ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាន់តែ​សង្ស័យគេធ្វើអំពើ កា.ប់ទ្វារផ្ទះប្រាវ រួច​គំរា.ម​ដល់ជីវិតទៀត​

7 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានសមត្តកិច្ចនគរបាលមូលដ្ឋានស្រុ​កសំរោង ខេត្តតាកែវ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបុរសរូបនោះបានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិអ្នកដ៏ទៃ ដោយសង្ស័យថាគេធ្វើអំពើ«អាបធ្នប់»មកលើខ្លួន ។…

ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានសមត្តកិច្ចនគរបាលមូលដ្ឋានស្រុ​កសំរោង ខេត្តតាកែវ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបុរសរូបនោះបានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិអ្នកដ៏ទៃ ដោយសង្ស័យថាគេធ្វើអំពើ«អាបធ្នប់»មកលើខ្លួន ។

ជនសង្ស័យឈ្មោះ ប៉ិច សារ៉ន ភេទប្រុស អាយុ៤៣​ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មុខរបរជាកសិករ និងជាមនុស្សប្រមឹកស្រវឹងខួប ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជិត៨​យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ ជនសង្ស័យស្រវឹងស្រា ដើរជេរឡូឡាផ្អើលមនុស្សម្នាពេញភូមិ នឹងបានយកកាំបិតចែត ធ្វើសកម្មភាពកាប់បំផ្លិចបំផ្លា​ញទ្វារផ្ទះ​របស់ឈ្មោះ ប៉ិច សាម៉ៃ ភេទស្រី អាយុ៤៦​ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និងបានគំរាមកំហែងថានឹងសម្លាប់ថែមទៀតផង ដោយមូលហេតុខឹងជនរងគ្រោះថាបានឲ្យគ្រូធ្វើអំពើ«អាបធ្មប់»ដាក់មកលើខ្លួន ។

ក្រោយពីទទួលបានពត៌មានខាងលើនោះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញរបស់អធិ​ការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជំរះពេន បានចុះទៅដល់កន្លែងកើតហេតុ និង ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាង(កាំបិត ចែត១) ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ