រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ២០៤៤ ភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក រួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ២៤កញ្ចប់, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ ។
ជនសង្ស័យទាំង០៣នាក់ រួមមាន ៖
១.ឈ្មោះ សៅ ផល្លា ហៅ ខ្លា ភេទប្រុស អាយុ៣៦ឆ្នាំ
២.ឈ្មោះ គឹម សុខហេង ភេទប្រុស អាយុ២២ឆ្នាំ
និង៣.ឈ្មោះ ឃ្លាំង ដាវីត ភេទប្រុស អាយុ ២១ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ