ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែ.ងឡូតូចំនួន២ទីតាំង ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣ ត្រូវបង្ក្រា.ប​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការសង្កាត់ស្ទឹងមានជ័យទី៣ ចុះបង្រ្កាបល្បែងសុីសង ឡូតូខុសច្បាប់ ចំនួន០២ទីតាំង ឃាត់បានមនុស្សស្រី០២នាក់ នឹង សម្ភារៈ ។…

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការសង្កាត់ស្ទឹងមានជ័យទី៣ ចុះបង្រ្កាបល្បែងសុីសង ឡូតូខុសច្បាប់ ចំនួន០២ទីតាំង ឃាត់បានមនុស្សស្រី០២នាក់ នឹង សម្ភារៈ ។

ការឆ្មក់បង្រ្កាបនេះដែរបានធ្វើឡើង នៅវេលាម៉ោង ១២ នឹង ២២នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកសាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣បានអោយដឹងថា បន្ទាប់ទទួលដំណឹងថា មានទីតាំងចំនួន០២ បានបង្កប់ល្បែងសុីសងខុសច្បាប់ ប្រភេទឡូតូ ក្នុងមូលដ្ឋានស្ទឹងមានជ័យ០៣ លោកបានដឹកនាំកម្លាំង ចុះឆ្មក់បង្រ្កាបភ្លាមៗតែម្តង ។

ជាលទ្ធផលប្រតិបត្តិការណ៍បានឃាត់ខ្លួន មនុស្សស្រីចំនួន០២នាក់ (អ្នកកាន់ម៉ាសុីនកុំព្យូទ័រ ) នឹងដកហូតបានកុំព្យូទ័រចំនួន០២គ្រឿង ។

បច្ចុប្បន្ន មនុស្សស្រី០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ