ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនា.ដកម្មចំថ្ងៃភ្ជុំធំ! យុវជន​៣នាក់​ចុះលេង​ទឹកស្ទឹង ត្រូវទឹក​ហូរ​កួ.ច​ទៅ​បា.ត់​

1 ថ្ងៃ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៤ ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ នៅ​ចំណុច​ស្ពាន​កំពង់​លៀស ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា…

ខេត្តតាកែវ ៖ សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៤ ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ នៅ​ចំណុច​ស្ពាន​កំពង់​លៀស ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មាន​ករណី​យុវជន​៣​នាក់ បាន​នាំ​គ្នា​ទៅ​លេង​ទឹកស្ទឹង ហើយ​ត្រូវ​ទឹក​គួ​ច​ទៅ​បាត់ បន្សល់​ទុក​សោ​នាដកម្ម​ដល់​ក្រុម​គ្រួសារ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១.​ឈ្មោះ ជិន នូ ភេទ​ប្រុស អាយុ​២២ ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

២.​ឈ្មោះ ម៉េ​ង ហ៊ា​ង ភេទ​ប្រុស អាយុ​២០ ឆ្នាំ រស់នៅ​ភូមិ​លេខ​៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។
៣.​ឈ្មោះ ហេង មុន្នី​ហ៊ា​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កោះ​តូច ឃុំ​ពាម​ជី​គង ស្រុក​កងមាស ខេត្តកំពង់ចាម ។

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា នា​រសៀល​ថ្ងៃខែ​ខាងលើ ក្រោយ​ពី​បញ្ចប់​ពិធី​រាប់​បាត​បុណ្យ​ភ្ជុំ​ធំ យុវជន​៣​នាក់​បាន​នាំ​គ្នា​ទៅ​លេង​ទឹក ស្ទឹង នៅ​ចំណុច​ស្ពាន​កំពង់​លៀស ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ ខណ​ទឹក​កំពុង​ហូរ​ខ្លាំង ក៏​បាន​គួ​ច​យក​យុវជន​ទាំង​៣​នាក់​នោះ​ទៅ​បាត់ ។

លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​០៣​ខែ​ឆ្នាំ​ដដែល លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ឡុ​ង អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស ចុះ​ស្វែងរក​ជន​រង​គ្រោះ ទាំង​បី​នាក់​ដែល​បាន​បាត់​ខ្លួន រហូត​ដល់​ម៉ោង​១០​និង​៤៦​នាទី ទើប​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ទាំង​០៣​នាក់ បន្ទាប់​មក​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃកប្បាស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ល្វា លោក​មេ​ភូមិ លោក​មេឃុំ និង​លោកគ្រូ​ពេទ្យ​ឃុំ បង្កើត​ជា​គណៈកម្មការ​ធ្វើការ​ពិនិត្យ​និង​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​ពិតជា បាន​ស្លាប់​ដោយសារ លង់ទឹក ប្រាកដ​មែន បន្ទាប់​មក​កម្លាំង​យើង​បាន​ប្រគល់​សាកសព ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ