ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ស្រូវ​ជាង​៣០០០​ហិ​កតាត្រូវ​​លិចលង់​ដោយ​គ្រោះ​ទឹកជំនន់​​ និង​មនុស្ស​៣​នាក់​ស្លា.ប់​ដោយសារ​លង់ទឹក

13 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ដោយសារ​តែ​ប្រទេស​កម្ពុជា ​រង​ឥទ្ធិពល​ខ្យល់ព្យុះ​បន្តបន្ទាប់​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​ផ្នែក​ខាងលើ​ ជា​ហេតុ​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ បាន​ហក់​ឡើង​ជិត​ដល់​ចំណុច​ឲ្យ​ប្រកាស​ប្រុង​ប្រយ័ត្ន​គឺ​១៥,២០​ម៉ែត្រ បាន​ធ្វើ​ឱ្យ​ស្រុក​ចំនួន​៥​រង​ផល​ប៉ះពាល់​ក្នុង​នោះ​មាន​÷​ស្ទឹង​ត្រង់ កំពង់​សៀ កោះសូទិន​។​ ជាមួយ​នោះ​…

ខេត្តកំពង់ចាម​ ៖ ដោយសារ​តែ​ប្រទេស​កម្ពុជា ​រង​ឥទ្ធិពល​ខ្យល់ព្យុះ​បន្តបន្ទាប់​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​ផ្នែក​ខាងលើ​ ជា​ហេតុ​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ បាន​ហក់​ឡើង​ជិត​ដល់​ចំណុច​ឲ្យ​ប្រកាស​ប្រុង​ប្រយ័ត្ន​គឺ​១៥,២០​ម៉ែត្រ បាន​ធ្វើ​ឱ្យ​ស្រុក​ចំនួន​៥​រង​ផល​ប៉ះពាល់​ក្នុង​នោះ​មាន​÷​ស្ទឹង​ត្រង់ កំពង់​សៀ កោះសូទិន​។​

ជាមួយ​នោះ​ បាន​ធ្វើ​ឲ្យ​លំនៅ​ឋាន វត្ត​អារាម​មួយ​ចំនួន បាន​រង​ជន់​លិច ព្រមទាំង​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​រាប់​ពាន់​ហិ​កតា ត្រូវ​បាន​លិចលង់ មាន​ផ្លូវ សាលារៀន​ជាដើម​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ចាម​។​ជាមួយ​នោះ​អាជ្ញាធរ​ខេត្ត បាន​ដាក់​វិធានការ​ហើយ​អភិបាលស្រុក​ជាប់​ដង​ទន្លេ​ត្រូវ​យកចិត្តទុកដាក់​ជាមួយ​ពលរដ្ឋ​ធ្វើ​យ៉ាងណា​ជា​វាង​កុំ​ឲ្យ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ណាមួយ​កើតឡើង​។

លោក​បាន ស្រេង អភិបាលស្រុក​ស្ទឹង​ត្រង់​ហើយ​ដឹង​ថា​: បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​បញ្ហា​គ្រោះ​ទឹកជំនន់​ត្រូវ​បាន​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​រួម​នឹង​ស្ថាប័ន​ជំនាញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ទឹកទន្លេ​ឡើង​មក​ហូរ​ជន់​លិច​ក្រោមផ្ទះ នៅ​ព្រែក​សង្កែ​និង​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់​។​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​កញ្ញា​ឆ្នាំ​២០២៤
ដោយ​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ​រាប់​ពាន់​ហិ​កតា ត្រូវ​បាន​ទឹកទន្លេ​វាយប្រហារ​ឡើង​មក​ជន់​លិច​ជា​ច្រើន​ថ្ងៃ​ទៀត​ផង​។

អភិបាលស្រុក​ស្ទឹង​ត្រង់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់ ឯកឧត្តម​អភិបាលខេត្ត​ឆ្លៀត​អញ្ជើញ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​៥​គ្រួសារ នៅ​ភូមិប​ណ្ដូ​ង​ជា ឃុំ​ព្រែ​កក់ និង​បាន​ពិនិត្យ​មើល​អណ្ដូងស្នប់​ដែល​ជា​អំណោយ​ថ្លៃថ្លា​របស់​សម្ដេច​កតិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ផ្ដល់​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ដែល​មាន​ជីវភាព​ខ្វះខាត​។​សូម​បញ្ជាក់​ថា​ច្រើន​ទន្លេ​ដែល​បាន​បាក់​នៅ​ចំណុច​បឹង​កញ្ជោ​ត​និង​ច្រាំង​បាល​ក្រោយ​ផ្ទះ​សម្ដេច​តេ​ជោ​នៅ​ពាម​កោះ​ស្នា​តែ​បាក់​តិច​ៗ​មិន​មាន​បញ្ហា​ចោទ​នោះ​ទេ ព្រោះ​ស្ថាប័ន​ជំនាញ​ធនធានទឹក​និង​ឧតុនិយម​បាន​ដាក់​បើក​ខ្សាច់​យក្ស​ទប់​ជាប់​។

ចំពោះ​បញ្ហា​ដំណាំ​ស្រូវ​ដែល​ត្រូវ​បាន​ទឹក​ឡើង​មក​លិច​គឺ​ឲ្យ​ស្ថាប័ន​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ត​ពិនិត្យ​មើល​ជាក់ស្ដែង​ចង់​ដឹង​ថា​ទំហំ​នៃ​ការ​លិច​ជា​ច្រើន​ថ្ងៃ​ដំណាំ​ស្រូវ​បាន​រលួយ​ដែរ​ឬទេ? តែបើ​ទឹកទន្លេ​បន្ត​ស្រក​នោះ​អាច​នឹង​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​រួច​ផុត​ពី​ការ​រលួយ​ដើម ដោយឡែក​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​កញ្ញា ទឹកទន្លេ​មេគង្គ​បាន​ស្រក​ជិត​៣​ទឹក​ឯណោះ​។

ចំណាយ​លោកស្រី សុ​ភ័ក្ត្រ​អភិបាលរង​ខេត្ត​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី ៣០​កញ្ញា​ថា ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ នៅ​ខេត្តកំពង់ចាម
២៩-​កញ្ញា​-២០២៤
I. ស្ថានភាព​ទឹកទន្លេ និង​ផល​ប៉ះពាល់
– កម្ពស់​ទឹក : ១៣.៨៨ ម៉
– ទឹក​ហូរ​ចូល​ព្រែក : ៣៦/៤១
– លិច​ផ្ទះ​ប្រជាពលរដ្ឋ : ២,៨២៥ ផ្ទះ (​ស្ទឹង​ត្រង់​-​កំពង់សៀម​-​កោះសូទិន​)
– លិច​ផ្លូវ : ៣៧,៣២៣ ម៉ (​ផ្លូវ​កៅស៊ូ = ២៦០ ម​, ផ្លូវ​បេតុង = ១៤,៣២០ ម​, ផ្លូវ​ដី = ២២,៤៨៩ ម​)
– លិច​ស្ពាន : ២ កន្លែង
– លិច​សាលា : ១៣ សាលា
– លិច​វត្ត​អារាម : ៧ វត្ត
– លិច​ស្រូវ​ដំណាំ : ៣,៦៩១ ហ​.​ត (​ស្រូវ = ២,៩២៦ ហ​.​ត​)
II. ការ​ខូចខាត​ពី​ផល​ប៉ះពាល់
– បាក់​ច្រាំង​ទន្លេ ១២ ករណី = ១០,៤៤៧ ម៉ (៥​ស្រុក​)
– ទឹក​ហូរ​កួច​ផ្ទះ ១​ខ្នង នៅ​ស្រុ​កំពង់សៀម
– រុះរើ​ផ្ទះ : ៦ ផ្ទះ (​កោះសូទិន ៣ ស្រី​សន្ធរ ១ ស្ទឹង​ត្រង់ ២)
– លង់ទឹក​ស្លាប់ : ៣ នាក់ (​កំពង់សៀម ២ កោះសូទិន​១) កើន ១​នាក់
– ជម្លៀស​ប្រជាជន ៤​លើក = ៥១​គ្រួសារ = ២២៧​នាក់ (​កើន​១​លើក​នៅ​ស្រុក​ស្ទឹង​ត្រង់​)
– ជម្លៀស​សត្វពាហន​:​ចិញ្ចឹម : ២៥៧ ក្បាល​មក​កាន់​ទីទួល​សុវត្ថិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ