ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំស្រូវរាប់ពាន់ហិកតាត្រូវលិចលង់ដោយជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តចុះពិនិត្យ ដើម្បីមានវិធានការសង្គ្រោះដំណាំស្រូវ

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម: ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ស្ទើរតែពេញមួយសប្តាហ៍ជាហេតុធ្វើឲ្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃឈរនិងជើងព្រៃរាប់ពាន់ហិកតា ត្រូវបានលិចលង់។ ទោះជាបែបនេះក៏ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ចុះពិនិត្យជាបន្ទាន់ ដោយកាយប្រឡាយទឹកដើម្បីរំដោះទឹកភ្លៀងចេញហូរចូលបឹងធ្វើយ៉ាងណាកុំឱ្យខូចដំណាំស្រូវរបស់បងប្អូនកសិករ។ លោកខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរបានឲ្យដឹងថា: ក្នុងមួយរយៈនេះបាតុភូតធម្មជាតិប្លែកដោយរងឥទ្ធិពលពីប្រទេសជិតខាងជាហេតុធ្វើឲ្យភ្លៀងធ្លាក់ចុះបន្តបន្ទាប់រហូតមកដល់ល្ងាចថ្ងៃទី១២តុលា ឆ្នាំ២០២៤…

ខេត្តកំពង់ចាម: ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ស្ទើរតែពេញមួយសប្តាហ៍ជាហេតុធ្វើឲ្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃឈរនិងជើងព្រៃរាប់ពាន់ហិកតា ត្រូវបានលិចលង់។ ទោះជាបែបនេះក៏ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ចុះពិនិត្យជាបន្ទាន់ ដោយកាយប្រឡាយទឹកដើម្បីរំដោះទឹកភ្លៀងចេញហូរចូលបឹងធ្វើយ៉ាងណាកុំឱ្យខូចដំណាំស្រូវរបស់បងប្អូនកសិករ។

លោកខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរបានឲ្យដឹងថា: ក្នុងមួយរយៈនេះបាតុភូតធម្មជាតិប្លែកដោយរងឥទ្ធិពលពីប្រទេសជិតខាងជាហេតុធ្វើឲ្យភ្លៀងធ្លាក់ចុះបន្តបន្ទាប់រហូតមកដល់ល្ងាចថ្ងៃទី១២តុលា ឆ្នាំ២០២៤ ដោយបានធ្វើឲ្យដំណាំស្រូវរបស់ប្រជាកសិករនៅក្នុងឃុំសូរសែននិងឃុំស្រងែ នៅស្រុកព្រៃឈរ ប្រមាណជាង៧០០ហិកតា ត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង ។ ជាមួយនោះឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយអភិបាលរងខេត្តព្រមទាំងស្ថាប័នជំនាញបានអញ្ជើញចុះមកពិនិត្យផ្ទាល់ដល់វាលស្រែរបស់បងប្អូនប្រជាកសិករនារសៀលថ្ងៃទី១១តុលា ដោយបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើបញ្ហាទាំងនេះ។

អភិបាលស្រុកព្រៃឈរបានប្រាប់បន្តឲ្យដឹងទៀតថា ចំពោះដំណាំស្រូវក្នុងករណីបើលិចរយៈពេល២​ទៅ៣ ថ្ងៃហើយទឹកស្រកទៅវិញនោះនឹងមិនជាបញ្ហាចោទនោះទេ។មួយទៀតឃើញមានស្រូវពង្រោះដែលដាំដុះបានរយៈពេលជាង១០ថ្ងៃ ត្រូវបានត្រាំទឹកភ្លៀង ដោយទឹកបានស្រកឃើញចុងសំណាបប្រហែលជាមិនរលួយនោះទេ។

តាមការណែនាំរបស់អភិបាលខេត្តគឺឱ្យជំនាញធនធានទឹកនិងឧតុនិយមខេត្តត្រូវសហការជាមួយមន្ទីរកសិកម្មខេត្តដោយប្រើគ្រឿងចក្រ កាយស្ដារប្រឡាយទឹកឲ្យធំដើម្បីរំដោះទឹកភ្លៀងហូរធ្លាក់ទៅផ្នែកខាងក្រោមស្ពានអន្លង់ជ្រៃនិងធ្លាក់ចូលទៅបឹងក្នុងស្រុកជើងព្រៃ។

ចំណែកលោកស៊ីម គង់ អភិបាលស្រុកជើងព្រៃវិញបានឲ្យដឹងដែរថា បន្ទាប់ពីដំណើរអញ្ជើញចុះពិនិត្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករនៅស្រុកព្រៃឈរបន្ទាប់មកឯកឧត្តមអភិបាលខេត្តបានពិនិត្យដំណាំស្រូវរបស់កសិករដែលលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំត្រពាំងគរនិងឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ដែលលិចលង់សរុបប្រមាណជាង៨០០ហិកតា។ គិតរហូតមកដល់ល្ងាចថ្ងៃទី១២តុលា
ភ្លៀងបានបន្តធ្លាក់ចុះមកទៀត។ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរខេត្តបានឲ្យមន្ត្រីមូលដ្ឋានត្រូវយក​ចិត្តទុកដាក់ធ្វើយ៉ាងណាស្ដារប្រឡាយឲ្យបានធំ ដើម្បីឱ្យទឹកភ្លៀងដែលធ្លាក់ជោគជាំនេះបានហូរធ្លាក់ទៅបឹងជ្រោយ។

សូមបញ្ជាក់ថាចំពោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករនៅស្រុកព្រៃឈរនិងជើងព្រៃត្រូវបានមន្ត្រីជំនាញមន្ទីរកសិកម្មខេត្តសហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តប្រើប្រាស់គ្រឿងចក្រដើម្បីស្ដារប្រឡាយរំដោះទឹកភ្លៀងជៀសវាងកុំឲ្យដំណាំស្រូវរបស់កសិកររលួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ