ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ ! សាលារៀនមួយនេះទ្រុឌទ្រោ.មខ្លាំងណាស់ ធ្វើឱ្យមានការព្រួយបារម្ភខ្លាចបាក់សង្កត់លើគ្រូ និងសិស្ស

6 ម៉ោង មុន

សាលា​ជា​ថ្នាល​បណ្តុះ​ចំណេះ តែ​ដើម្បី​ទទួល​បាន​ចំណេះ ក៏​ទាមទារ​ឱ្យ​អគារ​សាលា​មាន​សុវត្ថិភាព​សម្រាប់​សិស្សានុសិស្ស​ផង​ដែរ ។ យ៉ាងណាមិញ ទីតាំង​សាលារៀន​មួយ​កន្លែង មាន​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំងរ​ហូតថ្នាក់​ដឹកនាំ​សាលា​បង្ហាញ​ការ​ព្រួយបារម្ភ ពី​សុវត្ថិភាព​របស់​កូនសិស្ស និង​គ្រូបង្រៀន ។…

សាលា​ជា​ថ្នាល​បណ្តុះ​ចំណេះ តែ​ដើម្បី​ទទួល​បាន​ចំណេះ ក៏​ទាមទារ​ឱ្យ​អគារ​សាលា​មាន​សុវត្ថិភាព​សម្រាប់​សិស្សានុសិស្ស​ផង​ដែរ ។ យ៉ាងណាមិញ ទីតាំង​សាលារៀន​មួយ​កន្លែង មាន​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំងរ​ហូតថ្នាក់​ដឹកនាំ​សាលា​បង្ហាញ​ការ​ព្រួយបារម្ភ ពី​សុវត្ថិភាព​របស់​កូនសិស្ស និង​គ្រូបង្រៀន ។

ស្ថានភាព​ទ្រុឌទ្រោមរ​បស់ទីតាំង​សាលា​មួយ​កន្លែង​នេះ​កំពុង​ត្រូវ​បាន​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​យក​មក​ជជែក​យ៉ាង​ផុសផុល ខ្លះ​សម្តែង​ក្តី​អាណិតអាសូរ​ដល់​កូនសិស្ស​តូច​ៗ និង​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា សម័យនេះ​ហើយ​នៅ​មាន​សាលា​ចាស់​ទ្រុឌទ្រោម​ខ្លាំង​យ៉ាងនេះ ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​មាន​បងប្អូន​ខ្លះ​សម្តែង​ក្តី​អាណិតអាសូរ​ក្មេង​ៗ​ជា​ពន់ពេក​ដោយសារ​សាលា​មួយ​នេះ មាន​សភាព​ចាស់​ទ្រុត​ទ្រោម​ខ្លាំង​រហូត​ដល់​លោកគ្រូ​នាយក​សាលា​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​ថ្ងៃ​ណាមួយ​បាក់​សង្កត់​លើ​សិស្ស ។

ជា​ការ​ពិត តាម​រយៈ​ការ​បង្ហោះ​របស់​គណនី លោក ស្រេង វុ​ធ​ថា លោក​បាន​លើក​ឡើង​ថា «​នេះ​ជា​សាលា​បឋម​សិក្សា ចំបក់​ខោល​កំពុង​តែ​ជួប​ភាព​ខ្វះខាត​ណាស់​បងប្អូន​ខាង​លោកគ្រូ​បាន​សុំ​អោយ​ខ្ញុំ​ជួយ​ដល់​សាលា​ផង​ខ្ញុំ​ក៏​មិន​មានអី​ច្រើន​សម្រាប់​ជួយ​ដែល​សង្ឃឹមថា បងប្អូន​ជួយ​ដល់​សាលា​នេះ​ផង​ខ្ញុំបាទ​មាន​គម្រោង​ជួសជុល​សាលា​ចំបក់​ខោល​នេះ​បងប្អូន​អាច​ចូលរួម​តាម​សទ្ធា ស្ថិត​នៅ​ចំណុះ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​រក្សា ស្រុក​រវៀង ខេត្តព្រះវិហារ​» ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព នាយក​សាលា​ចំបក់​ខោល​លោក ខុន ខឿន មាន​ប្រសាសន៍​ថា សព្វថ្ងៃ​សាលា​បឋម​សិក្សា​របស់​លោក​មាន​សភាព​ចាស់​ទ្រុត​ទ្រោម​ដោយ​លោក​មានការ​ព្រួយបារម្ភ​ណាស់​ដែរ ចំពោះ​បញ្ហា​នេះ​ព្រោះ​ខ្លាច​ថ្ងៃ​ណាមួយ​បាក់​សង្កត់​ធ្លាក់​កូន ឬ​លោកគ្រូ​អ្នកគ្រូ ។

លោក ខុន ខឿន បន្ត​ទៀត​ថា សាលា​បឋម​សិក្សា​ចំបក់​ខោល​នេះ​ទៀត​សោត គឺ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​២០១២ ដោយ​មក​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​១៤​ឆ្នាំ​ហើយ ដោយ​ជ​ញ្ចាំ​ង​ឈើ​មាន​សភាព​ពុក​ផុយ និង​ពេល​ភ្លៀង​មក​សាច​រៀន​មិនកើត​ជាដើម​នោះ ។ ភាព​នាយក​សាលា​ចំបក់​ខោ មាន​ប្រសាសន៍​បន្ត​ថា សាលារៀន​មួយ​នេះ​ធ្វើ​ឡើង​ពី​ឈើ​ដែល​សល់​ពី​សាលារៀន​ផ្សេង​ដោយ​ការ​ខ្វះខាត​ជា​ច្រើន​នោះ លោក និង​សិស្ស​គ្មាន​លទ្ធិ​ភាព​ក្នុង​ការ​សាងសង់​ថ្មី​នោះ​ឡើយ តែបើ​យើង​ជួស​ជួល​វិញ​លោក​ថា គឺ​ពិបាក​ណាស់​ព្រោះ​កន្លែង​វា​ពុក​ខ្លាំង ដោយ​មិន​អាច​កែប្រែ​ស្ថានភាព​បាន​ឡើយ ដូច្នេះ​ត្រង់​ចំណុច​នេះ លោក​សុំ​អោយ​មហាជន បងប្អូន​អ្នកមាន​ធនធាន​ជួយ​សាលារៀន​មួយ​នេះ ទោះ​មិន​បាន​សាលា​ថ្ម​ថ្មី​ស្អាត​ក៏​សុំ​ត្រឹម​រោងដោល​ក៏​បាន​នោះ ព្រោះ​ខ្លាច​ថ្ងៃ​មុខ​បាក់​សង្កត់​លើ​សិស្ស និង​គ្រូ​នោះ ។

ជា​ការ​ពិត សាលារៀន​ចំបក់​ខោល មាន​ចំនួន​៣​បន្ទប់ មាន​លោកគ្រូ​អ្នកគ្រូ​បង្រៀន​៣​នាក់ ក្នុង​នោះ​មាន​អ្នកគ្រូ​ស្រី​ម្នាក់ ដែល​មានផ្ទះ​នៅ​ឆ្ងាយ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ បើ​ចំពោះ​សិស្ស​ដែល​បាន​មក​សិក្សា​រៀនសូត្រ​នៅ​ទី​នេះ​មាន​ចំនួន​៣៤​នាក់ ស្រី​១៨​នាក់ ដែល​ឪពុក​ម្តាយ​ភាគច្រើន​នៃ​សិស្ស​ទាំងនេះ គឺ​ប្រកបការងារ​ស៊ីឈ្នួល​ជា​កម្មករ និង​ប្រកបការងារ​ស្រែ​ចម្ការ​ជាដើម ។

គួរ​បញ្ជាក់​ដែរ​ថា សាលា​បឋម​សិក្សា​ចំបក់​ខោល ដែល​ស្ថិត​ក្នុងស្រុក​រវាង នៃ​ខេត្តព្រះវិហារ ពិតជា​ជួប​ការ​ខ្វះខាត​ខ្លាំង ដោយ​ស្ថា​នា​ភាព​អគារសិក្សា​ទ្រុត​ទ្រោម​មាន​សភាព​ពុក​ផុយ ដូច្នេះ​លោកនាយក​សាលា​សូម​អោយ​បងប្អូន​មហាជន​ជួយ​សាងសង់​សាលារៀន​មួយ​អោយ​សិស្ស​បាន​រៀនសូត្រ​ផង​នោះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ