ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារងឥទ្ធិពលខ្យល់មូសុងឦសានបក់សមុទ្រចិនខាងត្បូងអាចនឹងមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ខ្យល់មូសុង​ឦសាន​ដែល​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង ចាប់ផ្តើម​មាន​ឥទ្ធិពល​ខ្លាំង ខណៈ​សម្ពាធ​ទាប​បន្ត​គ្របដណ្តប់​លើ​ភាគ​ខាងក្រោម​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​លាយ​ជាមួយនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ខ្យល់មូសុង​ឦសាន​ដែល​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង ចាប់ផ្តើម​មាន​ឥទ្ធិពល​ខ្លាំង ខណៈ​សម្ពាធ​ទាប​បន្ត​គ្របដណ្តប់​លើ​ភាគ​ខាងក្រោម​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​លាយ​ជាមួយនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ខ្យល់មូសុង​ឦសាន ដែល​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង​ចាប់ផ្តើម​មាន​ឥទ្ធិពល​ខ្លាំង​ខណៈ​សម្ពាធ​ទាប​បន្ត​គ្របដណ្តប់​លើ​ភាគ​ខាងក្រោម​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​បូ​ណ៌​ព៌ា​មាន​ល្បឿន​មធ្យម​២,៥០​ម៉ែត្រ វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃ ដី​៥៥%​។


ចំណែក​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​បូ​ណ៌​ព៌ា​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៤០%​។

ដោយឡែក តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់​មក​ពី​ទិសឦសាន មាន​ល្បឿន​មធ្យម ២,៥០ ម៉ែត្រ​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត​កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​២០% ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,២០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ