រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ព័ត៌មានជាបឋមថា មានករណីដាច់កន្ត្រកជណ្តើរយន្ត ពីជាន់ទី៨ នៃអគារការដ្ឋានមួយកន្លែង បណ្តាលអោយកម្មករប្រុសចំនួន០៥នាក់ បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចអគារការដ្ឋានកំពុងសាងសង់មួយកន្លែង ក្បែរនឹងស្តុបវត្តមហាមន្ត្រី តាមបណ្តោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ករណីដាច់កន្ត្រកជណ្តើរយន្ត(បណ្តោះអាសន្ន)ក្នុងការរដ្ឋាននេះ បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Rayy បានអះអាងថា «ខ្ញុំធ្វើការនៅការដ្ឋាននឹង មិនមែនដាច់ខ្សែកាបជណ្តើរយន្តទេ គឺដាច់កន្ត្រកពីជាន់ទី៨មក ស្លា.ប់អ្នកបើកកន្ត្រក ០១នាក់ និងជាងធ្វើកន្ត្រក ០៤នាក់» ។
ព័ត៌មានលម្អិត កោះសន្តិភាព នឹងផ្សាយជូនជាបន្ត ៕
ចែករំលែកព័តមាននេះ