ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ថៃ​អនុញ្ញាត​ឱ្យ​ចាប់​បញ្ជូន​ម៉ុង​តា​ញ៉ា​ម្នាក់​ត្រឡប់​ទៅ​វៀតណាម

14 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ថ្មី​ៗ​នេះ តុលាការ​ព្រហ្ម​ទណ្ឌ​នៅ​ប្រទេស​ថៃ​ចេញ​សេចក្ដី​បង្គាប់​ឱ្យ​អាជ្ញា​ធរ​ចាប់​បញ្ជូន​ជន​ជាតិ​ម៉ុង​តាញ៉ា​ម្នាក់​ឈ្មោះ​អ៊ី​ក្វៀន​ផ្ដាប​ (Y Quynh Pdap) ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ដើម្បី​កាត់​ទោស​ពី​បទ​ភេរ​វកម្ម​។ ​ចៅ​ក្រម​ថៃ​អះ​អាង​ថា​ខ្លួន​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ដើម្បី​អនុញ្ញាត​ឱ្យ​ធ្វើ​បត្យាប័ន​​សកម្ម​ជន​រូប​នេះ​​តាម​សំណើ​របស់​រដ្ឋាភិបាល​វៀត​ណាម​​។ ​ជា​បន្ត​ទៅ​ទៀត​នេះ​ជា​សមត្ថ​កិច្ច​របស់​រដ្ឋាភិបាល​ថៃ​ដែល​ជា​អ្នក​​​សម្រេច​ចិត្ត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថា​​តើ​ត្រូវ​ចាប់​​បញ្ជូន​គាត់​ទៅ​វៀតណាម​វិញ​ ឬ​យ៉ាង​ណា​។…

ទី​ក្រុង​បាងកក​៖ ថ្មី​ៗ​នេះ តុលាការ​ព្រហ្ម​ទណ្ឌ​នៅ​ប្រទេស​ថៃ​ចេញ​សេចក្ដី​បង្គាប់​ឱ្យ​អាជ្ញា​ធរ​ចាប់​បញ្ជូន​ជន​ជាតិ​ម៉ុង​តាញ៉ា​ម្នាក់​ឈ្មោះ​អ៊ី​ក្វៀន​ផ្ដាប​ (Y Quynh Pdap) ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ដើម្បី​កាត់​ទោស​ពី​បទ​ភេរ​វកម្ម​។ ​ចៅ​ក្រម​ថៃ​អះ​អាង​ថា​ខ្លួន​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ដើម្បី​អនុញ្ញាត​ឱ្យ​ធ្វើ​បត្យាប័ន​​សកម្ម​ជន​រូប​នេះ​​តាម​សំណើ​របស់​រដ្ឋាភិបាល​វៀត​ណាម​​។

​ជា​បន្ត​ទៅ​ទៀត​នេះ​ជា​សមត្ថ​កិច្ច​របស់​រដ្ឋាភិបាល​ថៃ​ដែល​ជា​អ្នក​​​សម្រេច​ចិត្ត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថា​​តើ​ត្រូវ​ចាប់​​បញ្ជូន​គាត់​ទៅ​វៀតណាម​វិញ​ ឬ​យ៉ាង​ណា​។ ឥឡូវ​នេះ គាត់​កំពុង​តែ​ដេក​ភ័យ​។ គាត់​ថា​បើ​អាជ្ញា​ធរ​ថៃ​ពិត​ជា​​ចាប់​បញ្ជូន​គាត់​ទៅ​វៀតណាម​វិញមែន​ គាត់មុខ​ជា​ត្រូវ​សមត្ថ​កិច្ច​វៀត​ណាម​វាយ​​ធ្វើ​ទារុណ​កម្ម​ទ្រម​ខ្លួន​ជា​មិន​ខាន​ទេ​។ ស្រួល​មិន​ស្រួល​អាច​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​​ក៏​អាច​ថា​បាន។​

ចៅ​ក្រម​ប្រកាស​ថា​លោក​ទុក​លទ្ធ​ភាព​នេះ​ជូន​ទៅ​រដ្ឋាភិបាល​ថៃ​ដើម្បី​សម្រេច​ចិត្ត​ជា​លើក​ចុង​ក្រោយ​ថា​តើ​ត្រូវ​ធ្វើ​បត្យាប័ន​បុរស​រូប​នេះ​ ឬ​យ៉ាង​ណា​នៅ​ក្នុង​រង្វង់​៩០​ថ្ងៃ​​ខាង​មុខ​​នេះ​។​ បុរស​ឈ្មោះ​ផ្ដាប​​​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធ​នាគារ​ប្រទេស​ថៃ។ ​គាត់​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​របស់​ចៅ​ក្រម​។ តុលាការ​ថ្លែង​​ថា​បើ​នៅ​ក្នុ​ង​រង្វង់​៩០​ថ្ងៃ​ទៀត​​​ រដ្ឋាភិ​បាល​​មិន​​​ចាប់​បញ្ជូន​គាត់​ទៅ​ឱ្យ​វៀតណាម​វិញ​ទេ​ មាន​ន័យ​ថា​អាជ្ញា​ធរ​ថៃ​ត្រូវ​តែ​ដោះ​លែង​គាត់​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​​។

បុរស​រូប​នេះ​បាន​រស់​នៅ​​ប្រទេស​ថៃ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​នៅ​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នយោបាយ​ដែល​ផ្ដល់​សិទ្ធិ​ដោយ​​អង្គ​ការ​យូ​អឹន​អេច​ស៊ី​អ័រ (UNHCR)។ ក្រោយ​មក​នៅ​ខែ​មិថុនា​ ឆ្នាំ​២០២៤​ គាត់​ត្រូវ​សមត្ថ​កិច្ច​ថៃ​​ចាប់​ខ្លួន​​បន្ទាប់​ពី​ធ្វើ​សម្ភាស​ជា​មួយ​អាជ្ញា​ធរ​កាណាដា​នៅ​ស្ថាន​ទូត​កាណាដា​ប្រចាំ​ទី​ក្រុង​បាងកក​។ បទ​សម្ភាស​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​បន្ត​នៅ​ប្រទេស​កាណាដា​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន​។

រដ្ឋា​ភិបាល​វៀតណាម​​បាន​ដាក់​ពាក្យ​ប្ដឹង​គាត់​ពី​បទ​សង្ស័យ​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​​។ ដូច​ដែល​គេ​បាន​ដឹង​ឮ​គ្រប់​​ៗគ្នា​​ហើយ​ថា​ព្រឹត្តិ​ការណ៍​បាញ់​ប្រហារ​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​របស់​ម៉ុង​តាញ៉ា​ទៅ​លើ​សាលា​ឃុំ​នៅ​ខេត្ត​ដាក់​ឡាក់​​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២៣​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​គាត់​បាន​ចូល​រួម​ធ្វើ​សកម្ម​ភាព​នៅ​ក្នុង​អំពើ​ក្បត់​នោះ​​​ដែឬ​​ទេ​​​​។ ប៉ុន្តែ​ច្បាស់​ហើយ​ថា​គាត់​​គ្មាន​វត្ត​មាន​នៅ​ក្នុង​ចំណោម​​ក្រុម​​បះ​បោរ​ប្រដាប់​អាវុធ​ម៉ុង​តាញ៉ា​ទាំង​នោះ​ទេ​​​។

បុរស​ឈ្មោះ​ផ្ដាប​ម្នាក់​នេះ​ជា​ជន​អេដឺ (Ede) ​ដែល​ស្ថិត​នៅ​ក្នុង​អម្បូរ​ជន​ជាតិ​​ភាគ​តិច​សរុប​៣០​ក្រុម​រស់​នៅ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល​។ ទីនោះ​ជា​តំបន់ខ្ពង់​រាប និង​សម្បូរ​ព្រៃ​ភ្នំ​ក្រាស់​ៗ​ដែល​គេ​ចាត់​ទុក​ជន​ជាតិ​ភាគ​តិច​ទាំង​៣០​ក្រុម​នេះ​ថា​​ជា​ជន​ជាតិ​ម៉ុង​តាញ៉ា ​​​​ជា​ភា​សា​បារាំង​មាន​ន័យ​ថា «អ្នក​រស់​នៅ​តំបន់​​​ព្រៃ​ភ្នំ»​។ ​ក្រុម​សិទ្ធិ​មនុស្ស​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ថៃ​សូម​កុំ​ចាប់​បញ្ជូន​បុរស​ឈ្មោះ​ផ្ដាប​ទៅ​វៀតណាម​ធ្វើ​អ្វី​។ បើ​មិន​ដូច្នេះ​ទេជោគ​វាសនា​របស់​គាត់​មិន​ដឹង​ថា​នឹង​​​ទៅ​ជា​យ៉ាង​ណា​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ