ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹក​នាំ​ថ្មី​របស់​ហេស​បូឡា​បាត់​ខ្លួន​ម្នាក់​ទៀត​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ

17 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ ​មាន​គម្រោង​តែង​តាំង​គាត់​​ជា​មេ​ដឹក​នាំ​ថ្មី​របស់​ក្រុម​ហេស​បូឡា​មិន​ទាន់​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​ផង​​ បើ​គាត់ស្លាប់​មែន​ពិត​ជា​ឆាប់​រហ័ស​ពេក​ហើយ​។ ថ្មី​ៗ​នេះ មាន​​​សេចក្ដី​រាយ​ការណ៍​ថា​លោក​សា​ហ្វ៊ីឌីន (Safieddine) ​ដែល​គេ​គិត​ថា​គាត់​អាច​នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​កំពូល​ថ្មី​របស់​ក្រុ​មហេស​បូឡា​​​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​។ គេ​មិន​ដឹង​ថា​តើ​គាត់​មាន​សុខ​ទុក្ខ​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​គេ​ដឹង​ថា​មុន​ពេល​ដាច់​ការ​ទាក់​ទង​នោះ អ៊ីស្រាអែល​​​តាម​ប្រមាញ់​គាត់​ជា​ច្រើន​ថ្ងៃ​​មក​ហើយ​…

ទី​ក្រុង​យេរូសាឡឹម៖ ​មាន​គម្រោង​តែង​តាំង​គាត់​​ជា​មេ​ដឹក​នាំ​ថ្មី​របស់​ក្រុម​ហេស​បូឡា​មិន​ទាន់​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​ផង​​ បើ​គាត់ស្លាប់​មែន​ពិត​ជា​ឆាប់​រហ័ស​ពេក​ហើយ​។ ថ្មី​ៗ​នេះ មាន​​​សេចក្ដី​រាយ​ការណ៍​ថា​លោក​សា​ហ្វ៊ីឌីន (Safieddine) ​ដែល​គេ​គិត​ថា​គាត់​អាច​នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​កំពូល​ថ្មី​របស់​ក្រុ​មហេស​បូឡា​​​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​។

គេ​មិន​ដឹង​ថា​តើ​គាត់​មាន​សុខ​ទុក្ខ​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​គេ​ដឹង​ថា​មុន​ពេល​ដាច់​ការ​ទាក់​ទង​នោះ អ៊ីស្រាអែល​​​តាម​ប្រមាញ់​គាត់​ជា​ច្រើន​ថ្ងៃ​​មក​ហើយ​ ហើយ​អ៊ីស្រាអែល​​​បាន​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​មួយ​កន្លែង​ដែល​គេ​ជឿ​ជាក់​ថា​គាត់​ស្ថិត​នៅ​ទី​នោះ​។ ខាង​លើ​នេះ​ជា​ការ​​ដក​ស្រង់​ប្រភព​ពី​ភ្នាក់​ងារ​សន្តិ​សុខ​ជាតិ​របស់​ប្រទេស​លីបង់​ចំនួន​បី​ប្រភព​ដែល​និយាយ​ដូច​ៗ​គ្នា​អំពី​ការ​បាត់​ខ្លួន​។

​ប្រភព​មួយ​អះ​អាង​ថា​លោក​សាហ្វ៊ីឌីន​​បាន​ចូល​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ជម្រក​ក្រោម​ដី​មួយ​កន្លែង​។ ទទួល​ពេល​នោះ​មិន​ដឹង​អ៊ីស្រាអែល​បាន​ដំណឹង​សម្ងាត់​នេះ​មក​ពី​ណា​ ពួកគេ​ក៏​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទី​តាំង​នោះ​។ តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​ អ៊ីស្រាអែល​ប្រកាស​ថា​ខ្លួន​ពិត​ជា​បាន​វាយ​ប្រហារ​ទៅ​លើស្នាក់​ការ​ធំ​នៃ​​​ការិយាល័យ​ស៊ើប​ការ​សម្ងាត់​របស់​ក្រុម​ហេស​បូឡា​។ ប៉ុន្តែ​កាល​នោះ អ៊ីស្រាអែល​មិន​បា​ន​និយាយ​​លម្អិ​តថា​នរណា​ខ្លះ​លាក់​ខ្លួន​នៅក្នុង​ទី​​ជម្រក​ក្រោម​ដី​នោះ​​។​


ក្រុម​ហេស​បូឡា​រក្សា​ភាព​ស្ងៀម​ស្ងាត់​
រហូត​មក​ដល់​ពេល​នេះ ក្រុម​ហេស​បូឡា​នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ជា​រៀង​រហូត​។ ពួក​គេ​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ជោគ​វាសនា​របស់​លោក​សាហ្វ៊ីឌីន​នៅ​ឡើយ​ទេ។ ទោះ​បី​លោក​នៅ​រស់​ ឬ​លោក​បាត់​ដំណឹង​យ៉ាង​ណា​ក៏​ពួក​គេ​មិន​​មាន​យោ​បល់​អ្វី​ទាំង​អស់​។ ប៉ុន្តែ​ឧត្ដម​សេនីយ៍​យោធា​របស់​អ៊ីស្រាអែល​ប្រាប់​ថា​​ខ្លួន​កំពុង​វាយ​តម្លៃ​​ថា​តើ​ការ​វាយ​ប្រហារ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ទទួល​បាន​លទ្ធ​ផល​អ្វី​ខ្លះ?​ អាច​សម្លាប់​បាន​នរណា​ខ្លះ​?​

ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុម​ហេស​បូឡា លោក​សាហ្វ៊ីឌីន​ជា​អ្នក​ទទួល​បន្ទុក​ខាង​កិច្ច​ការ​នយោបាយ​។ លោក​ក៏​មាន​មុខ​តំណែង​នៅ​ក្នុង​ «ក្រុម​ប្រឹក្សា​ជី​ហាត -Jihad Council  » ផង​ដែរ​​ដែល​ជា​អង្គ​ភាព​​គ្រប់​គ្រង និង​បញ្ជា​ទៅ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ក្រុម​​ហេស​បូឡា​ទាំង​អស់​​។ លោក​សាហ្វ៊ីឌីន និង​លោក​ណាស្រា​ឡា​ (Nasrallah) ដែល​ទើប​តែ​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​កាល​ពី​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​នោះ​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​នឹង​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ