ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​គងពិសី ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៨​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

20 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ អនុវត្ដ​តាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដោយ​មាន​កិច្ច​សម្របសម្រួល​នីតិវិធី​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង…

ខេត្តកំពង់ស្ពឺ ៖ អនុវត្ដ​តាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដោយ​មាន​កិច្ច​សម្របសម្រួល​នីតិវិធី​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ កម្លាំង​ផ្នែក​គ្រឿងញៀន​ស្រុក​គងពិសី ស្រាវជ្រាវ និង​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ការ​រក្សា​ទុក នូវ​សារធាតុ​ញៀន សរុប​ចំនួន​០៨​នាក់ ស្រី​០១​នាក់ កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ដីក្រហម ឃុំ​រកា​កោះ ស្រុក​គងពិសី ។

សង្ស័យ​ទាំង​០៨​នាក់ រួម​មាន ៖
១/​ឈ្មោះ ហេង សុខ​ម៉ា​ន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ចំបក់​ផ្អែម ឃុំ​រលាំង​គ្រឿ​ល ស្រុក​សំរោង​ទង
២/​ឈ្មោះ ជា បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ដែកភ្លើង ឃុំ​រលាំង​គ្រឿ​ល ស្រុក​សំរោង​ទង
៣/​ឈ្មោះ ស៊ុន សាវ៉ា​ត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ត្រោក​វែង ឃុំ​សែន​ដី ស្រុក​សំរោង​ទង
៤/​ឈ្មោះ ឆ​ន នាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ដីក្រហម ឃុំ​រកា​កោះ ស្រុក​គងពិសី
៥/​ឈ្មោះ ឈួ​ន ចិន្តា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ដីក្រហម ឃុំ​រកា​កោះ ស្រុក​គងពិសី
៦/​ឈ្មោះ នី សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ត្រាវ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី
៧/​ឈ្មោះ តូច ទន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ចាស់ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី
៨/​ឈ្មោះ ដា ស្រី​នី​ត ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​សាលា ឃុំ​រលាំង​គ្រឿ​ល ស្រុក​សំរោង​ទង ។

ជា​លទ្ធផល​សមត្ថកិច្ច​បាន​ធ្វេ​ី​ការ​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​មាន​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០៦​កញ្ចប់​, ទូរ​សព្ទ​ដៃ ០៤​គ្រឿង​, ម៉ូតូ​០៣​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ។

ចំពោះ​មុខសញ្ញា​សង្ស័យ​០៨​នាក់ វត្ថុ​តាង​សង្ស័យ​ជា​សារធាតុ​ញៀន និង​សម្ភារ​មួយ​ចំនួន​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ដ​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ