អាជ្ញាធរប្រើវិធានការក្តៅ ចុះរុះរើសំណង់រំលោ.ភមាត់ព្រែក និងមាត់សមុទ្រ ខេត្តកែប
ខេត្តកែប ៖ អនុវត្តតាមបទបញ្ជារបស់លោក សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤…
ខេត្តកែប ៖ អនុវត្តតាមបទបញ្ជារបស់លោក សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤…
ខេត្តកែប ៖ អនុវត្តតាមបទបញ្ជារបស់លោក សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានចុះបង្ក្រាប និងចុះរុះរើ រាល់ការលួចសាងសង់សំណង់គ្រប់ប្រភេទ ដែលរំលោភចូលលើដីសាធារណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់សមុទ្រ ចំណុចស្រែយុល ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ដោយមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគម នៃស្នងការដ្ឋាននគរបាលខេត្តកែប កម្លាំងកងរាជអាវុធហត្ថខេត្តកែប និងកម្លាំងការពារព្រំដែនទឹកវរៈ ៤៣០ ប្រចាំខេត្តកែប រួមជាមួយអាជ្ញាធរមូលដ្ឋាន ។
កម្លាំងចម្រុះ បានចុះទៅដល់ទីតាំងទី១ ដោយម្ចាស់ទីតាំងយកគ្រឿងចក្រ មករុះរើដោយខ្លួនឯង ហើយបានស្ទូចយកខ្ចុះឈើចេញ ចំនួន០២ខ្នង និងបន្តរុះរើថែមទៀត ។
ជាមួយគ្នានោះ ទីតាំងទី២ បានរុះរើសំណង់ផ្ទះឈើ១ខ្នង បាំងជញ្ជាំងក្តា ទំហំ (៣ម៉ែត្រ គុណ ៤ម៉ែត្រ) កម្ពស់២ជាន់ ដែលបានលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតចូលក្នុងទឹកព្រែក ពីសំណាក់ជនឆ្លៀតឱកាស(មិនស្គាល់អត្តសញ្ញាណ) នៅចំណុចស្ពានអូរកញ្ឆែត ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ក្រុមការងារ បានចុះដល់ទីតាំងធ្វើការរុះរើសម្ភារឈើ និងកម្ទេចចោលនៅនឹងកន្លែង ។
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់ច្បាស់ថា ប្រតិបត្តិការនេះ នឹងបន្តធ្វើដូចភ្លៀងរលឹម ដោយមិនអនុញ្ញាតអោយជនឆ្លៀតឱកាស ទន្ទ្រានយកដីសាធារណៈ មកធ្វើជាកម្មសិទ្ធឯកជននោះទេ ៕
ចែករំលែកព័តមាននេះ