ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ៧នាក់បម្រុងឆ្លងដែនទៅរកការងារធ្វើ​នៅ​ថៃដោយខុសច្បាប់ ត្រូវឃាត់ខ្លួនមក​អប់រំ​កុំឱ្យ​​ចាញ់បោក​មេខ្យល់

10 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុស/ស្រីចំនួន៧នាក់បម្រុងឆ្លងដែនទៅរកការងារធ្វើនៅ​ប្រទេសថៃដោយខុសច្បាប់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន និងនាំមកធ្វើការអប់រំ​កុំ​ឱ្យ​ចាញ់​បោកមេខ្យល់​កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅក្បែរព្រំដែន ស្ថិតក្នុង​ភូមិល្វា ឃុំបឹងបេង…

ខេត្ត​បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុស/ស្រីចំនួន៧នាក់បម្រុងឆ្លងដែនទៅរកការងារធ្វើនៅ​ប្រទេសថៃដោយខុសច្បាប់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន និងនាំមកធ្វើការអប់រំ​កុំ​ឱ្យ​ចាញ់​បោកមេខ្យល់​កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅក្បែរព្រំដែន ស្ថិតក្នុង​ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរៈសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងនគរបាលការពារព្រំដែនគោកលេខ៨១៥បានប្រាប់ថា៖នៅពេលកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨១៥បានចេញល្បាតតាមបន្ទាត់ព្រំដែនបានប្រទៈឃើញពលករខ្មែរចំនួន៧នាក់ក្នុងនោះមានស្រី២នាក់បានបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់នៅចំណុចក្រោយមណ្ឌលសុខភាពបឹងបេងហើយកម្លាំងបានឃាត់នាំយកមកទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

លោកបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនពលករខ្មែរចំនួន៧នាក់ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់បាននាំយកសាកសួរព័ត៌មានគឺពួកគាត់មកតាមរយៈមេខ្យល់បាននាំពីស្រុកទៅរកការងារធ្វើប្រទេសថៃក្នុង១នាក់តំលៃ៦.០០០បាតជូលទៅរកការងារធ្វើដល់កន្លែងហើយពេលឆ្លងពីព្រំដែនកម្ពុជាចូលដល់ដីថៃគឺរថយន្តមេខ្យល់ថៃចាំទទួលដឹកទៅរកការងារធ្វើ។

លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ៨១៥បានប្រាប់ថា៖ក្រោយទទួលការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ពលករខ្មែរដែលលួចឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់អាចប្រឈមគ្រោះថ្នាក់គ្រប់ពេល ​និងកុំចាញ់បោកមេខ្យល់ ត្រូវទៅធ្វើការងារដោយស្របច្បាប់តាមរយៈក្រុមហ៊ុនហើយត្រូវស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់អោយបានដើម្បីចាត់ការតាមច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ