ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីស្រោ.ចទឹកអាស៊ី.តលើអតីតប្រពន្ធ ​ព្រោះតែ​ខឹងរឿង​ប្លុកលេខទូរស័ព្ទ ហ្វេសប៊ុក និង​តេឡេក្រាម

2 ខែ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ មានករណីអំពើហិង្សាដោយចេតនា មួយបានកើតឡើង នៅភូមិព្រែកអង្គុញ ឃុំសៀមរាប…

ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ មានករណីអំពើហិង្សាដោយចេតនា មួយបានកើតឡើង នៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាល ស្ទឹង ខេត្តកណ្ដាល រវាងបុរសម្នាក់អតីតប្តី បានប្រើប្រាស់ទឹកអាស៊ីដ៍ ចាក់ស្រោចទៅលើក្បាលអតីតប្រពន្ធ បណ្តាលឲ្យរងរបួសជាទម្ងន់ ដោយមូលហេតុខឹងខាងស្រីប្លុកអាខោនហ្វេសប៊ុក និងបណ្តាញតេឡេក្រាមមិនឲ្យទាក់ទងបាន ។ តែទោះជាយ៉ាងណាក្តីជនបង្ក ត្រូវបានសមត្តកិច្ចឃាត់ខ្លួនយកទៅអនុវត្តតាមផ្លូវច្បាប់ ។

ជនរងគ្រោះមានឈ្មោះ ភួង ថាវី ភេទស្រី អាយុ៣៧ ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ចំណែកជនបង្កឈ្មោះ យឹម រដ្ឋា ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សេចក្តីរាយការឲ្យដឹងទៀតថា ជនសង្ស័យមានគំរោងការទិញទឹកអាស៊ីដ៍អាគុយចាស់ៗពីបីថ្ងៃមុន ច្រកចូលក្នុងកែវជ័រនឹងដាក់ថង់ខ្មៅពីក្រៅ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានជិះកង់បីចេញពីកន្លែងស្នាក់នៅ ទៅកាន់ទីតាំងរោងចក្រដែលជនរងគ្រោះកំពុងធ្វើការ ស្ថិតនៅភូមិព្រែកអង្គុញ ឃុំសៀម រាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ពេលទៅដល់ជនសង្ស័ យ​បាន​ឈរសំកុក ចាំ​ជន​រងគ្រោះ​នៅ​មុខ​ច្រក​ទ្វារចេញ​ចូលរបស់រោងចក្រ​ លុះដល់​ម៉ោង​សម្រាកថ្ងៃ​ត្រង់​កម្មករ.កម្មការនីបានចេញហូបបាយនៅខាងក្រៅរោងចក្រ​ ពេល​នោះជនរងគ្រោះក៏បានដើរដែរ ។

ពេលនោះជនសង្ស័យ​ឃើញជនរងគ្រោះក៏ដេីរតាម​ពីក្រោ យ​ដោយមិនឲ្យដឹងខ្លួន ខណៈពេលមានឱកាសល្អជនសង្ស័យបានយកទឹកអាសុីដ៍ចាក់​ស្រោចលេីក្បាល​ជនរងគ្រោះ​ ហើយព្យា យាមរត់​គេចខ្លួន ​តែត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​កម្លាំង​ប្រជា​ការពារ​ឃាត់​ខ្លួន​ភ្លាមៗ និងបានប្រគល់​ឲ្យសមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សៀមរាប ។​ ចំណែក​ជនរងគ្រោះ​ត្រូវ​តំណាង​រោង​ចក្រ​ បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ព្រះកុសុមៈ​ រាជធានីភ្នំពេញ ។

ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នង ការនគរបាលខេត្តកណ្តាល ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរ បាល​រដ្ឋ​បាលសៀមរាប បញ្ជូន​បន្តទៅកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ ដេីម្បី​ធ្វើ​សាកសួរ​ នឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ​បានសារភាពថា​ កន្លង​មក​រូបគេនិង​ជនរងគ្រោះ​ធ្លាប់​ជាប្តីប្រពន្ធ​នឹង​គ្នា​ ប៉ុន្តែក្រោ យមកក៏បាន​មានកើតជម្លោះឈ្លោះ​ប្រកែក​គ្នា​ និង​លែង​លះ​គ្នា​នៅ​សាលាឃុំអំពៅ​ព្រៃ​ រយៈ​ពេល​៨ ខែ​ មក​ហេីយ​ តែ​ក្រោយ​មក​ពួក គេទាំង​ពីរនាក់ ក៏បានលួច​ទាក់ទង​គ្នាវិញ​ ។

មួយរយៈចុងក្រោយនេះ ជនសង្ស័យ​បាន​ខឹង​ជនរងគ្រោះ រឿងប្លុក​លេខ​ទូរស័ព្ទ​.ហ្វេសប៊ុក​ និងតេឡេ​ក្រាម​ មិនអាចទាក់ទងគ្នាបាន ទេីប​ជនសង្ស័យ​មានគំនុំគុំគួនទិញទឹកអាស៊ីដ៍ដែលគេប្រើអាគុយចាស់ៗ យកទៅធ្វើ​សកម្មភាព​ចាក់ស្រោចលើក្បាលអតីតប្រពន្ធតែម្តងទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ