ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនប្រុងប្រយ័ត្ន! ស្ពានមួយទៅកាន់ស្រុក​បុរីជលសារ ត្រូវកាត់​ផ្តាច់​ដោយសារទឹក​ហូរខ្លាំង

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ កំពុង​មានការ​ភ្ញាក់ផ្អើល និង​ជា​ការ​ព្រួយបារម្ភ​ផង​ដែរ ក្រោយ​ពេល​ស្ពាន​ថ្មមួយ​កន្លែង​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​ទឹក​ហូរ​ខ្លាំង​ពេក បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​បាន ។ ជាក់ស្តែង យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា ​សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក…

ខេត្តតាកែវ ៖ កំពុង​មានការ​ភ្ញាក់ផ្អើល និង​ជា​ការ​ព្រួយបារម្ភ​ផង​ដែរ ក្រោយ​ពេល​ស្ពាន​ថ្មមួយ​កន្លែង​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​ទឹក​ហូរ​ខ្លាំង​ពេក បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​បាន ។

ជាក់ស្តែង យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា ​សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក បុរី​ជលសារ សូម​មេត្តា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹកជា​បណ្ដោះអាសន្ន​សិន ។

ប្រភព​បន្ត​ថា ចំពោះ​មូលហេតុ​ស្ពាន​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង ភូមិ​កំពុងអំពិល ឃុំ​បូ​រី​ជលសារ ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ត្រូវ​បាន​កាត់​ផ្ដាច់​ដោយសារ​ការ​ហូរ​ច្រោះ ។

ដូច្នេះ សូម​បងប្អូន​ដែល​ត្រូវធ្វើ​ដំណើរ​តាម​មធ្យោបាយ រថយន្ត ម៉ូតូ សូម​មេត្តា​ប្រើប្រាស់​មធ្យោបាយ​ផ្លូវទឹក​វិញ​សិន​។ ​

សូមរំលឹកថា ​កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ កន្លងមក លោក ស៊ូ ភិរម្យ អភិបាល​នៃគណៈអភិ​បាលស្រុកបូរីជលសារ​បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពស្ពានប្រឡាយលេខ៩៩ ដែលបានរងការប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលហូរច្រោះខូចត្រចៀកស្ពាន និងស្រុតស្ពាន ស្ថិតនៅភូមិកំពង់អំពិល ឃុំបូរីជលសារ និងមានការអញ្ជើញចូលរួមពី លោកមេឃុំបូរីជលសារ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងលោកមេភូមិ ។

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ