ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​កំពុង​រៀបចំ​ទទួល​ទុកដាក់​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ អម​ដោយ​ក្រុមការងារ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព នៃ​ការ​រៀបចំ​ទទួល​ទុកដាក់​ហឹប​សន្លឹក​កិច្ចការ​របស់​បេក្ខជន…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ អម​ដោយ​ក្រុមការងារ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព នៃ​ការ​រៀបចំ​ទទួល​ទុកដាក់​ហឹប​សន្លឹក​កិច្ចការ​របស់​បេក្ខជន មក​ពី​មណ្ឌល​ប្រឡង​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដើម្បី​យក​មក​រក្សា​ទុក​ឱ្យ​មាន​សុវត្ថិភាព​ក្នុង​បន្ទប់​រក្សា​ទុក​សន្លឹក​កិច្ចការ ដោយ​មានការ​បិត​សា​ឡេ​ការពារ​នៅ​លើ​ទ្វារ​បន្ទប់​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​នា​រសៀល​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​២០២៤ ។

ក្រសួង​អប់រំ បាន​លើក​ឡើង​ថា ដោយឡែក ចំពោះ​សន្លឹក​កិច្ចការ​នៅ​មណ្ឌល​ប្រឡង​តាម​ខេត្ត ក៏​បាន​និង​កំពុង​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​តាម​សាលាខេត្ត​នីមួយ​ៗ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព យុត្តិធម៌ និង​តម្លាភាព ដោយ​ការ​មាន​បិទ​សា​ឡេ​ការពារ​នៅ​លើ​ទ្វារ​បន្ទប់​រក្សា​ទុក​សន្លឹក​កិច្ចការ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​មណ្ឌល​នីមួយ​ៗ​ផង​ដែរ ដើម្បី​រង់ចាំ​ដល់​ព្រឹកស្អែក នឹង​ដឹក​មក​រក្សា​ទុក​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ផង​ដែរ ។

ដំណើរការ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ៨ តុលា ២០២៤ រយៈពេល ២​ថ្ងៃនេះ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ក្រោម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ពី​សំណាក់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ។

គួរ​បញ្ជាក់​ដែរ​ថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នា​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេង​ទៀត នា​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ ព្រមទាំង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ