ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសណ្តោងរ៉ឺម៉កកែច្នៃខ្នាតយក្ស១គ្រឿង ផ្ទុកទំនិញធ្ងន់ពេក ប្រះខ្លួនដេកផ្ងារ​ជើង

10 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖មានម៉ូតូសណ្តោងរ៉ឺម៉កខ្នាតយក្ស០១គ្រឿង ផ្ទុកទំនិញខ្ពស់កប់ពពក បើកចេញពីច្រកទ្វាព្រំដែនទ្វេភាគីបុសមន បានប្រមាណ៣គីឡូដី ទៅមុខលែងរួចប្រះខ្លួនដេកផ្ងាជើងឡើងលើ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៨ តុលា ​ឆ្នាំ​២០២៤ នៅលើផ្លូវក្រាលកៅស៊ូ…

ខេត្តស្វាយរៀង៖មានម៉ូតូសណ្តោងរ៉ឺម៉កខ្នាតយក្ស០១គ្រឿង ផ្ទុកទំនិញខ្ពស់កប់ពពក បើកចេញពីច្រកទ្វាព្រំដែនទ្វេភាគីបុសមន បានប្រមាណ៣គីឡូដី ទៅមុខលែងរួចប្រះខ្លួនដេកផ្ងាជើងឡើងលើ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៨ តុលា ​ឆ្នាំ​២០២៤ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបុសមន ឃុំបុសមន ស្រុករំដួល។

បើតាមមហាជនដែលរស់នៅក្នុងភូមិកើតហេតុខាងលើបានប្រាប់កោះសន្តិភាពថា ម៉ូតូសណ្តោងរ៉ឺម៉កកែឆ្នៃ០១គ្រឿងនេះគឺបានដឹកទំនិញពីប៉ុស្ត៍ច្រកទ្វាព្រំដែនទ្វេភាគីបុសមន ជាទំនិញនាំចូលពីប្រទេសវៀតណាមដឹកឆ្ពោះទៅតាមផ្លូវជាតិលេខ៣ រួចបន្តទៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ខណៈមកដល់ចំណុចកើតហេតុខាងលើ ប្រហែលជាម៉ោង៧ព្រឹក ក៏ខូចម៉ូតូ ម្ចាស់អ្នកបើកបរម៉ូតូក៏ដោះយកម៉ូតូទៅជួសជុលដោយទុករ៉ឺម៉កនៅលើចិញ្ចើមថ្នល់ រហូតដល់ម៉ោង១១និង៣០នាទីព្រឹក រ៉ឺម៉កខ្នាតយក្សនេះបានក្រឡាប់ផ្ងាជើងឡើងលើតែម្តង។

ប្រភព បានលើកឡើងទៀតថា នៅប៉ុស្ត៍ច្រកទ្វាព្រំដែនទ្វេភាគីបុសមននេះ មានឈ្មួញបាននាំទំនិញពីប្រទេសវៀតណាមចូលមកផ្ទេរនៅផែច្រកទ្វាព្រំដែនបុសមនដោយប្រើប្រាស់រ៉ឺម៉កកែឆ្នៃ ខ្នាតយក្ស គោយន្តកែឆ្នៃ រថយន្តយីឌុបធុនធំ ប្រភេទវ៉េអង ដឹកទំនិញលើសទម្ងន់ខ្ពស់កប់ពពក ហើយតែងតែក្រឡាប់ផ្ងាជើងចាក់ទំនិញចោល​ពេញផ្លូវ ក៏ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចណាអើពើទេ ទុកឲ្យក្រុមឈ្មួញដឹកទំនិញលើសទម្ងន់ លើសទ្រុងខ្ពស់កប់ពពក ធ្វើចរា​ចរណ៍​លើដងផ្លូវជាតិយ៉ាងរលូន ។

អ្នកបើកបរទៀតសោត ភាគច្រើន​មិន​គោរពច្បាប់ចរាចរណ៍ បើក​បរគ្មានក្រមសិលធម៌ គ្មានសុជីវធម៌ បង្កគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវស្ទើរាល់ថ្ងៃ មានស្លាប់ មានរបួសបាក់ជើងបាក់ដៃ គួរឲ្យតក់ស្លុត ដោយសារតែ ការបើកបរមិនគោរពច្បាប់ចរាចរណ៌ ដឹកទំនិញ​លើសទម្ងន់កែឆ្នៃរ៉ឺម៉ក កែឆ្នៃទ្រុងរថយន្តខុសបច្ចេកទេស ប្រទេសដើមផលិត ហើយបើសមត្ថកិច្ច ជាច្រើនស្ថាបន័ដាក់កម្លាំងតាមដងផ្លូវ ជាហូហែ ក៏ប៉ុន្តែយានយន្តកែច្នៃ​រថយន្តដឹកទំនិញសំពីងសំពោង​លើសទម្ងន់មិនដែលឃើញ ទប់ស្កាត់ឬចាប់ផាកពិន័យទេ ចរាចរណ៍យ៉ាងរលូន ។ ហើយរថយន្តកែឆ្នៃទាំងនោះផ្ទុកទំនិញចាប់ពី៤៥តោនទៅ៥០តោន ស្រុតផ្លូវក្រឡាប់ជាញឹកញាប់គួរឲ្យព្រួយបារម្ភៈ មហាជនបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគួរពិនិត្យមើលផងទាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ