ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ជុំ​គ្នា ស្រវឹង​រម្លឹក​រឿង​ចាស់ ម្នាក់​ចូល​ពេទ្យ និង​ម្នាក់​ទៀត​ចូល​ប៉ុស្តិ៍​

21 ម៉ោង មុន

ខេត្តបាត់ដំបង ៖ ផឹកស៊ី​ជុំ​គ្នា ពេល​ស្រវឹង​រម្លឹក​រឿង​ចាស់ ? ផ្ទុះ​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​គ្នា ឈាន​ដល់​ប្រើ​អំពើ​ហិ​.​ង្សា បណ្ដា​ឲ្យ​ជន​រង​គ្រោះ​ម្នាក់ ចូល​មន្ទីរពេទ្យ ចំណែកឯ​ជន​ដៃដល់…

ខេត្តបាត់ដំបង ៖ ផឹកស៊ី​ជុំ​គ្នា ពេល​ស្រវឹង​រម្លឹក​រឿង​ចាស់ ? ផ្ទុះ​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​គ្នា ឈាន​ដល់​ប្រើ​អំពើ​ហិ​.​ង្សា បណ្ដា​ឲ្យ​ជន​រង​គ្រោះ​ម្នាក់ ចូល​មន្ទីរពេទ្យ ចំណែកឯ​ជន​ដៃដល់ ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ចូល​ប៉ុស្តិ៍​នគរបាល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ព្រៃរនាម​ក្រោម ស្ថិត​ក្នុង​ក្រុម​ទី​១៤ ភូមិ​កូន​ខ្លុង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

ជនសង្ស័យ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ពៅ ផល​គា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​តា​តុ​ក​១ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង (​មានមុខ​របរ ស៊ីឈ្នួល​ឃ្វាលក្របី​) និង​ស្នាក់​នៅ​ចំណុច​កើតហេតុ ។

រីឯ​ជន​រង​គ្រោះ មានឈ្មោះ ខយ ចាន់ ភេទ​ប្រុស ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង (​ស្នាក់​នៅ​ក្រាំង​ក្របី ចំណុច​កើតហេតុ​) ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ ប្រព្រឹត្ត​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ពៅ ផល​គា ប្រដាប់​ដោយ​កូនកាំបិត​ចុង​ស្រួច បាន​ធ្វើ​សកម្មភាព​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​របួស​ត្រង់ កំភួនដៃ​ស្ដាំ ០២​កន្លែង​, កំភួនដៃ​ឆ្វេង ០៤​កន្លែង​, ក្រោម​ក្លៀក​ខាងស្ដាំ ០១​កន្លែង និង​ក្រោម​ក្លៀក​ខាងឆ្វេង ០១​កន្លែង ត្រូវ​បាន​នាំ​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​មូលដ្ឋាន ប្រាប់​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ លោក​វរសេនីយ៍ឯក ស គឹ​ម​ឡុ​ង អធិការ​នគរបាល​ស្រុក​មោងឫស្សី បាន​ដឹកនាំ​កម្លាំង ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​ដកហូត​វត្ថុ​តាង នាំ​មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។

តាម​រយៈ​ការ​សាកសួរ​របស់​សមត្ថកិច្ច ជនសង្ស័យ​បាន​ប្រាប់​ថា មូលហេតុ​កើត​មាន​អំពើ​ហិ​.​ង្សា​នេះ គឺ​បណ្តាល​មក​ពី​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា ក្នុង​ពេល​ហូប​គ្រឿង​ស្រវឹង​ជុំ​គ្នា រួច​ផ្តើម​រំលឹក​រឿង​ចាស់​ៗ កាល​នៅ​ឃ្វាលក្របី ក៏​ផ្តើម​បង្កើត​ទៅ​ជា​រឿង​ថ្មី តែ​ម្តង​ទៅ ។

ប​ច្ចប្ប​ន្ន អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី បាន​កសាង​សំណុំរឿង​បញ្ជូន​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

Processed with Rookie Cam

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ