ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​ខណ្ឌ​ច្បារ​អំពៅ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ សំណាងល្អ​មិន​បង្ក​អោយ​នរណា​រង​របួស​នោះ​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ សំណាងល្អ​មិន​បង្ក​អោយ​នរណា​រង​របួស​នោះ​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៤ ដែល​ស្ថិត​ចំណុច​ផ្ទះ​លេខ​៣៣ ផ្លូវលំ ក្រុម​ទី​១៤ ភូមិ​អូ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ប្រភព​ព័​ត៍​មាន ពី​ពលរដ្ឋ​បានអោយ​ដឹង​ថា គេ​ធុំក្លិន​ឈ្ងៀម លាយ​លំ​មាន​ផ្សែង​ខ្មៅ ហ៊ុយ​ខ្មួលខ្មាញ់ ឆាបឆេះ​ចេញពី​បន្ទប់​ឡៅតឿ ខាងក្នុង​ផ្ទះ​កើតហេតុ​។ ស្រប​ពេល​នោះ ប្រជាពលរដ្ឋ​បាន​ព្យាយាម​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ មក​បាញ់​ពន្លត់​ដែរ ប៉ុន្តែ​ដោយសារ​ក្នុងផ្ទះ​សម្បូរ ទៅ​ដោយ​ផ្សែង​ច្រើន​ពេក មិន​អាច​ចូល​ទៅ​បាញ់​ពន្លត់​បាន​។ ភ្លាម​ៗ ពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ តែ​ម្តង ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្រោយ​មានការ​រាយការណ៍​ថា មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ លោក​បាន​បញ្ជា​អោយ​កម្លាំង​ពន្លត់​អគ្គិភ័យ ដែល​ប្រចាំការ​នៅ​គ្រប់​បណ្តាល​គោលដៅ​ទាំងអស់ ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅ​ក្បែរ​នោះ ។

អគ្គិភ័យ​ខាងលើ​នេះ បាន​ឆាបឆេះ​ផ្ទះល្វែង ប្រភេទ​ថ្ម​បេតុង ទំហំ ៤​ម៉ែត្រ x ១២​ម៉ែត្រ ឆេះ​បន្ទប់​ជាន់​ឡៅតឿ ចំនួន​០១​បន្ទប់​, កុំ​ព្យូ​ទរ​យួរដៃ​ចំនួន​០១​គ្រឿង រួម​ទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ក្នុង​នោះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០៥​គ្រឿង រួម​មាន ៖ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​ឡាន ស្មើរ​នឹង​០៨​ម៉ែត្រគូប និង​រថយន្ត​របស់​សាលា​ខណ្ឌ​ច្បារ​អំពៅ ចំនួន​០១​គ្រឿង បាញ់​រហូត​អោយរ​លត់​ជា​ស្ថាពរ ។

ចំពោះ​មូលហេតុ​កើត​មាន​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ រក​ឃើញ​ថា បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ