ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿងស.,,ម្លា.,,ប់…​ក្មេ,..ង…ស្រី,,…រួច​បោះចូល​ទឹក​ក្បែរ​គុ​ម្ពោ​ធ​ព្រៃ

10 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ទោ ឈឿ​ន សុចិត្ត ស្នង​ការ​នគរបាល​ខេត្តកណ្តាល និង​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ទទួល​ផែន​ជំនាញការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​ស្រុក​ពញាឮ នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ ដោយ​មាន​ការ​សហការ​ជាមួយ…

ខេត្តកណ្ដាល ៖ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ទោ ឈឿ​ន សុចិត្ត ស្នង​ការ​នគរបាល​ខេត្តកណ្តាល និង​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ទទួល​ផែន​ជំនាញការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​ស្រុក​ពញាឮ នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ ដោយ​មាន​ការ​សហការ​ជាមួយ អង្គភាព​ការពារ​កុមារ ហៅ​កាត់​ថា (CPU) ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ សមត្ត​កិច្ច​បាន​បំបែកសំណុំរឿង​.​ឃាតកម្ម រំលោភ រួច​សម្លាប់​ក្មេង​ស្រី​អាយុ​៨ ឆ្នាំ ជា​ជន​សតិ​មិន​គ្រប់គ្រាន់ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ម្នាក់ នាំ​មក​ឲ្យ​ទទួលទោស​ទៅ​តាម​ផ្លូវច្បាប់ ដែល​ជន​នោះ​បាន​ប្រព្រឹត្ត ។

ជនសង្ស័យ​ឈ្មោះ រ៉ែ​ម វុ​ត្ថា ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មុខរបរកម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​អូរ​ស្លាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។ រីឯ​ជន​រង​គ្រោះ​ភេទ​ស្រី អាយុ​៨ឆ្នាំ ជា​ជន​មាន​សតិ​មិន​គ្រប់​គ្រាប់ ។

ទាក់ទិន​សំណុំរឿង​ឃាតកម្ម​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​៨ឆ្នាំខាងលើ​នេះ ស្ត្រី​ឈ្មោះ អៀម ស្រី​ខួច អាយុ​៤២ឆ្នាំ ដែល​ត្រូវជា​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹ​ងថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ​តុលា ឆ្នាំ​២០២៤ កូនស្រី​គាត់ដែលមាន​សតិ​មិន​គ្រប់បាន​បាត់​ចេញពីផ្ទះ​ដោយ​ពុំ​ដឹង​ទៅ​លេង​នៅ​ទីណា ។ បន្ទាប់​ពី​បាត់​ខ្លួន​កូនស្រី​គាត់​និង​ប្តី រួម​ជាមួយ​បងប្អូន​សាច់ញាតិ បាន​នាំ​គ្នា​ដើរ​ស្វែង​រក​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​រក​មិនឃើញ និង​បាត់​ដំណឹង​ឈឹង រហូត​ដល់​ម៉ោង​២​យប់​រំលង​អធ្រាត្រ ទើប​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ។

ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​បាន​បន្ត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុ លា ឆ្នាំ​២០២៤ គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ស្តី​ករណី​បាត់​កូនស្រី​ដោយ​បាន​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ធ្វើការ​ស្វែងរក​កូនស្រី​គាត់​ផង​ដែរ ។​ ​លុះ​នៅ​វេលា​ម៉ោង​១០កន្លះ​ព្រឹក​ថ្ងៃ​ដដែល​ គាត់​ជា​ម្តាយ​ឪពុក​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ដើរ​ស្វែងរក​ម្តងទៀត ក៏​ប្រទះ​ឃើញ​សាកសព​កូនស្រី​ស្លាប់​អណ្តែត​ក្នុង​ទឹក​ត្រឹម​ក្បាល នៅ​តំបន់​ព្រៃ​ទំនាប​លិច​ទឹក ចំណុច​ភូមិ​អូរ​ស្លាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។

ឃើញ​ដូច្នោះ ​ឪពុក​ក៏​ស្ទុះ​ទៅ​លើក​បីត្រកង​កូនស្រី ដែល​ក្លាយជា​សាកសព​ហើយ​នោះ​យក​ទៅ​ផ្ទះ ដោយ​ក្តី​សោក​ស​ង្រេ​គបំផុត បើ​ទោះបី​កូនស្រី​គាត់​ជា​ក្មេង​មាន​សតិ​មិន​គ្រប់គ្រាន់​យ៉ាងណា​ក៏​ដោយ នេះ​ជា​ទឹកចិត្ត​ឪពុក​ធំធេង​ណាស់ ហើយ​ក៏​បាន​នាំ​យក​ព័ត៌មាន​នេះ ទៅ​រាយ​ការ​ជូន​នគរ​បាល​ប៉ុស្តិ៍ ដើម្បី​ឲ្យ​សមត្ត​កិច្ច​មាន​វិធានការ​បន្ត ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ប្រទះ​ឃើញ​ករណី​ក្មេង​ស្រី​នោះ​ស្លាប់ លោក​វរសេនីយ៍ឯក ដួង តេ​ង អធិការ​នគរបាល​ស្រុក​ពញាឮ ក៏​បាន​រាយ​ការ​ជូន​ទៅ​លោក​ឧត្តម​សេនី​យទោ​ស្នងការ​នគរបាល​ខេត្ត ទើប​មាន​កម្លាំង​ផ្នែក​ជំនាញ ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាក​សព ដោយមាន​កិច្ចសហការ​ជាមួយ​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ និង​អង្គភាព​ការពារ​កុមារ (CPU) និង​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​និង​វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ។

តាម​ការ​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព​ពី​សំណាក់​មន្ត្រី​ជំនាញ អង្គភាព​ការពារ​កុមារ (CPU) និង​គ្រូពេទ្យ សមត្ត​កិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​យ៉ាង​យកចិត្តទុកដាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ប៉ះទង្គិច​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ និង​ឈ្លក់ទឹក ក្នុង​អំពើ​.​រំលោភ​សេព​ស ន្ថ​វៈ រួច​សម្លាប់ ។ ការ​សន្និដ្ឋាន​ដោយ​បាន​រក​ឃើញ​ពាក់​ព័ន្ធ​បទល្មើស​ឧក្រិដ្ឋ​រំលោភ​សម្លាប់​បែប​នោះ នៅ​ថ្ងៃ​ទី​១៥ ខែ
តុលា ឆ្នាំ ២០២៤ កម្លាំង​សមត្ថកិច្ច​ផ្នែក​ជំនាញ បាន​សហការ​ជាមួយ​កា​រិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​នគ របាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​កណ្តាល បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត​ឈាន​ដល់កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ នាំ​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ពន្ធ​ករណី​ឃា ត​កម្ម អំពើ​រំលោភ​សម្លាប់​ក្មេង​ស្រី​នោះ ។

ដោយនៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ រ៉ែ​ម វុ​ត្ថា បាន​សារភាព​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ ខ្លួន​បាន​ទិញ​ស្រា​បៀរ​​​ចំនួន​៦កំប៉ុង យក​មក​អង្គុយ​ផឹក​នៅផ្ទះ​ម្នាក់ឯង រហូត​ដល់​ម៉ោង​១២ថ្ងៃត្រង់​ក៏​បាន​ដើរទៅ​កាត់សក់ ដើម្បី​ចូលរួម​កម្មវិធី​រៀប​សែនព្រេន«រៀប​អា​ពារ​ហ៍​ពិពាហ៍»ក្មួយ​​នៅ​ភូមិ​ជាមួយគ្នា​នេះ ខណៈ​ពេល​ចូលរួម​កម្មវិធី​នោះ​រូបគេ​បាន​ផឹក​ស្រវឹង​ខ្លាំង រួច​ក៏​ដើរទៅ​ដេក​នៅផ្ទះ ។

លុះដល់​វេលា​រសៀល​ថ្ងៃ​ដដែល ខ្លួន​បាន​ភ្ញាក់​ពី​ដំណេក មិន​បាន​ពាក់អាវ​ទេ ស្លៀកខោ​ពណ៌​ខ្មៅ​ជើងវែង និង​យក​ទូរស័ព្ទ​១​គ្រឿង​ម៉ាក TECNO ដាក់​ក្នុង​ហោប៉ៅ ក៏​ក្រឡេក​ឃើញ​ក្មេង​ស្រី​​(ជនរងគ្រោះ)កំពុង​រត់​លេង​ជាមួយ​ក្មេង​ៗ​ដទៃ​ទៀត​នៅ​ជិត​កម្មវិធី​នោះ​ដែរ ខ្លួន​បាន​ហៅ​ក្មេង​ស្រី​នោះ​បបួល​ដើរទៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ ពេល​ទៅ​ដល់​ចំណុច​មាត់ទឹក​ស្រះ​ក្រោម​ដើម​ក្រសាំង ដែល​មាន​ចម្ងាយ​ប្រហែល​៥០ម៉ែត្រ ក៏​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ទាញ​ដៃ​ក្មេង​ស្រី​​ផ្តួល​ទៅ​ដី ហើយ​ក្មេង​ស្រី​នោះ​ក៏​បាន​រើបម្រះ​ដែរ តែ​ខ្លួន​បាន​សង្កត់ពីលើ​ជាប់ និង​យកដៃ​ខ្ទប់មាត់​មិន​ឲ្យ​ស្រែក ។ ជនសង្ស័យ​បន្ត​ថា បន្ទាប់​មក​រូបគេក៏សកម្មភាពតែម្តង ។

ក្រោយ​ពេល​រំលោភ​បាន​សម្រេច​ហើយ ខ្លួន​ក៏​សង្កត់.ក​ជន​រង​គ្រោះ​បន្ថែម​រហូត​សន្លប់​បាត់​មាត់
​ឈឹង ទើប​ខ្លួន​លើក​លី​ជន​រង​គ្រោះ​យក​ទៅ​បោះចោល​ក្នុង​ទឹក​ក្បែរ​គុ​ម្ពោ​ធ​ព្រៃ រួច​ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចម្លើយ​ជនសង្ស័យ​ជា ចុង​ក្រោយ​បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន​បាន​ធ្វើ​ស កម្ម​ភាពរំលោភ​សេពសន្ថវៈ ​គឺ​ដោយសារ​ស្រវឹងស្រា ហើយ​ផ្តើម​ចេញពី​កម្តៅ​តណ្ហា​ពុះកញ្ជ្រោល​ចង់​រួម​ភេទ ទើប​ធ្វើ​បែប​នេះ ។

ក្រោយ​រួម​ភេទ​រួច​ហើយ​ ខ្លាច​ក្មេង​ស្រី​យក​រឿង​ទៅ​ប្រាប់​ឪពុក​ម្តាយ​របស់​គេ ទើប​ខ្លួន​សម្រេចចិត្ត​សម្លាប់​ក្មេង​ស្រី​នោះ​តែ​ម្តង​ទៅ ។ ដោយ​យោ​ងទៅ​លើ​ចម្លើយ​សារភាព​ជាក់ស្តែង​របស់​ជនសង្ស័យ ពាក់​ព័ន្ធ​បទល្មើស​ឃាតកម្ម «រំលោភ សម្លាប់»ជា​បទឧក្រិដ្ឋ និង​តាម​ពាក្យបណ្តឹង​របស់​អាណា​ព្យាបាល​ជន​រងគ្រោះ សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ