ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ធំ​ រឹបអូស​បាន​ស្បៃ​មុង​រាប់រយ​ម៉ែត្រ

13 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ បឹង​ធំ​ក្នុង​រដូវវស្សា​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ ​ហើយ​មាន​ព្រៃរនាម​ដុះ​ស៊ុបទ្រុប​ជា​លក្ខណៈ​មួយ​បង្ក​ឲ្យ​ក្រុម​ជនខិលខូច​លួច​ដាក់​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ ​គឺ​ស្បៃ​មុង​នេះ​តែ​ម្ដង ដោយ​បំផ្លាញ​ត្រី​ទាំង​តូច​ទាំង​ធំ ​។ ​ ទីតាំង​ភូមិសាស្ត្រ​នេះ ​ស្ថិត​នៅ​ឃុំ​មៀន…

ខេត្តកំពង់ចាម​ ៖ បឹង​ធំ​ក្នុង​រដូវវស្សា​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ ​ហើយ​មាន​ព្រៃរនាម​ដុះ​ស៊ុបទ្រុប​ជា​លក្ខណៈ​មួយ​បង្ក​ឲ្យ​ក្រុម​ជនខិលខូច​លួច​ដាក់​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ ​គឺ​ស្បៃ​មុង​នេះ​តែ​ម្ដង ដោយ​បំផ្លាញ​ត្រី​ទាំង​តូច​ទាំង​ធំ ​។ ​

ទីតាំង​ភូមិសាស្ត្រ​នេះ ​ស្ថិត​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ដោយ​មើលឃើញ​កត្តា​បែប​នេះ​ ក្រោម​ការ​ណែនាំ​ពី​សំណាក់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ស្រុក កម្លាំង​អាវុធហត្ថ​បាន​ចុះ​បង្ក្រាប​ទ​ល្មើស​នេសាទ​បានជា​ច្រើន ចំណែក​មន្ត្រី​ជំនាញ​ជលផល​វិញ​ហាក់បីដូចជា​គាំង​ត្រគាក​ស្ដូក​តែ​ម្ដង ​។

លោក​ខេ​ង ម៉េ​ង​ឈុ​ន អភិបាលស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​នា​ប​ព្រឹក​ថ្ងៃ​ទី​១២ តុលា​ ឆ្នាំ​២០២៤ ថា ចំពោះ​ទីតាំង​ដែល​កម្លាំង​អាវុធហត្ថ​ស្រុក​ព្រៃឈរ ចុះ​បង្ក្រាប​ល្មើស​នេសាទ​លើ​ផ្ទៃ​បឹង​ធំ​ល្វឹងល្វើយ ដែល​ក្នុង​រដូវវស្សា​។​ ជាមួយ​នោះ ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​មិន​គោរព​ច្បាប់​នេសាទ ក្នុង​រដូវ​បិទ​បាន​លួច​ដាក់​ស្បៃ​មុង ដើម្បី​ចាប់​យក​ត្រី​តូច​ធំ​ដើម្បី​យក​លក់​នៅ​លើ​ទីផ្សារ​ទាំង​បំពាន​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​នៅ​ឧបករណ៍​ទាំងនេះ​ឡើយ ​។

អភិបាលស្រុក​ព្រៃឈរ​បន្ត​ឲ្យ​ដឹង​ទៀត​ថា មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃឈរជាក់​ស្ដែង​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ ចាប់ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក រហូត​ដល់​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃឈរ ចំនួន​៣​នាក់ ដឹកនាំ​ដោយ​លោក​អនុ​សេនី​ទោ វ៉ា ចាន់​ហ៊ុ​ច មេបញ្ជាការ​ស្រុក សហការ​ជាមួយ​កម្លាំង គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃឈរ ដោយ​នាំ​បញ្ជា​លោក ខេ​ង ម៉េ​ង​ឈុ​ន អភិបាលនៃ​គណ​:​អភិបាលស្រុក​ព្រៃឈរ និង​ជា​ប្រធាន​​គណ​:​បញ្ជាការ​ឯកភាព​ស្រុក សហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ចុះ​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ នៅ​ចំណុច​បឹង​ធំ ស្ថិត​ក្នុងភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​១៤ នាក់ ប្រើ​ទូក​ម៉ាស៊ីន​ចំនួន​១​គ្រឿង​។ ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម​វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជ​អ​ជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល ។

ជា​លទ្ធផល​បង្ក្រាប​បាន​ឧបករណ៍​លូ​ស្បៃមុង​ចំនួន ១៥ មាត់ សាច់​រត់​ប្រ​វ៉ែ​ង ៣៥០​ម៉ែត្រ និង​កាប់​បំផ្លាញ​ចោល​ចម្រឹង​បង្គោល​ចំនួន​២១០​បង្គោល លែង​កូន​ត្រី​ចំរុះ​ទម្ងន់​ប្រហែល​១២០ គីឡូក្រាម
-​ឯ​ឧបករណ៍​ពាក់ព័ន្ធ​បទល្មើស​ខាងលើ បាន​យក​មក​រក្សា​ទុក​នៅ​ចំណុច​ទួល​ម៉ី ក្នុងភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ដើម្បី​ដុត​បំផ្លាញ​ចោល​តាម​ការ​អនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជ​អាជ្ញា​ ។

លោក​អភិបាលស្រុក​ព្រៃឈរ​បញ្ជាក់​ថា ចាប់តាំងពី​រដូវ​បិទ​នេសាទ​រហូត​មក​ដល់​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​របស់​ស្រុក​ព្រៃឈរ​បាន​សហការ​ជាមួយ​ស្ថាប័ន​ផ្សេង​ដោយ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ប្រហែលជា​២០​ករណី​ក្នុង​នោះ​មួយ​ករណី​បង្ក្រាប​បាន​ស្បែក​មុង​ពី​៨​ទៅ១០​មាត់​។​ ដែល​មាន​ប្រវែង​រាប់រយ​ម៉ែត្រ​។

ដោយ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ស្រាវជ្រាវ​ដឹង​ពីមុខ​សញ្ញា​ដាក់​បទល្មើស​នេសាទ​និង​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​បាន​ធ្វើការ​អប់រំ​បន្តបន្ទាប់​ឲ្យ​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​បន្ត​ទៀត​។​បើ​ពុំនោះ​ទេ​នឹង​មាន​វិធានការ​តាម​ច្បាប់​។

ជាមួយ​នោះ ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​រយ​មង​ និង​បង់សំណាញ់​បាន​លើក​ហេតុផល​ថា​ឆ្នាំ​នេះ​សម្បូរ​ត្រី​ជាង​ឆ្នាំ​កន្លង​ទៅ​ ដោយសារ​តែ​អាជ្ញាធរ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ក្នុង​រដូវ​បិទ​បានជា​ច្រើន​ករណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ