ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ពិនិត្យនិង​ជូន​ដំណើរ​ពលរដ្ឋ​​ជិះឡានក្រុង​ទៅ​ស្រុក​កំណើត

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ ​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី​កម្ពុជាបាន​​​ចុះ​ទៅ​ពិនិត្យ…

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ ​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី​កម្ពុជាបាន​​​ចុះ​ទៅ​ពិនិត្យ និង​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ឡើង​រថយន្តក្រុង​សាធារណៈ ចេញ​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។

នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ក៏​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​ផង​ដែរ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​
ណែ​ត បានសម្រេចបញ្ចេញ​រថយន្តក្រុង​សាធារណៈ​ដឹក​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ដោយ​មិន​គិតថ្លៃ​។ ការ​ធ្វើ​បែប​នេះ បាន​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ហើយ​បាន​នាំ​មក​នូវ​ក្តី​រីករាយ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។

ការ​បាន​រថយន្ត​ជិះ​ទៅ​លេង​ស្រុក​កំណើត​មិន​អស់​ថ្លៃ​ជា​ក្តី​រីករាយ​មួយ​ទៅ​ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ ពួក​គាត់​រឹតតែ​រំភើប​រីករាយ​ថែម​ទៀត​ នៅ​ពេល​បានឃើញ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចុះ​ទៅ​ជូន​ដំណើរ​ដោយ​ផ្ទាល់​។

ប្រជាពលរដ្ឋ​បាន​បង្ហាញ​ក្តី​រំភើប​រីករាយ គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​សម្រេច​របស់​សម្តេច​មហា​បវរ​ធិ​បតី​។ ក្នុង​ឱកាស​នោះ សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​បាន​ថតរូប​ជា​អនុស្សាវរីយ៍​ប្រកបដោយ​ភាព​ស្និទ្ធិស្នាល​ជាទី​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ