរទស្សន៍ អ្នក​ត្រូវ​ដកសិទ្ធិ​របស់​ពួក​គេ​ចេញ ។ នៅ​ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​បង្ហាញ​ថា ពួក​គេ​អាច​ទទួលខុសត្រូវ​ម្តងទៀត ពួក​គេ​គួរ​ទទួល​បាន​ទូរ​សព្ទ​របស់​ពួក​គេ​មក​វិញ ។

ឃ​. ជ្រើសរើស​ការ​ឈ្លោះ​របស់​អ្នក ៖ កុំ​ឈ្លោះ​ជាមួយ​កូន​នឹង​រឿងរ៉ាវ​តូចតាច ។

ង​. សរសើរ​អាកប្បកិរិយា​ល្អ ៖ ការ​កត់សម្គាល់ និង​កោតសរសើរ​នៅ​ពេល​ដែល​ក្មេង​ៗ​ធ្វើ​រឿង​ត្រឹមត្រូវ​នឹង​ជំរុញ​ពួក​គេ​ឱ្យធ្វើ​ម្តងទៀត ។ សារៈសំខាន់​នៃ​ការ​ធ្វើ​ជា​គំរូ គឺ​កូន​តែងតែ​មើល​អ្នក ហើយ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​អាកប្បកិរិយា​ល្អ គឺ​បង្ហាញ​កូន​របស់​អ្នក ។ សកម្មភាព​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​ពាក្យ​ដែល​អ្នក​និយាយ ។ នៅ​ពេល​អ្នក​ធ្វើ​ខុស សូម​ទទួលស្គាល់ ហើយ​ប្រើ​ជា​មេរៀន​បង្រៀន​កូន​របស់​អ្នក ៕ ប្រភព ៖ strong4life

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕