ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់ឃុំម្នាក់ ​បញ្ច.ប់ជីវិតក្នុងពន្ធនាគារ ខណៈសមត្ថកិច្ចអះអាងថា ដោយសារវិប.ត្តិផ្លូវចិ.ត្ត

1 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ យុវជនម្នាក់​ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តព្រៃវែង ដោយសារប្រើប្រាស់គ្រឿងញៀន បានច.ងកសម្លា.ប់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងពន្ធនាគារ ក្រោយពេលដែលឪពុកម្ដាយ ទៅសួរសុខទុក្ខបាន៤-៥ថ្ងៃ។ ជនរងគ្រោះដែលបានចងកសម្លាប់ខ្លួនមានឈ្មោះ ង្វៀង យ៉ាំងតី…

ខេត្ត​ព្រៃវែង ៖ យុវជនម្នាក់​ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តព្រៃវែង ដោយសារប្រើប្រាស់គ្រឿងញៀន បានច.ងកសម្លា.ប់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងពន្ធនាគារ ក្រោយពេលដែលឪពុកម្ដាយ ទៅសួរសុខទុក្ខបាន៤-៥ថ្ងៃ។

ជនរងគ្រោះដែលបានចងកសម្លាប់ខ្លួនមានឈ្មោះ ង្វៀង យ៉ាំងតី ភេទប្រុស អាយុ 26 ឆ្នាំ ​ជា​ជនជាតិវៀតណាម មានទីលំនៅក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។

តាមការបញ្ជាក់ពីឪពុកម្ដាយជនរងគ្រោះ បានឱ្យដឹងថា យុវជន ង្វៀង យ៉ាំងតី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងដាក់ឃុំនៅក្នុងពន្ធនាគារខេត្តព្រៃវែង ជាង៩ខែមកហើយ ដោយសារការប្រើប្រាស់គ្រឿងញៀន ប៉ុន្តែនៅព្រឹកថ្ងៃទី 8 តុលា ស្រាប់តែសមត្ថកិច្ចទូរសព្ទហៅពួកគាត់ជាឪពុកម្ដាយ ឱ្យទៅយកសាកសពកូន ដោយអះអាងថា កូនប្រុសគាត់បានច.ងកស្លាប់បាត់ទៅហើយ តែមិនបានប្រាប់ពីមូលហេតុនៃការច.ងកនេះទេ។

ចំណែកលោកឧត្តមសេនីយ៍ ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែង បានឱ្យដឹងនៅព្រឹកថ្ងៃទី 9 តុលានេះថា ជនជាប់ឃុំឈ្មោះ ង្វៀង យ៉ាំងតី ពិតជាបានស្លាប់នៅក្នុងពន្ធនាគារខេត្តព្រៃវែងពិតមែន គឺរូបគេបានយកក្រមា ទៅច.ងកសម្លា.ប់ខ្លួននៅក្នុងបន្ទប់ទឹក កាលពីវេលាមក២រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃទី 8 តុលា។

លោកប្រធានពន្ធនាគារបានបញ្ជាក់ថា ចំពោះមូលហេតុនៃការសម្លាប់ខ្លួននេះ សមត្ថកិច្ចសង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត ដោយយោងថា កាលពី៤-៥ថ្ងៃមុន ឪពុកម្ដាយជនជាប់ឃុំរូបនេះ បានមកលេងសួរសុខទុក្ខកូនហើយកូនប្រុសបានអង្វរឪពុកម្ដាយ ឱ្យជួយរត់ការដោះលែងរូបគេចេញពីគុកនេះ តែឪពុកម្ដាយមិនព្រម ដោយអះអាងថាគ្មានលទ្ធភាព ទើបធ្វើឱ្យគេតូចចិត្តរហូតដល់ចងកសម្លាប់ខ្លួនតែម្ដងទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ