ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ចិន​ទៅ​វៀតណាម​ដើ​ម្បី​ពន្លឿន​ការ​សាង​សង់​ផ្លូវ​រថ​ភ្លើង

17 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ នាយក​រដ្ឋ​មន្ត្រី​ចិន លោក​លីឆៀង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ទី​ក្រុង​​ហាណូយ​ ប្រទេស​វៀត​ណាម​ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​បី​ថ្ងៃ​ និង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​លើ​គ្រប់​វិស័យ​។ គេ​រំពឹង​ថា​ប្រទេស​ទាំង២​​នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​១​ចំនួន​ដែល​រួម​មាន​កតិកា​សញ្ញា​លើក​កម្ពស់តំណ​ភ្ជាប់​ខ្សែ​រថ​ភ្លើង​ និង​ការ​ពង្រីក​ទំនាក់​ទំនង​ពា​ណិជ្ជ​កម្ម​កសិផល​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​២​នាក់​ដែល​ដឹង​រឿង​នេះ​ច្បាស់​ និង​ដែល​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​…

ទី​ក្រុង​ហាណូយ៖ នាយក​រដ្ឋ​មន្ត្រី​ចិន លោក​លីឆៀង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ទី​ក្រុង​​ហាណូយ​ ប្រទេស​វៀត​ណាម​ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​បី​ថ្ងៃ​ និង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​លើ​គ្រប់​វិស័យ​។ គេ​រំពឹង​ថា​ប្រទេស​ទាំង២​​នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​១​ចំនួន​ដែល​រួម​មាន​កតិកា​សញ្ញា​លើក​កម្ពស់តំណ​ភ្ជាប់​ខ្សែ​រថ​ភ្លើង​ និង​ការ​ពង្រីក​ទំនាក់​ទំនង​ពា​ណិជ្ជ​កម្ម​កសិផល​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​២​នាក់​ដែល​ដឹង​រឿង​នេះ​ច្បាស់​ និង​ដែល​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​

ករណី​ដែល​ប្រទេស​ទាំង​២​បង្កើត​ប្រព័ន្ធ​ផ្លូវ​ដែក​​កាន់​តែ​ច្រើន​ដូច្នេះ​​ជា​សញ្ញា​បង្ហាញ​អំពី​ការ​ជឿ​ទុក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ ផ្លូវ​ដែក​នេះ​ជា​កត្តា​សំខាន់​ណាស់​ដែល​ជួយ​លើក​កម្ពស់វិស័យ​ពាណិជ្ជ​កម្ម​ និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ទំនិញ​។ ​ឥឡូវ​នេះ​ គេ​សង្កេត​ឃើញ​ថា​ក្រុម​ហ៊ុន​ផលិត​ទំនិញ​របស់​ប្រទេស​ចិន​ចាប់​ផ្ដើម​រុះ​រើ​រោង​ចក្រ​របស់​ខ្លួន​ទៅ​វៀតណាម​ជា​បណ្ដើរ​ៗ​ហើយ​។

​មូល​ហេតុ​ដោយ​សារ​ពួក​គេ​​រក​ស៊ី​នៅប្រទេស​ចិន​​លែង​សូវ​កាក់​កប​ដូច​កាល​ពី​មុន​ទៀត​​​​ហើយ​នៅ​ពេល​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​២​ អាមេរិក និង​ចិន ​បន្ត​មាន​ជម្លោះ​ពាណិជ្ជ​កម្ម​ជា​មួយ​គ្នា​។ នៅ​ពេល​​រុះ​រើ​ទីតាំង​រោង​ចក្រទៅ​វៀតណាម​អាច​ដាក់​ផ្លាក​នៅ​លើ​ផលិត​ថា​«ផលិត​នៅ​វៀតណាម​»។ ដូច្នេះ​អាច​គេច​ផុត​ពី​ការ​ដាក់​លក្ខ​ខណ្ឌ​តឹង​តែង​លើ​​ការ​ដំឡើង​​​​ពន្ធ​គយ​។

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ចិន និ​ងវៀតណាម​អាច​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​២​។ ​​គេ​ដឹង​ថានៅ​ក្នុង​ចំណោម​នោះ​​ក៏​មាន​កិច្ច​ព្រម​ព្រៀង​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​ដោយ​មិន​ចាំ​បា​ច់​ប្រើ​ប្រាស់​លុយ​ដុល្លារ​របស់​អាមេរិក​ទេ​ អាច​ប្រើ​ប្រាស់​លុយ​យ័ន្ត​របស់​ចិន​វិញ​ម្ដង​ និង​១​​ទៀត​រៀប​ចំ​ប្រព័ន្ធ​ពន្ធ​គយ​។ ការ​ស​ម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នេះ​ជា​ផ្លែ​ផ្កា​ដែល​កើត​ចេញ​ពី​កិច្ច​ជំនួប និង​​ការ​ផ្លាស់​ប្ដូរ​ទស្ស​ន​កិច្ច​​នៃ​ថ្នាក់​ដឹកនាំ​គ្នា​ទៅ​វិញ​ទៅ​មក​​។

តាម​ពិត​ ប្រទេស​ទាំង​ពីរ​ចង់​កសាង​ផ្លូវ​ដែក​ត​ភ្ជាប់​គ្នា​តាំង​ពី​យូរ​មក​ហើយ​។ ប៉ុន្តែ​ដោយ​សារ​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​បញ្ហា​រកាំ​រកូស​នឹង​គ្នា​​ពាក់​ព័ន្ធ​នឹង​កត្តា​ប្រវត្តិ​សាស្ត្រ​ (ចិន​ធ្លាប់​ត្រួត​ត្រា​វៀតណាម​ខាង​ជើង​ជាង​មួយ​ពាន់​ឆ្នាំ​) និង​សង្គ្រាម​​១​ចម្អិន​កំពិស​​ដ៏​បង្ហូរ​ឈាម​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​១៩៧៩​គឺ​ជា​ស្រមោល​ខ្មៅ​តាម​រំខាន​ទំនាក់​ទំនង​នេះ​។ ​​​ប្រទេស​ទាំង​២​ក៏​មាន​​​ជម្លោះ​បូរណ​ភាព​ទឹក​ដី​នៅ​ប្រជុំ​កោះ​ប៉ារ៉ាសែល (Paracels) ផង​ដែរ​​រហូត​ដល់​​ធ្លាប់​​ប៉ះ​ទង្គិច​គ្នា​​​កាល​​ពី​អំឡុង​ទស​វត្ស​ទី​៩០​។

ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ក្នុង​កាលៈ​ទេសៈនេះ​គេ​ត្រូវ​តែ​​​ទុក​ចោល​បញ្ហា​ខ្វែង​គំនិត​គ្នា​មួយ​ឡែក​​សិន​ព្រោះ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋ​កិច្ច​ជា​កត្តា​សំខាន់​ជាង​។ ឧទាហរណ៍ ដូច​ជា​ករណី​វៀតណាម​ និង​ចិន​ បន្ទាប់​ពី​មើល​ឃើញ​ថា​ប្រទេស​ចិន​មាន​តម្រូវ​ការ​កសិផល​​កាន់​តែ​ខ្លាំង​។ ជា​ពិសេស​ផ្លែ​ទុរេន​​កំពុង​វាយ​លុក​ទី​ផ្សារ​ចិន​យ៉ាង​ខ្លាំង។​​ ដូច្នេះដើម្បី​ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​ឱ្យ​កាន់​តែ​ឆាប់​រហ័ស​ ប្រទេស​ទាំង​២​យល់​ថា​វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​តែ​កសាង​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​ដើម្បី​ត​ភ្ជាប់​គ្នា​។

​​លោក​លីឆៀង និង​លោក​ផាំ​មិញ​ជិញ​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​ចិន និង​វៀតណាម​នឹង​ជួប​គ្នា​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ដើម្បី​ពិភា​ក្សា​ការ​ងារ​​១​ចំនួន​។ បន្ទាប់​មក លោក​ទាំង​​២​នឹង​អញ្ជើញ​ចូល​រួម​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថ​លេខា​លើ​សំណុំ​ឯក​សារ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ជា​មួយ​គ្នា​​។ នេះ​បើ​យោង​តាម​តារាង​ពេល​វេលា​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​វៀតណាម​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ