ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្សោះ​ជាតិ​ទឹក​ស្លា.ប់​៥​នាក់​នៅ​ពិធី​តាំង​ពិព័រណ៍​យន្ត​ហោះ​ប្រទេស​ឥណ្ឌា

2 ខែ មុន

ទី​ក្រុង​ញូដេលី៖ មនុស្ស​យ៉ាង​តិច​​៥​​នាក់​បានស្លាប់​ថ្មី​ៗ​នេះ​នៅទី​ក្រុង​ឆេន​ណៃ​ ប្រទេស​ឥណ្ឌា​ នៅ​ពេល​ពួក​គេ​ទៅ​មើល​​ពិធី​តាំង​ពិព័រណ៍​យន្ត​ហោះ​របស់​កង​ទ័ព​អាកាស​ដែល​មាន​ការ​ហោះ​បង្អួត​ខ្លួន​នៅ​លើ​អាកាស​ថែម​ទៀត​ផង​។ កាល​នោះ​គេ​ដឹង​ថា​មាន​មនុស្ស​១,៥​លាន​នាក់​បានធ្វើ​ដំណើរ​ទៅ​ចូល​រួម​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ម្នាក់​បង្ហើប​ឱ្យ​ដឹង​។ ពិធី​ហោះ​បង្អួត​ខ្លួន​នៅ​លើ​អាកាស​នោះ​រៀប​ចំ​ឡើង​នៅ​ឆ្នេរ​សមុទ្រ​ម៉ារីណា (Marina) ដែល​ជា​តំបន់​ឆ្នេរ​ដ៏​វែង​អន្លាយ​។ ​​ពិធី​នេះ​​រៀប​ចំ​ឡើង​នៅ​ក្រោម​សីតុណ្ហ​ភាព​​​៣៥​អង្សា​។…

ទី​ក្រុង​ញូដេលី៖ មនុស្ស​យ៉ាង​តិច​​៥​​នាក់​បានស្លាប់​ថ្មី​ៗ​នេះ​នៅទី​ក្រុង​ឆេន​ណៃ​ ប្រទេស​ឥណ្ឌា​ នៅ​ពេល​ពួក​គេ​ទៅ​មើល​​ពិធី​តាំង​ពិព័រណ៍​យន្ត​ហោះ​របស់​កង​ទ័ព​អាកាស​ដែល​មាន​ការ​ហោះ​បង្អួត​ខ្លួន​នៅ​លើ​អាកាស​ថែម​ទៀត​ផង​។ កាល​នោះ​គេ​ដឹង​ថា​មាន​មនុស្ស​១,៥​លាន​នាក់​បានធ្វើ​ដំណើរ​ទៅ​ចូល​រួម​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ម្នាក់​បង្ហើប​ឱ្យ​ដឹង​។

ពិធី​ហោះ​បង្អួត​ខ្លួន​នៅ​លើ​អាកាស​នោះ​រៀប​ចំ​ឡើង​នៅ​ឆ្នេរ​សមុទ្រ​ម៉ារីណា (Marina) ដែល​ជា​តំបន់​ឆ្នេរ​ដ៏​វែង​អន្លាយ​។ ​​ពិធី​នេះ​​រៀប​ចំ​ឡើង​នៅ​ក្រោម​សីតុណ្ហ​ភាព​​​៣៥​អង្សា​។ អ្នក​ជំនាញ​ខាង​សូហ្វ​វែ​ឈ្មោះ​​​ចាន់​ដ្រា​ម៉ូហាន (Chandramohan)​ ​ដែល​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​​​ប្រាប់​ថា​ទោះ​បី​មើល​ឃើញ​ថា​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ ប៉ុន្តែ​គ្មាន​នរណា​យក​ទឹក​មក​ចែក​ជូន​អ្នក​ទស្សនា​ឡើយ​​។ ដូច​នេះ​​មនុស្ស​ចាប់​ផ្ដើម​ទន់​ដៃ​ទន់​ជើង​សន្លប់​ព្រុស​ៗ​ដោយ​សារ​អាកាស​ធាតុ​ក្ដៅ​​ និង​ការ​ខ្សោះ​ជាតិ​ទឹក​នៅ​​ក្នុង​ខ្លួន​​។

អ្វី​ដែល​រឹត​តែធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​នៅ​ពេល​ចប់​កម្ម​វិធី​ មនុស្ស​សម្រុក​ចេញ​​ពី​កន្លែង​នោះ​ព្រម​ៗ​គ្នា​​តែ​ម្ដង​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ប្រជ្រៀត​គ្នា​ខ្លាំង​។ នៅ​​​តាម​ផ្លូវ​ធ្វើ​ដំណើរ​ពោរ​ពេញ​ដោយ​សភាព​​ហប់ខ្លាំង​ និ​ងក្ដៅ​​​ខ្លាំង​។ រថ​យន្ត​បឺស​​ដឹក​អ្នក​ដំណើរ​ក៏​ត្រូវ​កក​ស្ទះ​ពេញ​ផ្លូវ​។ ​ស្នង​ការ​នគរ​បាល​រដ្ឋ​តាមីល​ណាឌូ (Tamil Nadu)​ ប្រាប់​ថា​មូល​ហេតុ​ដែល​មនុស្ស​ស្លាប់​អស់​​៥​​នាក់​ដូច​ការ​ផ្សាយ​ខាង​លើ​នេះ​ដោយ​សារ​​អាកាស​ធាតុ​​ក្ដៅ​ ​គួប​ផ្សំ​នឹង​​អ្នក​១​​ចំនួន​មាន​បញ្ហា​សុខ​ភាព​មិន​ស្រួល​ស្រាប់​ផង​។

លោក​ស្នង​ការ​រូប​នេះ​បញ្ជាក់​​ថា​អាជ្ញាធរ​ និង​សមត្ថ​កិច្ច​ក៏​ខិត​ខំ​ជួយ​សម្រប​សម្រួល​ផង​ដែរ​ដើម្បី​កុំ​ឱ្យ​មនុស្ស​ប្រជ្រៀត​គ្នា​ខ្លាំង​ពេក​។ ប៉ុន្តែ​មនុស្ស​ដែល​ទៅ​ចូល​រួម​ពិធី​នោះ​ហាក់​ដូច​ជា​ច្រើន​ជ្រុល​ពេក​។ ពោល​គឺ​ច្រើនជាង​ការ​រំពឹង​ទុក​ឆ្ងាយ​ណាស់​។ លោក​យល់​ថា​បើ​មាន​ការ​រៀប​ចំ​កម្ម​ក្រោយ​ៗ​ទៀត​ សូម​​​​​អាជ្ញា​ធរ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​​ និង​រៀប​ចំ​ឱ្យ​បាន​ល្អជាង​នេះ​។

លោក​ម៉ា​ស៊ូ​ប្រា​ម៉ានៀន (Ma Subramanian) ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​សុខា​ភិបាល និង​សុខុ​មាល​ភាព​គ្រួសារ​ប្រចាំ​រដ្ឋ​​តាមីល​​ណាឌូ​សរ​សេរ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​តាំង​ពី​មុន​ពេល​រៀប​ចំ​កម្ម​វិធី​នេះ រដ្ឋាភិបាល​បាន​បញ្ជូន​ក្រុម​គ្រូ​ពេទ្យ​​​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​សង្គ្រោះ​។ ក្រៅ​ពី​នេះ​ក៏​មាន​បុគ្គ​លិក​សន្តិ​សុខ​ បង្គន់​ចល័ត និង​ទឹក​ស្អាត​សម្រាប់​ផឹក​ចែក​ជូន​ប្រិយ​មិត្ត​អ្នក​ទស្ស​នា​។ ដូច្នេះ មិន​មែន​មាន​ន័យ​ថា​អាជ្ញា​ធរ​មិន​គិត​គូរ​សោះ​ទេ​។ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​មនុស្ស​ចូល​រួម​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ