ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក នុ​ត សវ​នា ចូល​កាន់​តំណែង​ប្រធាន​ពន្ធនាគារ​ព្រៃ​.​ស ជា​ផ្លូវការ បន្ថែម​លើ​តំណែង​បច្ចុប្បន្ន

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឧត្តម​អគ្គានុរក្ស ថ្នាក់​លេខ​១ ឈ​ន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (ម១)…

រាជធានី​ភ្នំពេញ ៖ ឧត្តម​អគ្គានុរក្ស ថ្នាក់​លេខ​១ ឈ​ន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (ម១) ឫពន្ធនាគារ​ព្រៃ​.​ស ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ អគ្គនាយករង ប្រធាន​នាយកដ្ឋាន ព្រះរាជអាជ្ញា លោក​អធិការ​ខណ្ឌដង្កោ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ ពន្ធនាគារ​រាជធានី​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ នា​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ នៅ​សាល​ប្រជុំ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ។

អគ្គនាយក បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ឲ្យ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការងារ និង​បាន​ដាក់​ចេញ​ជា​គន្លឹះ​ក្នុង​ការ​ដឹកនាំ​ដូច​ខាងក្រោម ៖

១. ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត គឺ​ធ្វើការ​បោសសម្អាត​ភាព​អសកម្ម​នានា រួម​ទាំង​សម្ភារៈ ហាមឃាត់ និង​មាន​វិធានការ​ម៉ឺងម៉ាត់​ដាច់ខាត​ចំពោះ​មន្ត្រី​ទាំងឡាយ​ណា ដែល​មានការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ល្មើស ។

២. ពាក់ព័ន្ធ​ព័ត៌មាន ដែល​បាន​ចុះ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម ត្រូវ​សហការ​ស្រាវជ្រាវ រក​ឬ​ស​គល់ នៃ​បញ្ហា​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​មាន​ចំណាត់ការ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

៣. ពង្រឹង​ការ​គ្រប់គ្រង​មន្ត្រី ការ​អនុវត្ត​មុខងារ​តួនាទី​ភារកិច្ច ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ វិជ្ជាជីវៈ​របស់​ខ្លួន រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌ និង​បទ​វិន័យ​មន្ត្រី​ពន្ធនាគារ ។

៤. បន្ត​ពង្រឹង​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព ប្រសិទ្ធភាព​ត្រួតពិនិត្យ ឆែកឆេរ ស៊ើបអង្កេត ស្រាវជ្រាវ​បង្ការ​ទប់ស្កាត់​ការ​ប៉ុនប៉ង​លួចលាក់​រក្សា​ទុក ឬ​នាំ​សម្ភារៈ ហាមឃាត់ ចូល​ក្នុង​ពន្ធនាគារ ។

៥. ពង្រឹង​ការ​គោរព​អនុវត្តន៍​ច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ និង​លិខិត​បទដ្ឋាន​នានា ដែល​បម្រើ​ដល់​ការងារ​ដឹកនាំ​គ្រប់គ្រង និង​ផ្នែក​ជំនាញ​នីមួយ​ៗ ។

៦. ប្រធាន​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ដែល​នឹង​ជិត​ដល់​ពេល​ត្រូវ​ចូល​និវត្តន៍ ឬ​ស្ថិត ក្នុង​អន្តរកាល នៃ​ការ​ផ្លាស់​ប្តូរ​ភារកិច្ច មិន​ត្រូវ​មាន​ភាព​អសកម្ម ឬ​បណ្តែតបណ្តោយ ឬ​ធ្វេសប្រហែស ក្នុង​ការងារ​ដឹកនាំ​គ្រប់គ្រង​អង្គភាព​ឡើយ

៧. ឯកឧត្តម លោក​ជំទាវ អគ្គនាយករង ត្រូវ​បន្ត​ពង្រឹង​ការងារ​តាម​ការ​បែងចែក​ភារកិច្ច និង​ការ​ទទួលខុសត្រូវ និង​ចុះ​ត្រួតពិនិត្យ ពង្រឹង​ការងារ​តាម​គោលដៅ​ដែល​បាន​ប្រគល់​ជូន ។

ឧត្តម​អគ្គានុរក្ស ថ្នាក់​លេខ​១ នុ​ត សវ​នា អគ្គនាយករង និង​ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ថ្មី បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ជា​មណ្ឌល​កែប្រែ​ពិតប្រាកដ​មួយ និង​លើកកម្ពស់​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​ទាំង​វិន័យ និង​ក្រមសីលធម៌​របស់​មន្ត្រី​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ១៦ ខែតុលា ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​ប្រកាស​តែងតាំង លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ ១ នុ​ត សវ​នា ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី ១ បន្ថែ​មើល​មុខ​តំណែង​បច្ចុប្បន្ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ