ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​កូរ៉េ​ខាង​ត្បូង​ឈ្នះ​រង្វាន់​ណូបែល​អក្សរ​សាស្ត្រ​ដំបូង​គេ​នៅ​ទ្វីប​អាស៊ី

17 ម៉ោង មុន

ទី​ក្រុង​ស្តក់​ហូម៖ នារី​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ជា​កវី​កំណាព្យ​ និង​ជា​អ្នក​និពន្ធ​ប្រលោម​លោក​បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​ខាង​អក្សរ​សាស្ត្រ​នៅ​ទី​ក្រុង​ស្តក់​ហូម​ ប្រទេស​ស៊ុយ​អែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ស្នា​ដៃ​ឆ្នើម​របស់​នារី​រូប​នេះ​ពាក់​ព័ន្ធ​​នឹង​​កំណាព្យ​១​​ឈុត​ដែល​គណៈ​កម្ម​ការ​ណូបែល​ចាត់​ទុក​ថា​ជា​ស្នាដៃ​ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិ​ជូរ​ចត់ និង​ឆាក​ជីវិត​ដ៏​ផុយ​ស្រួយ​របស់​មនុស្ស​។ នារី​ដ៏​លេច​ធ្លោ​ដែល​កំពុង​កសាង​ភាព​ល្បី​ល្បាញ​ជា​អន្តរ​ជាតិ​ម្នាក់​នេះ​​ឈ្មោះ​ហាន​កាង (Han Kang)។ កាល​ពីពេល​កន្លង​មក…

ទី​ក្រុង​ស្តក់​ហូម៖ នារី​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ជា​កវី​កំណាព្យ​ និង​ជា​អ្នក​និពន្ធ​ប្រលោម​លោក​បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​ខាង​អក្សរ​សាស្ត្រ​នៅ​ទី​ក្រុង​ស្តក់​ហូម​ ប្រទេស​ស៊ុយ​អែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ស្នា​ដៃ​ឆ្នើម​របស់​នារី​រូប​នេះ​ពាក់​ព័ន្ធ​​នឹង​​កំណាព្យ​១​​ឈុត​ដែល​គណៈ​កម្ម​ការ​ណូបែល​ចាត់​ទុក​ថា​ជា​ស្នាដៃ​ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិ​ជូរ​ចត់ និង​ឆាក​ជីវិត​ដ៏​ផុយ​ស្រួយ​របស់​មនុស្ស​។

នារី​ដ៏​លេច​ធ្លោ​ដែល​កំពុង​កសាង​ភាព​ល្បី​ល្បាញ​ជា​អន្តរ​ជាតិ​ម្នាក់​នេះ​​ឈ្មោះ​ហាន​កាង (Han Kang)។ កាល​ពីពេល​កន្លង​មក អ្នក​ស្រី​​ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​នៅ​កូរ៉េ​ខាងត្បូង និង​ទ្វីប​អឺរ៉ុប​ផង​ដែរ​។ ប៉ុន្តែ​​ដែល​ឆ្នើម​ជាង​គេ​​គឺ​រង្វាន់​ណូបែល​នេះ​​ហើយ​ដែល​ជា​ជ័យ​លាភី​លំដាប់​ពិភព​លោក​ ​អម​ដោយ​ប្រាក់​រង្វាន់​​ជាង​១​លាន​ដុល្លារ​។ ​​ហាន​កាង​ជា​ស្ត្រី​ទី​១​នៅ​ទ្វីប​អាស៊ី​ ហើយ​ក៏​ជាអ្នក​និពន្ធ​កូរ៉េ​ខាង​ត្បូង​ដំបូង​គេ​​បំផុត​​ដែល​ឈ្នះ​​រង្វាន់​ណូបែល​អក្សរ​សាស្ត្រ​​។

ស្ត្រី​រូប​នេះ​ទទួល​បាន​ពាន​រង្វាន់​ឆ្នើម​ចំពោះ​ស្នា​ដៃ​និពន្ធ​សៀវ​ភៅ​ដែល​មាន​លក្ខណៈ​ពិសេស​ៗ​ដូច​ជា​ The Vegetarian ដែល​អាច​បក​ប្រែថា​អ្នក​ញ៉ាំ​អាហារ​បួស និង​សៀវភៅ​ក្រោម​ចំណង​ជើង​ថា​ Human Acts ដែល​អាច​បក​ប្រែ​​ថា​ទង្វើ​របស់​មនុស្ស​។ ទាំង​នេះ​និយាយ​អំពី​ការ​សិក្សា​ស្រាវ​ជ្រាវ​លម្អិ​ត​ទៅ​លើ​ឆាក​ជីវិត​មនុស្ស ​និង​​​ជីវិត​​ជូរ​ចត់នៃ​ប្រវត្តិ​សាស្ត្រ​​របស់​ប្រទេស​កូរ៉េ​។

សមាជិក​គណៈ​កម្ម​ការ​ណូបែល​ថ្លែង​ថា​​ទឹក​ដៃ​និពន្ធ​របស់​​​កវី​ហាន​កាង​រៀប​រាប់​អំពី​ភាព​​រន្ធត់​ ឈឺ​ចាប់ និង​​បរាជ័យ​នៅ​ក្នុង​ជី​វិត​​ជា​លក្ខណៈ​បុគ្គល​ផង​​ និង​សង្គម​ផង​ អម​ដោយ​ការ​ទទួល​បាន​នូវ​ទឹក​ចិត្ត​មេត្តា​-​ករុណា និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ដទៃ​​។ ​នេះ​ជា​ចំណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​។ ប្រធាន​គណៈ​កម្ម​ការ​ណូបែល​ លោក​អាន់​ដឺ អូល​សុន (Anders Olsson) ​កោត​សរ​សើរ​ទឹក​ដៃ​និពន្ធ​របស់​កវី​ហាន​កាង​ដែល​បង្កប់​ទឹក​ចិត្ត​គិត​គូរ​ចំពោះ​អ្នក​រស់​នៅ​ក្នុង​ជីវិត​តោក​យ៉ាក​ ជា​ពិសេស​ចំពោះ​ស្ត្រី​​​​។​

ហាន​កាង​ជា​ជន​ជាតិ​​​កូរ៉េ​ខាង​ត្បូង​ទី​២​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​។ គ្រាន់​តែ​ថា​ម្នាក់​ទៀត​ឈ្នះ​រង្វាន់​លើ​វិស័យ​ផ្សេង​។ ចំណែក​ហាន​កាង​ឈ្នះ​ផ្នែក​អក្សរ​សាស្ត្រ​។ ប្រតិ​កម្ម​ចំពោះ​ការ​ទទួល​​​រង្វាន់​នេះ ហាន​កាង​ប្រាប់​ថា​​អ្នក​ស្រី​​ទើប​​តែ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជា​មួយ​កូន​ប្រុស​នៅ​គេ​ហដ្ឋាន​ប្រចាំ​ទី​ក្រុង​សេ​អ៊ូល​​ ស្រាប់​តែ​​​មាន​គេ​ទូរ​ស័ព្ទ​ប្រាប់​ថា​អ្នក​ស្រី​​ឈ្នះ​រង្វាន់​ណូ​បែល​។

ហាន​កាង​ប្រាប់​ថា​អ្នក​ស្រី​មាន​មោទ​ក​ភាព​ផង និង​ភ្ញាក់​ផ្អើល​ផង​នៅ​ពេល​ទទួល​ដំណឹង​នេះ​។ អ្នក​ស្រី​​ធំ​ដឹង​ក្ដី​ឡើង​​នៅ​ក្នុង​មជ្ឈ​ដ្ឋាន​អ្នក​អក្សរ​សាស្ត្រ​។ ឪ​ពុក​ និង​បង​ប្រុស​​​​ជា​អ្នក​និពន្ធ​ប្រលោម​លោក​។ អ្នក​ស្រី​សង្ឃឹម​ថា​ដំណឹង​នេះ​នឹង​ក្លាយ​ជា​រឿង​ល្អ​សម្រាប់​ប្រិយ​មិត្ត​អ្នក​និយម​ចូល​ចិត្ត​អាន​ស្នា​ដៃ​អក្សរ​សិល្ប៍​របស់​កូរ៉េ​ខាង​ត្បូង​ និង​មិត្ត​ភក្តិ​របស់​អ្នក​ស្រី​​​ដែល​ជា​មិត្ត​រួម​អាជីព​ជា​អ្នក​និពន្ធ​ដូច​គ្នា​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ