ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​៧​ម៉ឺន​នាក់ បាន​ទទួល​សេវា​ជិះ​រថយន្តក្រុង​មិន​បង់ប្រាក់ ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​៦​ថ្ងៃ ដែល​រាជរដ្ឋាភិបាល ផ្ដល់​រថយន្តក្រុង​ជិះ​ដោយ​មិន​បង់ប្រាក់ ទៅ​មក​តាម​បណ្ដា​ខេត្ត ក្នុង​ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២៤ មាន​ពលរដ្ឋ​ជាង ៧​ម៉ឺន​នាក់…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៦​ថ្ងៃ ដែល​រាជរដ្ឋាភិបាល ផ្ដល់​រថយន្តក្រុង​ជិះ​ដោយ​មិន​បង់ប្រាក់ ទៅ​មក​តាម​បណ្ដា​ខេត្ត ក្នុង​ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២៤ មាន​ពលរដ្ឋ​ជាង ៧​ម៉ឺន​នាក់ បាន​ទទួល​សេវា​នេះ ។

លោកស្រី ដោ សម្ផស្ស នាយក​ទីចាត់ការ​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤​នេះ​ថា រយៈពេល​០៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ បងប្អូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៧១,៣៦០​នាក់ បាន​ទទួល​សេវា​ដឹក​ជញ្ជូន​សាធារណៈ ដោយ​មិន​បង់ប្រាក់ ដើម្បី​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ជា​ពិសេស​ទៅ​លេង​កម្សាន្ត​ខេត្ត​ភាគ​ឦសាន ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ប្រកបដោយ​ផាសុកភាព សុវត្ថិភាព និង​រីករាយ ។

លោកស្រី ដោ សម្ផស្ស បន្ថែម​ថា តាម​រយៈ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ បងប្អូន​ប្រជាពលរដ្ឋ​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដែល​បាន​ផ្តល់​សេវា​ដឹក​ជញ្ជូន​ដោយ​មិន​បង់ប្រាក់ ជួយ​សម្រាល​បន្ទុក​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​បាន​យ៉ាងច្រើន ។

គួរ​រំលឹក​ថា ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឆ្នាំ​២០២៤​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្តក្រុង​សម្រាប់​ដឹក​ជញ្ជូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ជា​ពិសេស​ទៅ​លេង​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន នៃ​ប្រទេស មាន​រយៈ​ពល​៦​ថ្ងៃ ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៤​ខែតុលា ឆ្នាំ​២០២៤ ដោយ​ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៦៥៣​គ្រឿង និង​មាន​ផ្ដល់​ភេសជ្ជៈ ទឹកបរិសុទ្ធ​ជូន​ប្រជាពលរដ្ឋ​ពេល​ឡើង​ជិះ​រថយន្តក្រុង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ