ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់ក្មេងប្រុសម្នាក់នេះ ត្រូវដើរតួជាម្តាយ ជាឪពុក និងជាបងប្រុសផង ហើយត្រូវងើបម៉ោង៣ភ្លឺស៊ីឈ្នួលបេះផ្កាម្លិះទៀត

1 ថ្ងៃ មុន
  • ភ្នំពេញ

មិនមែន​ជា​ឪពុក ហើយ​ក៏​មិនមែន​ជា​ម្តាយ តែ​ក្មេង​ប្រុស​ម្នាក់​នេះ ទោះ​វ័យ​នៅ​ក្មេងខ្ចី ត្រូវ​រង​នូវ​អ​ម្រែ​ក​ដ៏​ធ្ងន់​ដូច​ទូល​ផែនដី​ទាំងមូល ។ ក្មេង​ប្រុស​ម្នាក់​នេះ​ទើបតែ​មាន​វ័យ​១៣​ឆ្នាំ ជា​វ័យ​ដែល​សមតែ​បាន​គេង​ឆ្អែត និង​ទទួល​បានការ​ថ្នាក់ថ្នម​ពី​ឪពុក​ម្តាយ តែ​ប្អូន​ត្រូវ​ងើប​ម៉ោង…

មិនមែន​ជា​ឪពុក ហើយ​ក៏​មិនមែន​ជា​ម្តាយ តែ​ក្មេង​ប្រុស​ម្នាក់​នេះ ទោះ​វ័យ​នៅ​ក្មេងខ្ចី ត្រូវ​រង​នូវ​អ​ម្រែ​ក​ដ៏​ធ្ងន់​ដូច​ទូល​ផែនដី​ទាំងមូល ។ ក្មេង​ប្រុស​ម្នាក់​នេះ​ទើបតែ​មាន​វ័យ​១៣​ឆ្នាំ ជា​វ័យ​ដែល​សមតែ​បាន​គេង​ឆ្អែត និង​ទទួល​បានការ​ថ្នាក់ថ្នម​ពី​ឪពុក​ម្តាយ តែ​ប្អូន​ត្រូវ​ងើប​ម៉ោង ៣ ភ្លឺ ដើម្បី​ទៅ​ស៊ីឈ្នួល​គេ​យក​លុយ​មក​ចិញ្ចឹម​ប្អូន​ៗ ។

នេះ​គេ​ហៅ​ថា អ​ម្រែ​ក​ជីវិត​ពិតជា​ធ្ងន់​ណាស់ សម្រាប់​ក្មេង​ប្រុស​ម្នាក់​នេះ រហូត​ធ្វើ​អោយ​មហាជន​សឹង​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន ។ ក្រោយ​ពី​ម្តាយ​ឪពុក​បែកបាក់​គ្នា ក្មេង​ប្រុស​វ័យ​១៣​ឆ្នាំ ដែល​រស់នៅ​រាជធានី​ភ្នំពេញ​រូប​នេះ ត្រូវ​ដើរតួ​នាទី​ជា​ម្តាយ​ផង ឪពុក​ផង និង​តួនាទី​ជា​បងប្រុស​ដ៏​កក់ក្តៅ​ផង ត្រូវ​រ៉ាប់រង​មួយ​គ្រួសារ​ត្រូវ​ស៊ីឈ្នួល​បេះ​ផ្កា​ម្ល៉េះ តាំងពី​ម៉ោង ៣​ភ្លឺ ដែល​ជា​ម៉ោង​មនុស្ស​ច្រើន​លើសលប់​កំពុង​លង់​ក្នុង​ដំណេក តែ​ប្អូនប្រុស​នេះ​ត្រូវ​ជម្នះ​ភាព​ងងុយ ដើម្បី​រក​លុយ​ចិញ្ចឹមជីវិត ។

ជា​ការ​ពិត ក្មេង​ប្រុស​រូប​នេះ​មានឈ្មោះ ថា មុត ផា​ណុ​ប ។ ឆ្នាំ​នេះ ផា​ណុ​ប មាន​អាយុ​ទើបតែ ១៣​ឆ្នាំ​ប៉ុណ្ណោះ តែ​ប្អូន​ត្រូវ​ទៅ​ធ្វើការ​ចិញ្ចឹម​ប្អូន ដោយ​ការ​ដើរ​រើស​អេ​ត​ចាយ បេះ​ផ្កាម្លិះ​តាំងពី​ម៉ោង ៣​ទាប​ភ្លឺ ដើម្បី​បាន​លុយ​ទៅ​រៀន និង​មើល​យាយ​ឈឺ​នៅផ្ទះ ។
តោះ​មក​ស្តាប់​ពី​ដំណើរ​ជីវិត​សែន​កម្សត់​របស់​ប្អូនប្រុស មុត ផា​ណុ​ប ដែល​ជា​ក្មេង​ម្នាក់​តស៊ូ និង​ព្យ​យាម​សិក្សា​រៀនសូត្រ និង​រក​ប្រាក់​កាក់​ដើម្បី​ចិញ្ចឹមជីវិត ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ប្អូន មុត ផា​ណុ​ប និយាយ​ថា ក្រោយ​ពេល​ម្តាយ​ឪពុក​ប្អូន​បាន​បែកបាក់​គ្នា ប្អូន​រស់នៅ​ជាមួយ​យាយ និង​បងប្អូន​ចំនួន​២​ទៀត ។ ស្ថិត​ក្នុង​វ័យ​១៣​ឆ្នាំ ផា​ណុ​ប ថ្លែង​ថា ខ្លួន​ប្អូន​ត្រូវ​ក្រោក​ម៉ោង​៣​ភ្លឺ ដើម្បី​បេះ​ផ្កាម្លិះ យក​ទៅ​លក់ នៅ​តាម​ភ្លើង​ស្កុប​តាម​ដង​វិ​ថី​នានា ដើម្បី​បាន​ប្រាក់​យក​មក​ផ្គត់ផ្គង់​គ្រួសារ លុះដល់​ម៉ោង​១២​ថ្ងៃត្រង់ ទើប​ត្រឡប់​មក​ផ្ទះសម្បែង​វិញ ដើម្បី​ងូតទឹក​ហូប​បាយ​ធ្វើ​ដំណើរ​ទៅ​សាលា​សិល្បៈ​ហ្វូ​ន​ណ​ន ។

មាន​សំបុរ​ស្រអែម​ស្រស់ ទឹកមុខ​ស្លូតបូត កុមា​រា មុត ផា​ណុ​ប បង្ហើប​ថា ជីវភាព​ប្អូន​លំបាក​ខ្លាំង ខណៈ​ពេល​ចំណូល​ដែល​ប្អូន​រកម​កបាន​ពី​ការ​បេះ​ផ្កាម្លិះ គឺ​ចន្លោះ​ត្រឹម​១​ម៉ឺន​៥​ពាន់ ទៅ​២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ។ សម្រាប់​ចំណាយ​លើ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ គឺ​អស់​ប្រហែល ១៥០០០​រៀល ជាមួយ​បងប្អូន​៣​នាក់ និង​យាយ​ម្នាក់​ដែល​មាន​ព្រះ​ជន្ម​៧០​ឆ្នាំ ដែល​លោកយាយ​ក៏​កំពុង​មាន​ជម្ងឺ​ប្រចាំ​កាយ ។ ប្អូន​ផា​ណុ​ប​ថា កាលពី​កន្លង​ទៅ​យាយ​ប្អូន​មិន​ទាន់​ឈឺ គឺ​បាន​យាយ​នេះ​ហើយ​ដែល​តែង​ទៅ​លាងចាន​អោយ​គេ តាម​រោងការ​រោង​បុណ្យ ដើម្បី​បាន​ប្រាក់​យក​មក​ចិញ្ចឹម​ចៅ​នោះ ។

ប្អូនប្រុស ផា​ណុ​ប ដែល​មាន​កន្លែង​កំណើត​នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​បន្ត​ទៀត​ថា ក្រៅពី​បេះ​ផ្កា​ពេល​ខ្លះ​ទៀត ប្អូន​ក៏​រើស​អេ​ត​ចាយ សំបក​កំប៉ុង​ដប នៅ​កន្លែង​រោង​បុណ្យ​ការ ឬ​តាម​ផ្លូវ ដើម្បី​ដោះ​ទាល់​មួយ​គ្រា​ៗ ។

បើ​ងាក​មក​បទ​សម្ភាសន៍​ជាមួយ​លោកគ្រូ ខេមរៈ ប៊ុ​ន​ណា ដែល​ជា​លោកគ្រូ​របស់​ប្អូន​ផ្ទាល់​នៅ សាលា​សិល្បៈ​ហ្វូ​ណ​ន លោក​ថា ក្មេង​ប្រុស​រូប​នេះ​រៀង​កម្សត់​ជាងគេ នៅ​សាលា​របស់​លោក​ផ្ទាល់ ដោយ​ប្អូន​ត្រូវ​ងើប​តាំង​ព្រឹក​ទៅ​បេះ​ផ្កា ដើម្បី​ចិញ្ចឹម​គ្រួសារ ។

ជា​ញឹកញាប់ លោកគ្រូ ខេមរៈ ប៊ុ​ន​ណា តែង​អប់រំ​ទូន្មាន​ប្អូន​ថា « សព្វថ្ងៃ​លោក​ខំ​ធ្វើ​ស្ពាន ធ្វើ​ផ្លូវ​អោយ​ប្អូន​ដើម្បី​ប្អូន​មានចំណេះ » ដោយ​ត្រង់​ចំណុច​នេះ​លោក​ចង់​សំដៅ​ថា លោក​បង្រៀន​មិន​គិត​ប្រាក់ ផ្តល់​ទាំង​ចំណេះដឹង និង​អោយ​ប្អូន​ប្រឹង​សង្វាត​ការ​សិក្សា ដើម្បី​មានចំណេះ​ធ្វើការ​ងាយ​អោយ​គេ ក្លាយជា​មនុស្ស​ល្អ​ក្នុង​សង្គម​ជាតិ ។

បើ​ងាក​មក​ការ​សិក្សា​វិញ លោកគ្រូ​ខេមរៈ ប៊ុ​ន​ណា ថា​ការ​សិក្សា​របស់​ប្អូន​មធ្យម ដោយ​មួយ​រយៈ​នេះ​លោក​តែង​ដាស់តឿន​ដល់​ប្អូន​អោយ​សង្វាត​ការ​សិក្សា ព្រោះ​មាន​តែ​ចំណេះដឹង​នេះ​ហើយ​ដែល​អាច​អោយ​ប្អូន​មាន​អនាគត និង​ល្អ​ប្រសើរ​នោះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ