ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UNចង់​ទប់​ស្កាត់​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ឱ្យ​បាន​ទោះ​បី​នៅ​ក្នុង​តម្លៃ​ណា​ក្ដី

22 ម៉ោង មុន

ទី​ក្រុង​វៀង​ចន្ទន៍​៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​ហ្គូតេរ៉េ​ ថ្លែង​នៅ​ក្នុង​សន្និ​សីទសារ​ព័ត៌​មាន​ថានៅ​ពេល​ដែល​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​នៅ​មជ្ឈិម​បូព៌ា​ វា​គឺ​ជា​ការ​គំរាម​កំហែង​​ចំពោះ​សន្តិ​សុខ​ជា​សាកល។ ដូច្នេះ លោក​យល់​ថា​គេ​ត្រូវ​តែ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ទប់​ស្កាត់​មិន​​ឱ្យ​សង្គ្រាម​ផ្ទុះ​ឡើង​ពេញ​ទំហឹង​ទី​នោះ​ទេ​​​ទោះ​បី​ដោយ​​វិធី​​ណា​​ក៏​ដោយ​។ លោក​ហ្គូតេរ៉េ​ថ្លែង​ដូច្នេះ​នៅ​ពេល​​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ទី​ក្រុង​វៀង​ចន្ទន៍ ប្រទេស​ឡាវ​ ហើយ​ឆ្លៀត​និយាយ​ជា​មួយ​អ្នក​កាសែត​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​​។…

ទី​ក្រុង​វៀង​ចន្ទន៍​៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​ហ្គូតេរ៉េ​ ថ្លែង​នៅ​ក្នុង​សន្និ​សីទសារ​ព័ត៌​មាន​ថានៅ​ពេល​ដែល​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​នៅ​មជ្ឈិម​បូព៌ា​ វា​គឺ​ជា​ការ​គំរាម​កំហែង​​ចំពោះ​សន្តិ​សុខ​ជា​សាកល។ ដូច្នេះ លោក​យល់​ថា​គេ​ត្រូវ​តែ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ទប់​ស្កាត់​មិន​​ឱ្យ​សង្គ្រាម​ផ្ទុះ​ឡើង​ពេញ​ទំហឹង​ទី​នោះ​ទេ​​​ទោះ​បី​ដោយ​​វិធី​​ណា​​ក៏​ដោយ​។

លោក​ហ្គូតេរ៉េ​ថ្លែង​ដូច្នេះ​នៅ​ពេល​​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ទី​ក្រុង​វៀង​ចន្ទន៍ ប្រទេស​ឡាវ​ ហើយ​ឆ្លៀត​និយាយ​ជា​មួយ​អ្នក​កាសែត​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​​។ លោក​​ថ្កោល​ទោស​​ទង្វើ​របស់​អ៊ីស្រាអែល​ដែល​បន្ត​វាយ​ប្រហារ​​មូល​ដ្ឋាន​របស់​ក្រុម​ហេស​បូឡា​នៅ​លីបង់​ ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​បុគ្គ​លិក​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​រង​របួស​ជា​ច្រើន​នាក់​ផង​ដែរ​។ លោក​យល់​ថា​កង​កម្លាំង​ថែ​រក្សា​សន្តិ​ភាព (របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​ឈរ​ជើង​នៅ​លីបង់​) គួរ​ណាស់​ទទួល​បាន​ការ​ការ​ពារ​យ៉ាង​ពេញ​លេញ​។​

ទាហាន​អ៊ីស្រាអែល​បាន​បាញ់​កាំ​ភ្លើង​ទៅ​លើ​ប៉ុស្តិ៍​យាម​របស់​ទាហាន​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​ការ​​នៅ​លីបង់​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សុក្រ​​បណ្ដាល​ឱ្យ​​របួស​២​នាក់​។ នេះ​បើ​​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​​បុគ្គលិក​​​អង្គ​ការ​សហ​ប្រជា​ជាតិ​។ វា​ជា​ការ​ប្រទាំង​ប្រទើស​គ្នា​ឈាន​ដល់​ថ្ងៃ​ទី​៣​ហើយ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ទាហាន​អ៊ីស្រាអែល​ទៅ​លើ​ទាហាន​អង្គ​ការ​សហ​ប្រជា​ជាតិ​។

នៅ​ប្រទេស​អ៊ីស្រាអែល​ភាគ​ខាង​ជើង​ ជន​ជាតិ​ថៃ​ម្នាក់​ដែល​ជា​ពល​ករ​ចំណាក​ស្រុក​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​នៅ​ពេល​ក្រុម​ហេស​បូឡា​បាញ់​មីស៊ីល​ប្រឆាំង​រថ​ក្រោះ​ទៅ​លើ​កសិដ្ឋាន​ដែល​គាត់​កំពុង​ធ្វើ​ការ​។ នេះ​បើ​យោង​តាម​សេវា​​កម្ម​ផ្នែក​រថ​យន្ត​គិលាន​សង្គ្រោះ​។ កង​ទ័ព​អាកាស​អ៊ី​ស្រា​អែលវាយ​បក​វិញ និង​បាញ់​ស្លាប់​​មេ​បញ្ជា​ការ​​របស់​ក្រុ​មហេស​បូឡា​ម្នាក់​ដែល​ជា​អ្នក​​បញ្ជា​កង​ទ័ព​បាញ់​មីស៊ីល​ប្រឆាំង​រថ​ក្រោះ​ចូល​ទៅ​​តំបន់​នោះ​។ នេះបើ​តាម​​​ការ​អះ​អាង​របស់​យោ​ធា​អ៊ីស្រាអែល​។

រហូត​មក​ដល់​ពេល​នេះ ក្រុម​ហេស​បូឡា​មិន​​ទាន់​បាន​ធ្វើ​អត្ថា​ធិប្បាយ​​អ្វី​ទាំង​អស់​ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​ការ​អះ​អាង​​នោះ​​។ ​ប្រ​ភព​ពី​​ខាង​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រាប់​ថា​កង​រក្សា​សន្តិ​ភាព​ក្រោម​ឆ័ត្រ​របស់​ UN (​​ហៅ​កាត់​ថា​ UNIFIL) ដែល​ប៉ុស្តិ៍​របស់​ខ្លួន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​ទាហាន​អ៊ីស្រាអែល​​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ស្ថិត​នៅ​លើ​​ទី​តាំង​បញ្ជា​ការ​ដ្ឋាន​ធំ​​របស់​ UN តែ​ម្ដង។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ UNIFIL ថ្លែង​ថា​ទាហាន​របស់​ខ្លួន​២​នាក់​រង​របួស​នៅ​ពេល​រថ​ក្រោះ​អ៊ីស្រាអែល​បាញ់​តម្រង់​ទៅ​រក​ប៉ុស្តិ៍​របស់​ពួក​គេ​​ ធ្វើ​ឱ្យ​បង្គោល​ប៉ុស្តិ៍​ដួល​មក​ដី និង​ធ្វើ​ឱ្យ​​ទាហាន​ UN ដែល​ប្រចាំ​ការ​នៅ​លើ​នោះ​រង​របួស​​។ ​កាល​ពី​ថ្ងៃ​សុក្រ​ដដែល​ ទាហាន​អ៊ីស្រាអែល​ក៏​បាន​ជ្រៀត​ចូល​តំបន់​ហាម​ឃាត់​របស់​​ UNIFIL ដែល​ពួក​គេ​ធ្លាប់​បាញ់​គ្រាប់​កាំ​ភ្លើង​ចូល​មួយ​សា​ហើយ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី រាល់​ការ​អះ​អាង​នេះ​ត្រូវ​អ៊ីស្រាអែល​រក្សា​ទុក​តែ​ក្នុង​ចិត្ត​ដោយ​មិ​ន​ព្រម​ធ្វើ​អត្ថា​ធិប្បាយ​តប​ត​អ្វី​ទាំង​អស់​៕​​​



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ