ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តី​​ចា.ក់​សម្លា.ប់​ប្រពន្ធ​ រួច​ចា.ក់​ម្ដាយ​ក្មេក ព្រោះតែ​ខឹង​រឿងជេរប្រមា.ថ

6 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ទាំង​ស្រវឹង​ធ្លាក់​ភ្នែក ក្រោយ​ពី​ជន​នេះ​ចាក់​សម្លាប់​ប្រពន្ធ និង ចាក់​ម្ដាយក្មេក​ឲ្យ​រង​របួសធ្ងន់ ដោយសារ​តែ​ខឹង​ប្រពន្ធ និង ម្ដាយក្មេក​ស្ដីបន្ទោស​រឿង​ដើរ​ផឹកស៊ី​មិន​ធ្វើ​ការងារ​។ ហេតុ​ការ​ណ៏​នេះ…

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ទាំង​ស្រវឹង​ធ្លាក់​ភ្នែក ក្រោយ​ពី​ជន​នេះ​ចាក់​សម្លាប់​ប្រពន្ធ និង ចាក់​ម្ដាយក្មេក​ឲ្យ​រង​របួសធ្ងន់ ដោយសារ​តែ​ខឹង​ប្រពន្ធ និង ម្ដាយក្មេក​ស្ដីបន្ទោស​រឿង​ដើរ​ផឹកស៊ី​មិន​ធ្វើ​ការងារ​។

ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី ២៨ កញ្ញា នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​តា​លាស់ ស្រុក​មោង​ឬ​ស្សី​។

យោងតាម​​របាយ​ការ​ណ៏​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ នាង សេរី​រ័​ត្ន អាយុ​៣៤​ឆ្នាំ (​ប្ដី​) រីឯ​ប្រពន្ធ​ដែល​ជន​នេះ​ចាក់​សម្លាប់​ឈ្មោះ រៀប រី អាយុ​៣០​ឆ្នាំ (​ប្រពន្ធ​) និង ម្ដាយ​ក្មេង​របួសធ្ងន់​ឈ្មោះ ទូច ឡង់ អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា នៅ​ភូមិ ឃុំ​កើតហេតុ​។

របាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ក្រោយ​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​រហូត​មាន​ស្លាប់ មាន​របួស​យ៉ាង​ឃោ​ឃៅ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​មោង​ឬ​ស្សី ចុះ​អន្តរា​គម​ន៏​ឃាត់ខ្លួន​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

នៅ​ក្នុង​ហេតុ​ការ​ណ៏​នេះ បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​បាន​ប្រើប្រាស​កាំបិត​ចុង​ស្រូ​ច ចាក់​ប្រពន្ធ​ពី៏​ក្រោយ​ចំនួន​០៣​កាំបិត​បណ្ដាល​ឲ្យ​របួសធ្ងន់ តែ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ ទូច ឡង់ (​ម្ដាយក្មេក​) ត្រូវ​កូនប្រសារ​ចាក់​ត្រូវ​ចំនួន​០៣​កាំបិត​ដែរ ចំ​ដើមទ្រូង​០២​កាំបិត និង ចំ​ស្លាបប្រជៀវ​ខាងឆ្វេង​០១​កាំបិត​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។

មូលហេតុ ដែល​នាំ​ឲ្យ​មាន​អំពើ​ហឹ​ង្សា​ដ៏​ឃោ​ឃៅ​នេះ​កើតឡើង បើ​តាម​សមត្ថកិច្ច បាន​និយាយ​ថា ដំបូង​ជន​ដៃដល់​ឈ្មោះ នាង សេរី​រ័​ត្ន បាន​ទៅ​ផឹកស៊ី​ជាមួយ​បក្ខពួក នៅ​ភូមិ​ស្ទឹង​ចក ឃុំ​ព្រៃតូច​។ ពេល​កំពុង​ផឹកស៊ី ជន​នេះ​បាន​ទូរស័ព្ទ​ទៅ​សួរនាំ​ប្រពន្ធ តែ​ដោយសារ​ជន​នេះ​ស្រវឹង និយាយ​តប​គ្នា​បាន​បន្តិច​ប្រពន្ធ​ក៏​បិទ​ទូរស័ព្ទ ហើយ​ទូរស័ព្ទ​ទៅ​ទៀត​ក៏​ប្រពន្ធ​មិន​លើក​។

ត្រង់​ចំណុច​នេះ ទំនងជា​លោក​ប្ដី​ខឹង​ប្រពន្ធ​ខ្លាំង ហើយ​ចុច​បិទ​ទូរស័ព្ទ ក៏​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​។ ពេល​ជិះ​ទៅ​ដល់​ផ្ទះ មិន​ទាន់​ចុះ​ពីលើ​ម៉ូតូ​ផង ស្រាប់តែ​ប្រពន្ធ​និង​ម្ដាយ​ក្មេង ដែល​កំពុង​ដេក​លើ​អង្រឹង​ក្រោមផ្ទះ ចាប់ផ្ដើម​ព្រលះ​១០០ៗ ទៅ​កាន់​ជន​ដៃដល់​គ្មាន​សំចៃមាត់​។

សមត្ថកិច្ច​បាន​បន្ត​ថា ពេល​នោះ​ប្រពន្ធ​និង​ម្ដាយក្មេក បាន​រករឿង​តិះដៀល​ជេរ​ប្រមាថ​កប់​ៗ​មាត់​ទៅ​លើ​ជន​ដៃដល់ ពី​រឿង​«​ដើរ​ផឹកស៊ី​»​។ ដោយសារ​តែ​ខឹង​ខ្លាំង​ពេក នៅ​ពេល​ត្រូវ​ប្រពន្ធ​និង​ម្ដាយក្មេក​ជេរ​ប្រមាថ​បែប​នេះ ជនសង្ស័យ​ខឹង​ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​ចាក់​ទៅ​លើ​ប្រពន្ធ និង ម្ដាយក្មេក​ដោយ​គ្មាន​ញញើត​ដៃ​ឡើយ​។

ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​របួស​ចំនួន​០៣​កន្លែង តែ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​បាន​ស្លាប់ រីឯ​ម្ដាយក្មេក​រង​របួសធ្ងន់ ដោយសារ​កូនប្រសារ​ចាក់​ត្រូវ​ច​នួន​០៣​កាំបិត​ដែរ​។ ប៉ុន្តែ​យ៉ាងណា កម្លាំង​អធិការ​ស្រុក​មោង​ឬ​ស្សី បាន​ចុះ​អន្តរា​គម​ន៏​ភ្លាម​ៗ ឃាត់ខ្លួន​ជន​ដៃដល់​។ ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ