ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ដឹក​ដំរី​ជាង​១០០​ក្បាល​ចេញ​ពី​សួ​ន​សត្វ​ខេត្ត​ឆៀ​ង​ម៉ៃ​​ព្រោះ​ទឹក​ជំនន់

15 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ឆ្នាំ​នេះ​ ខេត្ត​ឆៀង​ម៉ៃ​ ប្រទេស​ថៃ​ ​រង​គ្រោះ​ខ្លាំង​ដោយ​​ក​ជំនន់​។ ​​ចាប់​តាំង​ពី​ខ្យល់​ព្យុះ​យ៉ាជី​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​រហូត​មក​ដល់​ពេល​នេះ ឆៀង​ម៉ៃ​មិន​ទាន់​ធូរ​ស្បើយ​ពី​បញ្ហា​នេះ​ទាល់​តែ​សោះ​។ ​ថ្មី​ៗ​នេះ​អាជ្ញា​ធរ និង​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​​ចុះ​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ដឹក​ជញ្ជូន​ដំរី​ ជ្រូក…

ទី​ក្រុង​បាងកក​៖ ឆ្នាំ​នេះ​ ខេត្ត​ឆៀង​ម៉ៃ​ ប្រទេស​ថៃ​ ​រង​គ្រោះ​ខ្លាំង​ដោយ​​ក​ជំនន់​។ ​​ចាប់​តាំង​ពី​ខ្យល់​ព្យុះ​យ៉ាជី​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​រហូត​មក​ដល់​ពេល​នេះ ឆៀង​ម៉ៃ​មិន​ទាន់​ធូរ​ស្បើយ​ពី​បញ្ហា​នេះ​ទាល់​តែ​សោះ​។ ​ថ្មី​ៗ​នេះ​អាជ្ញា​ធរ និង​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​​ចុះ​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ដឹក​ជញ្ជូន​ដំរី​ ជ្រូក និង​ក្របី​ជា​ច្រើន​ក្បាល​ដែល​​​ជាប់​ផុង​នៅ​កណ្ដាល​វាល​ទឹក​។

បេស​​កកម្ម​ជួយ​សង្គ្រោះ​លើក​នេះ​​​មិន​ងាយ​ស្រួល​ទាល់​តែ​សោះ​ព្រោះ​សត្វ​ដែល​ត្រូវ​ដឹក​ជញ្ជូន​សុទ្ធ​តែ​ជា​សត្វ​ធំ​ៗ។​ ១​ក្បាល​ៗ​​មាន​ទម្ងន់​ចាប់​ពី​រាប់​​រយ​គីឡូ​ក្រាមរហូត​​ដល់​រាប់​តោន​ ឧទាហរណ៍​ដូច​ជា​​សត្វ​​ដំរី​ជា​ដើម​។ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​​ថ្លែង​ថា​ដំរី​១១៧​ក្បាលត្រូវ​គេ​ជួយ​សង្គ្រោះ​បាន​សម្រេច​ហើយ​ ហើយ​នៅ​សល់​ដំរី​៩​ក្បាល​ទៀត​​ដែល​ស្ថិត​នៅ​ភូមិ​ដាច់​ស្រយាល​​។

​ចាត់​​​ពី​ដើម​ខែ​សីហា​រហូត​មក​ដល់​ពេល​នេះ តំបន់​ភាគ​ខាង​ជើង​មាន​​ទឹក​ជំនន់​យ៉ាង​ល្ហ​ល្ហាច​គ្រប់​ទី​កន្លែង​។ មនុស្ស​​៤៩​នាក់​ត្រូវ​បង់​សង្ខារ​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​​លើក​នេះ​ ខណៈ​ដែល​ប្រជា​ជន​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​។ ​​នៅ​​ឆៀង​ម៉ៃ​ គេ​ត្រូវ​​​ដឹក​​​ដំរី​ជាង​មួយ​រយ​ក្បាល​ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព​នៅ​ពេល​ទឹក​ជំនន់​បន្ត​ហក់​ឡើង​ឥត​ឈប់​។

​នៅ​សល់​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​ត្រូ​វទុក​ចោល​មួយ​ឡែក​សិន​ព្រោះ​ទឹក​​​ឡើង​លិច​សួន​សត្វ និង​​តំបន់​អភិរក្ស​ជីវ​ចម្រុះ​លឿន​ពេក​ដល់​ថ្នាក់​អ្នក​អភិរក្ស និង​អាជ្ញា​ធរ​បញ្ជូន​កម្លាំង​ទៅ​ជួយ​សង្គ្រោះលែង​​ទាន់​​។ ​នាយក​សួន​សត្វ​​​ខេត្ត​ឆៀង​ម៉ៃ​បាន​បង្ហោះ​រូប​វីឌីអូ​ឃ្លីប​នៅ​លើ​បណ្ដាញ​សង្គម​ដែល​បង្ហាញ​រូប​សត្វ​ដំរី​ជា​ច្រើន​ក្បាល​ត្រូវ​តែ​ដើរ​លុយ​ទឹក​ដែល​ល្អក់​ដោយ​ភក់​ល្បាប់​។

លោក​ស្រី​បាន​ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋាភិបាល​ចុះ​ធ្វើ​អន្តរា​គមន៍​ជួយ​សង្គ្រោះ​ជា​បន្ទាន់​។ លោក​ស្រី​រៀប​រាប់​ថា​គ្រោះ​ទឹក​ជំនន់​លើក​នេះ​ពិត​ជា​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​ពេល​ណា​ៗ​ទាំង​អស់​។ សួន​សត្វ​ទាំង​មូល​ត្រូវ​លិច​ទឹកគ្រប់​ទី​កន្លែង​​។ ភូមិ​មួយ​ទាំង​មូល​ក៏​ត្រូវ​លិច​ទឹក​ទាំង​ស្រុង​​។ ក្រឡេក​ទៅ​ណា​ក៏​សុទ្ធ​តែ​ទឹក​គ្រប់​ទី​កន្លែង​។ ដូច្នេះ​ យើង​មិន​អាច​រក​ដី​គោក​សម្រាប់​ទៅ​បាន​ឡើយ​។

​តាម​រយៈ​រូប​ថត​ និ​ងវីឌីអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ គេ​ឃើញ​ថា​​​ក្រុម​ឧទ្យានុ​រក្ស​ និង​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ត្រូវ​ដឹក​សត្វ​សុនខ​ជា​ច្រើន​ក្បាល​ទៅ​កាន់​ទីកន្លែង​សុវត្ថិ​ភាព​។ ​ក្រៅ​ពី​នេះ​នៅ​មាន​សត្វ​​ជា​ច្រើន​​ប្រភេទ​សរុប​៥​ពាន់​ក្បាល​ក៏​កំពុង​រង់​ចាំ​ការ​ដឹក​ចេញ​ផង​ដែរ​​។ ក្នុង​នោះ​មាន​សុនខ​, ឆ្មា​, គោ, ជ្រូក​ និងទន្សាយ​។​ មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​ប្រាប់​ថា​​ដំរី​នៅ​ទី​នេះ​​១២៦​ក្បាល​ដែល​ត្រូវ​តែ​ដឹក​ចេញ​ជា​បន្ទាន់។ ​​ សព្វ​ថ្ងៃ​នេះ ប្រទេស​ថៃ​មាន​សត្វ​ដំរី​ស្រុក​៣៨០០​ក្បាល​ និង​ដំរី​ព្រៃ​ជាង​៤​ពាន់​ក្បាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ