ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិច្ច​ប្រជុំ​អឺរ៉ុប​ផ្ដោត​លើ​បញ្ហា​អ៊ុយ​ក្រែន មជ្ឈិម​បូព៌ា និង​អន្តោ​ប្រវេសន៍

16 ម៉ោង មុន

ទី​ក្រុង​ប្រ៊ុច​សែល៖ ថ្ងៃ​នេះ ប្រទេស​បែល​ហ្សិច​ចាប់​ផ្ដើម​ពង្រឹង​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​ដើម្បី​​ការ​ពារ​កិច្ច​ប្រជុំ​កំពូល​សហ​ភាព​អឺរ៉ុប​​ដែល​រៀប​ចំ​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​។ ​គេ​គិត​ថារបៀប​វារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​លើក​នេះ​ក៏​រួម​បញ្ចូល​ទាំង​​​បញ្ហា​​ហូរ​ចូល​នៃ​ជន​​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​សហ​ភាព​អឺរ៉ុប​​, ​​បញ្ហា​អ៊ុយ​ក្រែន និង​បញ្ហា​មជ្ឈិម​បូព៌ា​​។ ប្រមុខ​ដឹ​ក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​​ស្គី​​ក៏​កំពុង​ធ្វើ​ដំណើរ​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នេះផង​​ដែរ​បន្ទាប់​ពី​លោក​ថ្លែង​ប្រាប់​រដ្ឋ​សភា​អំពី​​ផែន​ការ​ជ័យ​ជម្នះ​​កាល​ពី​ម្សិល​មិញ​។​ គេ​រំពឹង​ថា​សហ​ភាព​អឺរ៉ុប​នឹង​ពិភាក្សា​អំពី​ការ​ដាក់​ចេញ​វិធាន​ការ​​​ដើម្បី​ជួយ​អ៊ុយ​ក្រែន​​តស៊ូ​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​។ ​អឺរ៉ុប​ក៏​នឹង​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​​នៅ​មជ្ឈិម​បូព៌ា​ផង​ដែរនៅ​ពេល​សង្គ្រាម​នៅ​ហ្កាហ្សា​…

ទី​ក្រុង​ប្រ៊ុច​សែល៖ ថ្ងៃ​នេះ ប្រទេស​បែល​ហ្សិច​ចាប់​ផ្ដើម​ពង្រឹង​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​ដើម្បី​​ការ​ពារ​កិច្ច​ប្រជុំ​កំពូល​សហ​ភាព​អឺរ៉ុប​​ដែល​រៀប​ចំ​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​។ ​គេ​គិត​ថារបៀប​វារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​លើក​នេះ​ក៏​រួម​បញ្ចូល​ទាំង​​​បញ្ហា​​ហូរ​ចូល​នៃ​ជន​​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​សហ​ភាព​អឺរ៉ុប​​, ​​បញ្ហា​អ៊ុយ​ក្រែន និង​បញ្ហា​មជ្ឈិម​បូព៌ា​​។ ប្រមុខ​ដឹ​ក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​​ស្គី​​ក៏​កំពុង​ធ្វើ​ដំណើរ​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នេះផង​​ដែរ​បន្ទាប់​ពី​លោក​ថ្លែង​ប្រាប់​រដ្ឋ​សភា​អំពី​​ផែន​ការ​ជ័យ​ជម្នះ​​កាល​ពី​ម្សិល​មិញ​។​

គេ​រំពឹង​ថា​សហ​ភាព​អឺរ៉ុប​នឹង​ពិភាក្សា​អំពី​ការ​ដាក់​ចេញ​វិធាន​ការ​​​ដើម្បី​ជួយ​អ៊ុយ​ក្រែន​​តស៊ូ​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​។ ​អឺរ៉ុប​ក៏​នឹង​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​​នៅ​មជ្ឈិម​បូព៌ា​ផង​ដែរនៅ​ពេល​សង្គ្រាម​នៅ​ហ្កាហ្សា​ និង​លីបង់​បន្ត​ឆាប​ឆេះ​យ៉ាង​ក្ដៅ​គគុក​។ ​​​សង្គ្រាម​នេះ​ស្រួល​មិន​ស្រួល​អាច​នឹង​ផ្ទុះ​ឡើង​ពេញ​តំបន់​មជ្ឈិម​បូព៌ា​នៅ​ពេល​អ៊ីស្រាអែល​​​ត្រៀម​វាយ​ប្រហារ​អ៊ីរ៉ង់​​​។

ពាក់​ព័ន្ធ​នឹង​ការ​ហូរ​ចូល​នៃ​​ជន​អន្តោ​ប្រវេសន៍​ និងអ្នក​​ចំណាក​ស្រុក​​ខុស​ច្បាប់​ចូល​​​​សហ​ភាព​អឺរ៉ុប​នោះ ប្រទេស​ប៉ូឡូញ​ចង់​​អំពាវ​នាវ​ឲ្យ​សហ​ភាព​អឺរ៉ុប​ចាត់​វិធាន​ការ​ក្ដៅ​​ចំពោះ​ប្រទេស​រុស្ស៊ី​ និង​បេឡារូស​។ ប៉ូឡូញ​យល់​ថា​អ្នក​ទាំង​២​នេះ​ហើយ​​ជា​មេ​ខ្លោង​ធំ​ជាង​គេ​ដែល​និយាយ​ពន្យុះ​ឱ្យ​មាន​អ្នក​ចំណាក​ស្រុក​ចូល​អឺរ៉ុប​ដើម្បី​ក្រឡុក​ស្ថាន​ការណ៍​នៅ​អឺរ៉ុប​​ឱ្យ​មាន​ភាព​ច្របូក​ច្រ​បល់​។

នៅ​ក្នុង​បញ្ហា​អ៊ុ​យក្រែន​ លោ​ក​ហ្សេ​ឡិន​ស្គី​នឹង​ប្រកាស​អំពី​ផែន​ការ​ជ័យ​ជម្នះ​របស់គាត់​នៅ​ក្នុង​កិច្ច​ប្រជុំ។ លោក​ប្រមើល​ឃើញ​ថា​​ត្រឹម​ចុង​ឆ្នាំ​២០២៥​ អ៊ុយ​ក្រែន​អាច​នឹង​មាន​សន្តិ​ភាព​បើ​អនុវត្ត​ទៅ​តាម​ផែន​ការ​នេះ​ចាប់​ពី​ពេល​ឥឡូវ​នេះ​ទៅ​។ ​​គេ​ដឹង​ថា​នៅ​ក្នុង​ផែន​ការ​នោះ​​មាន​​ចំណុច​មួយ​និយាយ​អំពី​និយាយ​អំពី​ការ​ស្នើ​សុំ​ឱ្យ​​អង្គ​ការ​ណាតូ​​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមា​ជិក​របស់​ខ្លួន​នៅ​ឡើយ​សង្គ្រាម​មិន​ទាន់​ចប់​នៅ​ឡើយ​ផង​។ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​ លោក​ម៉ាក​រ៉ាត់​ (Mark Rutte) យល់​ថា​នៅ​ក្នុង​កាលៈ​ទេសៈ​នេះ​ណាតូ​មិន​អាច​ទទួល​យក​អ៊ុយ​ក្រែន​​ជា​សមាជិក​របស់​ខ្លួន​ជា​ដាច់​ខាត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ