ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ប្រកាស​ថ្កោលទោស និង​ច្រានចោល​ចំពោះ​ការ​ផ្សាយ​មួលបង្កាច់​ថា ចំណាត់ការ​បោសសម្អាត​គ្រឿងញៀ.ន ជា​ការ​ប្រកាសសង្គ្រាម​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​សម្តេច​តេ​ជោ និង​សម្តេច​ធិ​បតី

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​ថ្កោលទោស និង​ច្រានចោល​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក Dara Khan…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​ថ្កោលទោស និង​ច្រានចោល​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក Dara Khan ជា​សកម្មជន​ក្រុមប្រឆាំង និរទេស​ខ្លួន​នៅ​ប្រទេស​អឺរ៉ុប ដែល​បាន​ផ្សព្វផ្សាយ​មូល​បង្កាច់​ថា ចំណាត់ការ​បោសសម្អាត​គ្រឿងញៀន​របស់ ក្រសួងមហាផ្ទៃ ជា​ការ​ប្រកាសសង្គ្រាម​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​សម្តេច​តេ​ជោ និង​សម្តេច​ធិ​បតី ។

ក្រសួងមហាផ្ទៃ ចាត់​ទុក​ថា នេះ​ជា​ការ​មួលបង្កាច់ លាប​ពណ៌ ក្នុង​ចេតនា​ទុច្ចរិត ញុះញង់​អុចអាល​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ក្នុង​ចំណោម​សាធារណ​ជនជាតិ និង​អន្តរជាតិ​មក​លើ​ក្រសួងមហាផ្ទៃ ជា​ពិសេស សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

ក្រសួងមហាផ្ទៃ​ក្តី អតីត​ថ្នាក់ដឹកនាំ និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បច្ចុប្បន្ន​ក្តី តែងតែ​ចង​ចាំ និង​តម្កល់​យ៉ាង​ខ្ពស់ នូវ​គុណូបការៈ​របស់​សម្តេច​តេ​ជោ និង​ក្រុម​គ្រួសារ​សម្តេច ដែល​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក​បាន​លះបង់​គ្រប់យ៉ាង​សូ​ម្បី​តែ​ជីវិត ដើម្បី​ប្រទេស​ជាតិ និង​ប្រជាជន ។

សម្តេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី តែងតែ​ដាក់​ចេញ នូវ​វិធានការ​ក្តៅ​គគុក​ប្រឆាំង​គ្រឿងញៀន រហូត​បង្កើត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​មក​ដល់​បច្ចុប្បន្ន សម្តេច​ធិ​បតី ក្នុង​នាម​នាយក​រដ្ឋមន្ត្រី បាន​បន្ត​ពង្រឹង​យន្តការ​ចាស់ ដាក់​ចេញ​យុទ្ធសាស្ត្រ​ថ្មី ដោយ​បាន​ចាត់តាំង​ឧបនាយករដ្ឋមន្ត្រី ចំនួន​៤​រូប ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​មាន​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ត្រី ជា​ប្រធាន​។ ក្នុង​នោះ ក្រសួងមហាផ្ទៃ មាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជា​អនុប្រធាន​ផង​ដែរ ដែល​លោក​តែងតែមាន​មោទកភាព និង​ក្តី​ស្ញប់ស្ញែង​ក្រៃ​លែង​ចំពោះ​សុច្ឆន្ទៈ និង​សកម្មភាព​ដឹកនាំ​បញ្ជា​ប្រកបដោយ​ភាព​ស្វាហាប់​ម៉ឺងម៉ាត់​អង់អាច​ច្បាស់លាស់​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​យ៉ាង​មាន​ប្រសិទ្ធភាព ពោល​គឺ​មិន​ដូច​ការ​ប្រឌិត​មួលបង្កាច់​របស់​គណនី Dara Khan ដោយ​ឥត​អៀនខ្មាស​នោះ​ឡើយ ។

ក្រសួងមហាផ្ទៃ សូម​បញ្ជាក់​ថា តាម​គោលការណ៍​ច្បាប់ ខ្លឹមសារ​មួលបង្កាច់​ញុះញង់​អុចអាល​របស់​ជននី​រទេស​ខ្លួន​នៅ​ប្រទេស​អឺរ៉ុប​នេះ មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ជា​បទល្មើស ដែល​តុលាការ​អាច​ចាត់​នីតិវិធី​បាន​។ លើស​ពី​នេះ សមត្ថកិច្ច​ជំនាញ ក៏​បាន​ស្រាវជ្រាវ​កំណត់​សាវតា​ជាតិ​ជន​នេះ បញ្ចូល​ក្នុង​បញ្ជី​គ្រប់គ្រង​មុខសញ្ញា​រួចរាល់​ផង​ដែរ ។

ជា​ថ្មី​ម្តងទៀត ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​សាធារណជន កុំ​ជឿ កុំ​យល់​ច្រឡំ និង​កុំ​ចែករំលែក​បន្ត នូវ​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​មួលបង្កាច់​ភូត​កុ​ហុ​ក​អុចអាល​គ្មាន​ប្រយោជន៍​ទាំងឡាយ​ដូច​ករណី​នេះ​ជាដើម ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​និន្នាការ នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រុម និង​បុគ្គល​អគតិ​មួយ​ចំនួន និង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ