ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ថៃ ​បញ្ជាក់​ហេតុផល ក្រោយ​រង​ការ​រិះគ.ន់​រឿង​ឈរ​ច្រៀង​មុខ​ព្រះសង្ឃ​ក្នុង​វត្ត​នា​​បុណ្យកាន់បិណ្ឌ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម្ចាស់​ជ័យ​លា​ភី​ The Voice Kid ពេជ្រ ថៃ បាន​ចេញ​មុខ​បញ្ជាក់​ហេតុផល ជុំវិញ​ការ​រិះគន់​មក​លើ​ខ្លួន​តាម​រយះ​វី​ដេ​អូ​បង្ហាញ​ពី​ការ​បកស្រាយ​ចម្រៀង​មួយ​បទ​ក្នុង​វត្ត​នា​រដូវ​កាល​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ…

រាជធានីភ្នំពេញ ៖ ម្ចាស់​ជ័យ​លា​ភី​ The Voice Kid ពេជ្រ ថៃ បាន​ចេញ​មុខ​បញ្ជាក់​ហេតុផល ជុំវិញ​ការ​រិះគន់​មក​លើ​ខ្លួន​តាម​រយះ​វី​ដេ​អូ​បង្ហាញ​ពី​ការ​បកស្រាយ​ចម្រៀង​មួយ​បទ​ក្នុង​វត្ត​នា​រដូវ​កាល​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ ។

មហាជន​បាន​គ្នា​រិះគន់​យ៉ាង​ខ្លាំង ក្រោយ​គេ​ឃើញ​មានការ​បង្ហោះ​វី​ដេ​អូ​តាម​បណ្តាញ​សង្គម​ដោយ​បង្ហាញ​ពី​សកម្មភាព​របស់​តារាចម្រៀង ពេជ្រ ថៃ បាន​បកស្រាយ​ចម្រៀង​មួយ​បទ​នៅ​មុខ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នៅ​ក្នុង​វត្ត​មួយ​នា​ឱកាស​កាន់បិណ្ឌ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

មហាជន​បាន​ចាត់​ទុក​សកម្មភាព​របស់​តារាចម្រៀង​រូប​នេះ​ថា មិន​សមរម្យ និង​ធ្វើ​អោយ​ខូច​សាសនា​ដែល​ប្រជាពលរដ្ឋ​គោរព​បូជា ។

យ៉ាងណា​ក្រោយ​ឃើញ​ការ​រិះគន់​តាម​រយះ​វី​ដេ​អូ​ខាងលើ​នេះ តារាចម្រៀង ពេជ្រ ថៃ បាន​ចេញ​មុខ​សុំ​ទោស​នូវ​កំហុស​ខុសឆ្គង​ដោយ​អ​ចេតនា​មួយ​នេះ ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​អោយ​ខ្លួន​ធ្វើ​រឿង​មួយ​នេះ​ឡើង ។

តាម​រយះ​សំ​ណេ​រ​បង្ហោះ​តាម​បណ្តាញ​សង្គម ពេជ្រ ថៃ បាន​លើក​ឡើង​ថា ខ្ញុំ​ដឹង​ថា​និង​មាន​បង​ៗ​យក​ទៅ​ផុស តែ​ខ្ញុំ​ធ្វើ​នេះ​ដោយសារ​ការ​សំណូមពរ​របស់​ព្រះ​ចៅអធិការ​វត្ត និង​ពុក​ម៉ែ​បងប្អូន​ដែល​ទៅ​កាន់បិណ្ឌ​។

តារា​រូប​នេះ​បញ្ជាក់​ថា ប្អូន​គ្មាន​ចេតនា​ធ្វើ​បែប​នេះ​ក្នុង​វត្ត​ឡើយ និង​គ្មាន​ចេតនា​បំផ្លាញបង្ខូច​សាសនា​ឡើយ​ខ្ញុំ​អង្គុយ តែលោកយាយ​លោកតា​សុំ​ឲ្យ​ឈរ​បាន​ខ្ញុំ​ឈរ ហើយ​ពេល​និង​គឺ​បញ្ចប់​កម្មវិធី​ហើយ​ខ្ញុំបាទ​សូម​អភ័យទោស​ចំពោះ​កំហុស​ដោយ​អ​ចេតនា​ណាមួយ ។

យ៉ាងណា​ក្រោយ​ឃើញ​ការ​បកស្រាយ​ពី ពេជ្រ ថៃ នា​ពេល​នេះ គេ​ឃើញ​មាន​អ្នកគាំទ្រ​បាន​ចូល​ទៅ​ខំ​មិន​ដោយ​ស្នើ​អោយ​តារាចម្រៀង​រូប​នេះ​កុំ​មានការ​គិត​ច្រើន​ជុំវិញ​រឿង​មួយ​នេះ ព្រោះ​គេ​គិត​ថា កំហុស​របស់​តារាចម្រៀង​រូប​នេះ​មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ