ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​នៅ​​រាជ​ធានី​ភ្នំពេញ ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​ប្រទេស​កា​ណា​ដា​បាន​គូសបញ្ជាក់​ថា កា​ណា​ដា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ការ​បញ្ជាក់​បែប​នេះ​ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម Justin Trudeau នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​ប្រទេស​កា​ណា​ដា​បាន​គូសបញ្ជាក់​ថា កា​ណា​ដា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ការ​បញ្ជាក់​បែប​នេះ​ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម Justin Trudeau នាយក​រដ្ឋមន្ត្រី កា​ណា​ដា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​បាន​គូសបញ្ជាក់​ពី​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤​។

ឯកឧត្តម Justin Trudeau បាន​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​ថា ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង លើ​វិស័យ​ការទូត ដោយ​កា​ណា​ដា​គ្រោង​បើក​ស្ថាន​ឯកអគ្គ​រាជ​រដ្ឋ​ទូត នៅ​រាជធានី​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​។ ចំពោះ​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម កា​ណា​ដា​នឹង​បញ្ជូន​គណ​: ប្រតិភូ​ពាណិជ្ជកម្ម មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ​កម្ពុជា អំពី​ការ​ជំរុញ និង​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី ដោយ​ប្រទេស ទាំង​ពីរ​នៅ​មាន​សក្ដានុពល​ជា​ច្រើន​ទៀត​។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ក៏​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កា​ណា​ដា និង​អាស៊ាន​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-​កា​ណា​ដា​ត្រូវ​បាន​អនុម័ត​នា​ពេល​ខាង​មុខ​នេះ​។

ក្នុង​ជំនួប​នោះ​ដែរ សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង​នូវ​សេចក្ដី​សប្បាយ​រីករាយ​ចំពោះ​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា​-​កា​ណា​ដា និង​បាន​ថ្លែងអំណរគុណ កា​ណា​ដា​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​សុខ​សន្ដិភាព​នៅ​កម្ពុជា តាម​រយៈ​ការ​បញ្ជូន​កង​រក្សា​សន្ដិភាព​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ ការ​រួមចំណែក​បោសសម្អាត​មីន និង​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្សេង​ៗ​មក​កម្ពុជា ។

បន្ថែម​លើស​ពី​នោះ សម្ដេច​បវរ​ធិ​បតី​បាន​ជម្រាប​ជូន​ឯកឧត្តម Justin Trudeau ថា កា​ណា​ដា​ជា​ដៃគូ​ពាណិជ្ជកម្ម​ទ្វេភាគី​លំដាប់​ទី​៧​របស់​កម្ពុជា ដែល​ការណ៍​នេះ​បាន រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ដូច​ជា​ការ​បង្កើត​ការងារ និង​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​យុវជន​កម្ពុជា​។
សម្ដេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​ថ្មី​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ដូច​ជា​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម ដែល​ទើបបាន​បញ្ចប់​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់ និង​គម្រោង​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​កា​ណា​ដា ជាដើម​។

សម្ដេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ ចេញ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​ជា​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​សំណូមពរ​របស់​វិ ស័​យ​ឯកជន ជាមួយនឹង​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ និង​មាន​លក្ខ ណៈ​អំណោយផល ព្រមទាំង​បាន​ដាក់​ចេញ​នូវ​វិធានការ​លើកទឹកចិត្ត​នានា សំដៅ​ជួយ​វិស័យ​ឯកជន​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ